Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេង​ទំនើង​១​ក្រុម ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា ទៅបុក​ជាប់​ក្រោម​រថយន្ត​កូរ៉េ​១​គ្រឿង ឆេះ​ស្លាប់​ម្នាក់​

spot_img

​តាកែវ​ ៖ មាន​ករណី​ក្មេង​ទំនើ​ង​១​ក្រុម ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា បាន​ជ្រុល​ទៅបុក​ជាប់​ក្រោម​រថយន្ត​កូរ៉េ​១​គ្រឿង កំពុង​ជិះ​បញ្ច្រាសទិស​គ្នា បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ នៅ​យប់​ម៉ោង​១០​យប់ ថ្ងែទី​៧​ ខែ​ធ្នូ​ ឆ្នាំ​២០១៨ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ (​ខាងត្បូង​ផ្សារ​ត្រាំ​ខ្នារ​) ស្ថិតនៅក្នុង​ភូមិ​ត្រាំខ្នារ ឃុំ​សុ​ភី ស្រុក​បាទី ខេត្តតាកែវ​។​

​រថយន្ត​ដែល​ឆេះ​នេះ ជា​ប្រភេទ​រថយន្ត​កូរ៉េ​១,៥​តោន ពណ៌​ផ្ទៃមេឃ បណ្តាលឲ្យ​ស្លាប់​ម្នាក់ និង​របួស​ម្នាក់ ហើយ​ភ្លាមនោះ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី ចំនួន​១​គ្រឿង បាន​ចេញមក​ជួយ​អន្តរាគមន៍ សង្គ្រោះ និង​ពន្លត់​អគ្គិភ័យ​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×