Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តិច​ច្រឡំ​ថត​រឿង​ហូលីវូត​ចុះ​! តាមពិត​ប៉ូលីស​ជិះ​ម៉ូតូ​ដេញតាម និង​បាញ់​បំបែក​កង់​រថយន្ត​បង្ក​គ្រោះថ្នាក់ ឡើង​បែក​ផ្កាភ្លើង​ពេញ​ថ្នល់ ចុងក្រោយ​… (​វីដេអូ​)

spot_img

​​មន្ត្រី​ប៉ូលីសម្នាក់ ត្រូវបាន​គេ​ថត​រិះ​ពី​ខាងក្រោយ​ម៉ូតូ​អ្នកស្រុក​ម្នាក់​កាលពី​ម្សិលមិញ ខណៈ​ដេញតាម និង​បាញ់​កង់​រថយន្ត​ដឹកទំនិញ​១​គ្រឿង ប្រៀង​ដូច​សកម្មភាព​ថតកុន​ហូលីវូត​អីចឹង ។​

​កាសែត M Thai បាន​រាយការណ៍​ថា នៅវេលា​ម៉ោង​ប្រហែល ១០ ព្រឹក ថ្ងៃទី​៧ ធ្នូ ម្សិលមិញ ប៉ូលីស​ស្រុក Ao Luek បានទទួល​ព័ត៌មាន​មួយ​ពី​ប៉ូលីស​នៅ​កោះ Phang Nga ថា ត្រូវ​ការចាប់​អ្នកបើកបរ​ម្នាក់ ដែល​បាន​បង្ក​គ្រោះថ្នាក់​បើក​កិន​គេ ស្ថិតនៅ​កន្លែង​លំហែកាយ​ដ៏​ពេញនិយម​មួយ កំពុងបើក​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ​ទៅកាន់ Krabi ។​

​ជាការ​ឆ្លើយតប ភ្លាមៗ​នោះ ប៉ូលីស Ao Luek ក៏បាន​ដាក់​បា​រ៉ា​ស់​នៅ​ផ្លូវ Phetkasem នៅក្នុង​តំបន់ Na Nuea នៃ​ខេត្ត Krabi ដើម្បី​រារាំង​រថយន្ត​បង្ក​នោះ ។ ទោះយ៉ាងណា រថយន្ត​នោះ​ពុំបាន​ឈប់​ទេ និង​បាន​បង្កើនល្បឿន​បុក​ទម្លុះ​បា​រ៉ា​ស់ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប៉ូលីស​ដេញតាម​តែម្តង ។​

​បន្ទាប់ពី​ដេញតាម​ចម្ងាយ​ប្រហែល ១០ គីឡូម៉ែត្រ ប៉ូលីស​ម្នាក់​ក៏បាន​សម្រេចចិត្ត​បាញ់​ជាច្រើន​គ្រាប់ ទៅលើ​កង់​ក្រោយ​ខាងឆ្វេង​របស់​រថយន្ត បណ្តាល​ឲ្យ​បែក​ផ្កាភ្លើង​នៅលើ​ថ្នល់​តែម្តង ។ បើ​ទោះ​ដឹងថា កង់​រថយន្ត​របស់ខ្លួន​ត្រូវ​បែកខ្ទេច​ក៏ដោយ ក៏​អ្នកបើកបរ​រូបនោះ​នៅតែ​បន្ត​បុក​ទៅមុខទៀត​យ៉ាង​សាហាវ ។​

​ទីបំផុត អ្នកបើកបរ​នោះបាន​បាត់បង់​ការគ្រប់គ្រង​បើកបរ និង​អស់សង្ឃឹម​ក្នុង​រត់គេច ក៏បាន​ឈប់​អែប​ខាង​ឲ្យ​ប៉ូលីស​ចាប់​តែម្តង ។​

​អ្នក​បើ​បបរ​បង្ក​នោះ ត្រូវ​បានដឹងថា​មានឈ្មោះ Kietisak Srisaema អាយុ ២១ ឆ្នាំ បាន​រងរបួស​ស្រាល ហើយ​ត្រូវបាន​ធ្វើតេស្ត​រកឃើញ​ប្រើប្រាស់​ថ្នាំញៀន​ទៀតផង ៕ ដោយ​៖ ឧ​ត្ត​ម (​ប្រភព​៖ coconuts)

spot_img
×