Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កូរ៉េខាងជើង​នៅ​តែ​រក្សា​ការប្តេជ្ញាចិត្ត ក្នុង​ការលុបបំបាត់​ចោល​អាវុធ​នុយក្លេអ៊ែរ​

spot_img

រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង Ri Yong-ho បាន​ថ្លែង​ប្រាប់​រដ្ឋមន្ត្រីការបរទេស​ចិន ក្នុងជំនួប​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា ទីក្រុង​ព្យុងយ៉ាង​នៅ​តែ​រក្សា​ការប្តេជ្ញាចិត្ត​ក្នុង​ការលុបបំបាត់​​ចោល​អាវុធ​នុយក្លេអ៊ែរ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារពត៌​មានកូ​រ៉េ​ខាងជើង Yonhap​។​

​មន្ត្រីការទូត​ជាន់ខ្ពស់​របស់​របប​កុម្មុនិស្ត​ទាំង ២​បាន​ជួបគ្នា​ក្នុង​ទីក្រុង​ប៉េង​កាំ​ង តែ​មួយ​សប្តាហ៍​​ប៉ុណ្ណោះ​ មុនពេល​មាន​កិច្ចប្រជុំ​កំពូល​រវាង​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ និង​ប្រធានាធិបតី​​ចិន ស៊ី​ជីន​ពីង​។​

​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង ត្រូវបាន​គេ​ដកស្រង់​សម្តី​ថា ប្រទេស​របស់​ខ្លួន​កំពុង​ព្យាយាម​បង្កើត​​បរិយាកាស​សន្តិភាព​ផ្នែក​ខាងក្នុង ដើម្បី​អនុវត្ត​នូវ សេចក្តីសម្រេចចិត្ត​របស់​បក្ស​កម្មករ​កូរ៉េ​ខាង​​ជើង​។​

​គាត់​បន្ថែមថា កូរ៉េខាងជើង​នៅ​តែ​បន្ត​គោលនយោបាយ​របស់​ខ្លួន​ក្នុងការ​ធ្វើឲ្យ​ឧបទ្វីប គ្មាន​អាវុធ​​នុយក្លេអ៊ែ​រ ព្រមទាំង​សម្រេចបាន​នូវ​ស្ថិរភាព​។​

​រដ្ឋមន្ត្រីការបរទេស​ដដែល​ក៏​បាន​សម្តែង​ក្តីសង្ឃឹម ពី​ការបន្ត​ការទំនាក់ទំនង​រវាង​ទីក្រុង​ប៉េកាំង និង​ព្យុងយ៉ាង​លើ​បញ្ហា​នោះ និង​បាន​បញ្ជាក់ថា​ទំនាក់ទំនង​ទ្វេរ​ភាគី​នៃ​ប្រទេស​ទាំង​ពីរ បាន​ឈាន​ចូលដល់​ដំណាក់កាល​អភិវឌ្ឍន៍​ថ្មី​ក្នុង​ឆ្នាំនេះ​។ ក្នុង​ឆ្នាំ ២០១៩ ប្រទេស​ទាំង​ពីរ នឹង​ធ្វើការ​រំលឹក​រួមគ្នា​នូវ​ខួប ៧០​ឆ្នាំ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​ផ្លូវការ​នៃ​ប្រទេស​ទាំង​ពីរ​៕ សុភ័ក្ត្រ

​ប្រភព​៖ Yonhap​

spot_img
×