Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រកាស​តែងតាំង​ប្រគល់​ភារកិច្ច​និង​ផ្ទេរ​ភារកិច្ច​មន្ត្រីរាជការ​នៃ​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្តស្វាយរៀង

spot_img

​ខេត្តស្វាយរៀង ៖ ​លោកស្រី ឡាយ ណា​វីន រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្តស្វាយរៀង​នា​រសៀល​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០១៨ នេះ​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ប្រកាស​តែងតាំង​ប្រគល់​ភារកិច្ច​និង​ផ្ទេរ​ភារកិច្ច​មន្ត្រីរាជការ​នៃ​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្តស្វាយរៀង​ដែល​បាន​ប្រព្រឹត្តទៅ​នាសា​លា​ប្រជុំ​របស់​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ត​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ​លោកស្រី ឡាយ ណា​វីន រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម និង​លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្តស្វាយរៀង​ក៍បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​នៃ​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្តស្វាយរៀង និង​អង្គភាព​រដ្ឋាករទឹក​ដែល​កន្លងមក​បានរួម​សហការគ្នា​បំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន​យ៉ាង​ល្អប្រសើរ​រួមចំណែក​ជាមួយ​រដ្ឋបាលខេត្ត​ក្នុងការ​គាំទ្រ​ដល់​បរិយាកាស​នៃ​ការវិនិយោគ​និង​ដំណើរការ​ប្រព្រឹត្តទៅ​នៃ​សហគ្រាស​ធុន​តូច ធុន​មធ្យម​និង​សិប្បកម្ម​ក្នុង​ខេត្ត​ជាពិសេស​ក្នុង​វិស័យ​ទឹកស្អាត​ស្របតាម​គោលនយោបាយ​ដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុងការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នឹង​ការផ្គត់ផ្គង់​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​ដែល​ទាំងអស់នេះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​មិន​ត្រឹមតែ​ចូលរួមចំណែក​ក្នុងការ​លើកស្ទួយ​សេដ្ឋកិច្ចជាតិ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏​ចូលរួមចំណែក​លើកកម្ពស់​សុខុមាលភាព ជីវភាព​រស់នៅ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ផងដែរ​។​

​ចំពោះ​មន្ត្រីរាជការ​ក្នុង​រចនាសម្ព័ន្ធ​នៃ​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្តស្វាយរៀង​ដែល​ត្រូវ​ប្រកាស​តែងតាំង​ប្រគល់​ភារកិច្ច​និង​ផ្ទេរ​ភារកិច្ច​នៅថ្ងៃនេះ​ដែល​សុទ្ធសឹង​ជាម​ន្ត្រី​ធ្លាប់មាន​បទពិសោធន៍​ការងារ​និង​មាន​ស្នាដៃ​ល្អ​ក្នុង​ការបំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន​ហើយ​សូមឱ្យ​មន្ត្រីរាជការ​ទាំងអស់គ្នា​ចាត់ទុកថា​នេះ​គឺជា​កម្លាំងចលករ​ជំរុញ​ទឹកចិត្ត​ឱ្យ​កាន់​ខិតខំ​ប្រឹងប្រែង​ដើម្បី​កសាងបាន​នូវ​ស្នាដៃ​និង​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត​ក្នុង​ភារកិច្ច​និង​ការទទួលខុសត្រូវ​រប​ស់​ខ្លួន​នាពេលខាងមុខ​សម្រាប់​បម្រើឱ្យ​ផលប្រយោជន៍​រួម​របស់​អង្គភាព​។​

​ចំពោះ​មន្ត្រីរាជការ​ដែល​ទើប​ទទួលបាន​ការតែងតាំង​ថ្មី​និង​ប្រកាស​ចូលកាន់​មុខតំណែង​នាពេលនេះ​ត្រូវ​បន្ត​បេសកកម្ម ចូលរួម​សហការ​ក្នុង​ការជំរុញ​លើកកម្ពស់​និង​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម សិប្បកម្ម​និង​ទឹកស្អាត​នៅក្នុង​ខេត្ត​ឱ្យ​កាន់តែ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ថែមទៀត​ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម សិប្បកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥​និង​គោលនយោបាយ​ទឹកស្អាតរ​បស់​សម្តេច​តេ​ជោ​ដែល​ផ្តោត​លើ​ការផ្គត់ផ្គង់​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​គ្រប់​ទីប្រជុំជន​នៅ​ឆ្នាំ​២០២៥​ជាពិសេស​ត្រូវខិតខំ​ពង្រឹង​ការ​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង​គោរព​តាម​ឋានានុក្រម​ដឹកនាំ​ស្របតាម​ការបែងចែក​ភារកិច្ច​ទទួលខុសត្រូវ​ឱ្យបាន​ល្អ ​។​

​សូមបញ្ជាក់​ផងដែរ​ថា ៖ តាម​ដីកា​ស្តីពី​ការតែងតាំង​ប្រគល់​ភារកិច្ច​ជូន​មន្ត្រីរាជការ​របស់​រដ្ឋ​បាល​ខេត្តស្វាយរៀង​លេខ ០៤៧/១៨ ដក​.​ត​ត ចុះ​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០១៨ ស​ម្រ​ច​ត្រូវបាន​តែង​តាំ​”​ង​មន្ត្រីរាជការ​ចំនួន​៣​រូប​នៅ​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្តស្វាយរៀង ទី​១.​លោក​.​ចាន់ វណ្ណ​សុខា ឋានន្តរ​ស័​ក្កិ​វរមន្ត្រី​ថ្នាក់​លេខ​៤​នៃ​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​ក្រសួង​ ​ឧស្សាហកម្ម​និង​សិប្បកម្ម ជា​អនុប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្តស្វាយរៀង ទី​២.​លោក កែវ ផល្លា​សម្បត្តិ ឋានន្តរ​ស័​ក្កិ អនុមន្ត្រី​ថ្នាក់​លេខ​១ នៃ​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ជា​ប្រធានការិយាល័យ​ទឹកស្អាត ទី​៣.​លោក លន់ ម៉ា​រ៉ា​ឌី ឋានន្តរ​ស័ក្ក ក្រមការ​ថ្នាក់​លេខ​៤ នៃ​ក្របខ័ណ្ឌ​មន្ត្រី​ក្រមការ​នៃ​ក្របខ័ណ្ឌ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ជា​អនុប្រធាន​ការិយាល័យ​ស្តង់ដារ និង​មាត្រា​សាស្ត្រ ទី​៤. ត្រូវបាន​ប្រគល់​ភារកិច្ច​ជូន​លោកស្រី ទេព ពិសាល ឋានន្តរ​ស័​ក្កិ​លេខាធិការ​រដ្ឋបាល​ថ្នាក់​លេខ​៤ នៃ​ក្របខ័ណ្ឌ​លេខាធិការ​រដ្ឋបាល ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ជា​អនុប្រធាន​ការិយាល័យ​ទឹកស្អាត ទី​៥. ត្រូវបាន​ផ្ទេរ​ភារកិច្ច​លោក អ៊ឹម មេសា ឋានន្តរ​ស័​ក្កិ​អនុមន្ត្រី​ថ្នាក់​លេខ​២​នៃ​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​ក្រសួង ឧស្សាហកម្ម​និង​សិប្បកម្ម ពី​ប្រធានការិយាល័យ​ទឹកស្អាត​ជា​ប្រធាន​អង្គភាព​រដ្ឋាករទឹក​ខេត្តស្វាយរៀង​៕ ដោយ ៖ ​វ៉ៃ​គោ​

spot_img
×