Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាក់​ច្រាំងទន្លេ​ត្រង់ចំណុច​រូបសំណាក​ដំរី​មុខ​សណ្ឋាគា LBN របស់​ឧកញ៉ា​ឈ្មួញ​ឈើ លឹម ប៊ុណ្ណា ក្នុង​ក្រុង​កំពង់ចាម គួរ​ឲ្យ​ភ័យខ្លាច និង​ខាតបង់​ថវិកាជាតិ​ជាច្រើន

spot_img

​កំពង់ចាម ​៖ អាជ្ញាធរខេត្ត​កំពង់ចាម បាន​ហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់​ជា​បណ្ដោះអាសន្ន ក្នុង​តំបន់​ច្រាំងទន្លេ​នៅក្នុង​ក្រុង​កំពង់ចាម​ដែល​កំពុង​រង​ការគំរាមកំហែង បាក់​ច្រាំង​ធ្លាក់ចូល​ទៅក្នុង​ទន្លេ ខណៈ​អាជ្ញាធរ​កំពុង​សិក្សា​លើ​បញ្ហា​ដែល​កំពុង​បាក់ស្រុត​នោះ​។​

​ជាមួយ​ករណីនេះ រសៀល​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៨​នេះ​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម និង​លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ដឹកនាំ​មន្ត្រី​ជំនាញ ពាក់ព័ន្ធ ចុះ​ពិនិត្យមើល និង​សិក្សា​បញ្ហា​បាក់ស្រុត​សួរ​ច្បារ រូបសំណាក់​ដំរី នៅតាម​មាត់ទន្លេ ដែល​កំពុង​ការខូចខាត នូវ​សំណង់​សួរ​ច្បារ និង​រូបសំណាក​ដំរី ដើម្បី​សំណើរ​ទៅ​ក្រសួង ធ្វើ​ការកសាង​ជួសជុល​ឡើងវិញ​។​

​ច្រាំងទន្លេ​មេគង្គ​ក្នុង​ខេត្តកំពង់ចាម​ប្រវែង ៧៩ ម៉ែត្រ​បាន​បាក់ស្រុត​មុខកាត់ ៣ ទៅ ៤ ម៉ែត្រ​នៅ​ចំណុច​ខាងជើង​ស្ពាន​ទន្លេ​បិទ​នៅ​ពីមុខ​សណ្ឋាគារ​ចំនួន ៣ គឺ​សណ្ឋាគារ​មនោ​រម្យ សណ្ឋាគា​រអិល​ស៊ី​អិន និង​សណ្ឋាគារ​មេគង្គ​។ ប៉ុន្តែ​កន្លែង​ដែល​បាក់​ខ្លាំង​នៅ​ចន្លោះ​ពី​សណ្ឋាគារ​មនោ​រម្យ​ទៅ​សណ្ឋាគារ អិ​ល​ស៊ី​អិន​។ អាជ្ញាធរ​បាន ឃាំង​ហ៊ុមព័ទ្ធ​កន្លែង​នោះ កុំ​ឲ្យ​ពលរដ្ឋ និង​ទេសចរ​ឆ្លងកាត់​។ បន្ទាប់មក​អ្នកជំនាញ​ទៅ​សិក្សា​កន្លែង​នោះ ដើម្បី​រក​មូលហេតុ​ជាក់ស្ដែង​ថា​តើ​វា​អាច​នឹង​បាក់​បន្តទៀត​ទេ ក្នុងករណី​វា​មិន​បាក់​តទៅទៀត​ទេ អាជ្ញាធរខេត្ត​នឹង​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​ធនធានទឹក និង​ខាង​គ្រោះមហន្តរាយ​ដើម្បី​រក​ថវិកា​មក​ជួសជុល​នៅពេល​ទឹក​ស្រក​។​

​មន្ត្រី​ជំនាញ បាន​បញ្ជាក់ថា ការបាក់​ច្រាំង​នេះ មិនមែន​កើតឡើង​ដោយ​ករណី​បូម​ខ្សាច់​ទេ ព្រោះ​មិនមាន​ការ​បូម​ខ្សាច់​នៅក្នុង​តំបន់​ដែល​បាក់​នោះទេ​។ ប៉ុន្តែ​លោក​ថា​អ្នកជំនាញ​ធ្លាប់​រកឃើញ​មូល​ហេតុថា ការបាក់​ច្រាំង​នៅក្នុង​ក្រុង​កំពង់ចាម គឺ​ដោយសារតែ​ចរន្តទឹក​បុក​ទៅលើ​កោះ​ឈ្មោះថា កោះដាច់​។​

​លោក អ៊ុម វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា ការបាក់​ច្រាំងទន្លេ​ជាថ្មី​នេះ បាន​កើតមានឡើង បន្ទាប់ពី​ទឹកជំនន់​ទន្លេមេគង្គ ចាប់ផ្ដើម​ស្រក​ផុត​ច្រាំង ដោយ​ការបាក់​ស្រុត​ច្រាំងទន្លេ​ដែល​បាន​កសាងឡើង​ក្នុងអំឡុង​ឆ្នាំ​២០១៣​នេះ គឺ​ស្ថិតនៅ​ក្នុងភូមិ​ទី​១១ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ដែលមាន​ចំនួន​២​កន្លែង បណ្ដាល​ឲ្យ​ខូចខាត​ខឿន​ច្រាំងទន្លេ​សម្រាប់​ការពារ​ទឹកជំនន់ និង​សួនច្បារ ក្នុង​នោះបាន​បាក់ស្រុត​រហូតដល់​រូបចម្លាក់​សត្វ​ដំរី និង​សត្វ​តោ​សម្រាប់​លម្អ ។ បើ​យោងតាម​ការសិក្សា​ស្រាវ ជ្រាវ​ជាបឋម របស់​មន្ត្រី​ជំនាញ នៃ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​បង្ហាញថា ការបាក់​ស្រុត​ច្រាំងទន្លេ​ខាងលើ​ជាថ្មី​នេះ គឺ​បណ្ដាលមកពី​ការប្រែប្រួល នៃ​ចរន្តទឹក​ទន្លេមេគង្គ​នា​រដូវវស្សា​កន្លងមក​។ បើ​យោងតាម​ការពិនិត្យ​ជាក់ស្ដែង​ស្ថានភាព​នេះ​ទំនងជា​មិនអាច​ជួសជុល​លើ​សំណង់​លើក​ទី​១​បាន​នោះទេ​។ លុះត្រាតែ​សាងសង់​ថ្មី​ឡើងវិញ​។ ហើយ​នេះ​ក៏​ជា​គម្រោង​ធំ​របស់​ថ្នាក់ជាតិ ដែល​ត្រូវ​រក​លទ្ធភាព​សាងសង់​ឡើងវិញ​នា​រដូវ​ទឹក​ស្រក​ខាងមុខនេះ​៕ ដោយ ​៖ ​រចនា​

spot_img
×