Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេ Huawei ប្រឈម​នឹង​ការជាប់គុក ៣០​ឆ្នាំ​ជុំវិញ​ការ​ល្មើស​ទណ្ឌកម្ម​អា​មេ​រិច​ប្រឆាំង​នឹង​អ៊ីរ៉ង​ (Iran)

spot_img

​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​យក្ស Huawei កំពុង​ប្រឈម​នឹង​ការ​ចោទ​​ប្រកាន់​ពីបទ​ក្លែងបន្លំ ពាក់ព័ន្ធ​នឹង​ការ​ល្មើស​ទណ្ឌកម្ម​របស់​អា​មេ​រិច​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង​ (Iran)។ នេះ​បើ​តាម​ការចុះផ្សាយ​របស់ BBC នៅ​ថ្ងៃ​សៅ​រិ៍នេះ​។​

​អ្នកស្រី Meng Wanzhou ដែល​ជា​កូនស្រី​បង្កើត​របស់​ស្ថាបនិក​ក្រុមហ៊ុន Huawei ត្រូវបាន​​ចាប់ខ្លួន​កាលពី​ថ្ងៃ​សៅរិ៍​សប្តាហ៍​មុន ក្នុង​ទីក្រុង Vancouver ប្រទេស​កាណាដា ហើយ​ប្រឈម​​នឹង​ការធ្វើ​បត្យាប័ន​ទៅកាន់​អា​មេ​រិច​។​

​ក្រោយពេល​មាន​ការឃុំខ្លួន​អ្នកស្រី ទីក្រុង​ប៉េង​កាំ​ង​បាន​ធ្វើ​ការតវ៉ា​ឲ្យមាន​ការដោះលែង​អ្នកស្រី​ ជា​បន្ទាប់ ដោយ​បញ្ជាក់​ថា ពលរដ្ឋ​ខ្លួន​មិនបាន​ធ្វើ​ខុសច្បាប់​ឡើយ ព្រមទាំង​បាន​ចោទ​អា​មេ​រិច​​ថា អា​មេ​រិច​កំពុង​ព្យាយាម​ទប់ទល់​ទៅ​នឹង​ការពង្រីក​ខ្លួន​របស់​បច្ចេកវិទ្យា​ចិន តាមរយៈ​ការចាប់​​ខ្លួន​មេ Huawei ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​សំខាន់​របស់​ចិន​។​

​នៅក្នុង​សវនាការ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ អ្នកស្រី​ត្រូវបាន​តុលាការ​កាណាដា​ចោទប្រកាន់​ពីបទ​​លើ្មស​នឹង​ទណ្ឌកម្ម​អា​មេ​រិច​ប្រឆាំង​ប្រទេស​អ៊ឺរ៉ង ហើយ​អាច​ប្រឈម​នឹង​ការចាប់​ពន្ធ​ធនាគារ​រយៈ​​ពេល ៣០​ឆ្នាំ​ប្រសិន​ជា​រកឃើញ​ទោស​ដូច​ការ​ចោទ​។​

​តុលាការ​កំពុង​សម្រេច​ថា​ត្រូវ​អោយ​អ្នកស្រី​នៅ​ក្រៅ​ឃុំ​ឬ​អត់​?

​ក្នុង​សវនាការ អ្នកស្រី​ត្រូវបាន​គេ​ចោទ​ថា បាន​ប្រើប្រាស់​ក្រុមហ៊ុន​សាខា​ដែល​មានឈ្មោះ​ថា Skycom ដើម្បី​គេច​ពី​ទណ្ឌកម្ម​ប្រឆាំង​នឹង​អ៊ឺរ៉ង ក្នុង​ចន្លោះ​ឆ្នាំ ២០០៩ និង ២០១៤​។​

​តុលាការ​បន្តទៀតថា អ្នកស្រី​បាន​ធ្វើការ​ប្រាប់​ខុស​ជា​សាធារណៈ​ថា Skycom ជា​ក្រុមហ៊ុន​ផ្សេងគ្នា មិនមែន​ជា​សាខា​របស់ Huawei ទេ។​

​មេធាវី​រដ្ឋាភិបាល​កាណាដា បាន​និយាយថា អ្នកស្រី Meng Wanzhou រង​ការចោទប្រកាន់​ពីបទ​​ផ្សំគំនិត​ក្នុង​ការបន្លំ​ស្ថាប័ន​ហិរញ្ញវត្ថុ​ជា​ច្រើន ដោយ​ធ្វើការ​កុហក​ដល់​អ្នក​ធនាគារ​អា​មេ​រិច​ជាច្រើន​​ថា ក្រុមហ៊ុន Huawei និង Skycom មិនមាន​ទំនាក់ទំនង​ជាមួយ​គ្នា​នោះ​ទេ ប៉ុន្តែ​ការពិត Skycom គឺជា​ក្រុមហ៊ុន Huawei៕ សុភ័ក្ត្រ

​ប្រភព​៖ BBC

spot_img
×