Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​ទ័ព​បរទេស​នៅ​កម្ពុជា​ទេ​

spot_img

​ទីក្រុង​ហាណូយ​៖​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូស​បញ្ជាក់ប្រាប់​ក្រុម​អ្នកព័ត៌មាន​ថា ក្នុងជំនួប​នោះ​សម្តេច​បាន​ប្រាប់​សម​ភាគី​វៀតណាម រដ្ឋធម្មនុញ្ញ​របស់​ក​ម្ពុ​ជា​មិន​អនុញ្ញាត​ឲ្យ​កងទ័ព​បរទេស នៅលើ​ទឹកដី​កម្ពុជា ហើយ​កម្ពុជា​ក៏​មិន​អនុញ្ញាត​ឲ្យ​វត្តមាន​កងទ័ព​ខ្លួន​នៅលើ​ទឹកដី​បរទេស ក្រៅពី​ក្របខណ្ឌ​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​នោះដែរ​។​

​សម្ដេច​តេ​ជោ​ថ្លែង​បែបនេះ​នៅក្នុង​សន្និសីទ​រួមគ្នា​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម ក្រោយ​ជំនួប​ពិភាក្សា​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨​នេះ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ប្រាប់​លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម​ថា ព័ត៌មាន​ដែល​ចេញផ្សាយ​ដោយ Asia Time ថា កម្ពុជា​ផ្តល់​មូលដ្ឋានទ័ព​ឲ្យ​ប្រទេស​ចិន​នោះ គឺជា​ព័ត៌មាន​មិន​ពិត ព័ត៌មាន​ភូតកុហក និង​ជា​ព័ត៌មាន​បំផ្លិចបំផ្លាញ​។​

​សម្តេច​តេ​ជោ បានបញ្ជាក់​នៅ​ចំពោះមុខ​អ្នកព័ត៌មាន​ក្នុង​សន្និសីទ​រួមគ្នា​នោះ​ថា ខ្ញុំ​សូម​បញ្ជាក់ជូន​នៅទីនេះ​បន្ថែមថា រដ្ឋធម្មនុញ្ញ​របស់​ក​ម្ពុ​ជា​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋានទ័ព​បរទេស​នោះទេ ហើយក៏​មិន​អនុញ្ញាត​ឲ្យ​កងទ័ព​កម្ពុជា​ចេញទៅ​ក្រៅ​ប្រទេសក្រៅ​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​ដែរ​។ ចំណុច​នេះ​វា​មិនមែន​គ្រាន់តែ​ជា​បញ្ហា​ដាច់ដោយឡែក​របស់​កម្ពុ​ជា​ទេ តែ​វា​អាច​ក្លាយទៅជា​កង្វល់​នៃ​បណ្តា​ប្រទេសជិតខាង​រាប់ទាំង​ប្រទេស​ក្នុង​តំបន់​ផងដែរ បើសិន​ការឃោសនា​នេះ​វា​នឹង​បន្ត​តទៅទៀត ហើយ​ខ្ញុំ​សង្ឃឹមថានឹង​បញ្ចប់​នូវ​ពាក្យ​ចចាមអារ៉ាម​ដ៏​អាក្រក់​មួយ​នេះ​សម្រាប់​កម្ពុជា​។​

​គួរបញ្ជាក់​នៅ​ខែ​មុននេះ ព័ត៌មាន Asia Time បាន​ចុះផ្សាយ​ដោយ​លើកឡើងថា កម្ពុជា​កំពុងផ្តល់​មូលដ្ឋាន​សម្រាប់​កងទ័ព​ចិន​។ ព័ត៌មាន​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុកជា​ព័ត៌មាន​ចេតនា​ទុច្ចរិត​មួយ​ក្នុង​ការបង្ក​ការភ័ន្តច្រឡំ​ភាព​អ​ព្យា​ក្រិ​ត្យ និង​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា ក៏ដូចជា​ចង់​អូស​កម្ពុជា​ទៅក្នុង​វិបត្តិ​ណាមួយ​ដែលជា​បំណង​ដ៏​ពិសពុល​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏ដូចជា​ក្រសួងការបរទេស​កម្ពុ​ជា បាន​ចេញមក​ច្រានចោល​ជា​បន្តបន្ទាប់ និង​បានបញ្ជាក់​យ៉ាងច្បាស់​លាស់​ពី​ជំហរ និង​នយោបាយ​ពាក់ព័ន្ធ​លើ​វិស័យ​យោធា​នៅ​កម្ពុជា ​៕ ​ដោយ​ ៖​ រចនា​

spot_img
×