Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​បើក​បុក​ម៉ូតូ កិន​យុវជន​ម្នាក់​ស្លាប់​

spot_img

​ភ្នំពេញ ៖ រថយន្ត​ដឹកទំនិញ​មួយ​គ្រឿង​បើក​ដោយ​បុរស​ម្នាក់ បុក​ម៉ូតូ​ពីក្រោយ​ហើយ​កិន​បណ្ដាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់​នៅនឹងកន្លែង កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់​ ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៨ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង​កែង​ផ្លូវ​លេខ​១៩៣ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ក្រុងភ្នំពេញ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ប្រាប់ឲ្យដឹង​ថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ រថយន្ត​ប្រភេទ​ដឹង​ទំនិញ​មួយ​គ្រឿង​ពណ៌​ស​ពាក់​ស្លាក​លេខ ត្បូងឃ្មុំ​3A-1004​បាន​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​មកដល់​ចំណុច​កើតហេតុ កែង​ផ្លូវ​លេខ​១៩៣ ស្រាប់តែ​រថយន្ត​ទៅ​បុក​ម៉ូតូ​ពីក្រោយ ចំ​ពេញ​មួយ​ទំហឹង​បណ្ដាល​ឲ្យ​យុវជន​ម្នាក់ ត្រូវ​រថយន្ត​កិន​ពីលើ​បណ្ដាលឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ម​។ ភ្លាមៗ​នោះដែរ អ្នកបើកបរ​រថយន្ត​បង្ក បាន​បើកទ្វារ​រត់គេចខ្លួន​បាត់​ស្រមោល នៅតែ​ព្រូឡាន​ដែល​រួម​ដំណើរ​ជាមួយ​តែប៉ុណ្ណោះ​។​

​សព​ឈ្មោះ ញឹម ប៊ុន​ថា មាន​អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ស្ថិតនៅ​ផ្ទះ​លេខ​១០E1​ផ្លូវ​លេខ​១៩៧ សង្កាត់​ទំនប់ទឹក​ខណ្ឌ​ចំការមន ក្រុងភ្នំពេញ មធ្យោបាយ​ធ្វើដំណើរ​ម៉ូតូ​ម៉ាក​Suzuki let’s ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FD-1998​។​

​វត្ថុតាង​ទាំង​២​ត្រូវបាន​អាជ្ញាធរ​យក​ទៅ​រក្សាទុក​រងចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×