Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​តែ​វិធី​មួយគត់​ដើម្បី​ទប់ស្កាត់ Robot ឆ្លាត​វៃ បំផ្លាញ​មនុស្សលោក​?

spot_img

តាម Daily Star កាលពី​ខែ​មុននេះ អ្នកវិទ្យាសាស្ត្រ​មួយក្រុម​បានប្រកាស​ផ្សាយ​ខ្សែ​វីដេអូ​ព្រមាន​ទុក​ពី​គ្រោះ​គំរាមកំហែង​របស់ Robot ឃាតករ​។​

Robot ឃាតករ​ដែល​បំពាក់​បញ្ញា​សិប្បនិម្មិត​អាច​ក្លាយ​ជា​សុបិន្ត​អាក្រក់​ចំពោះ​មនុស្ស​លោក​។​

 

​ក្នុង​ខ្សែ​វីដេអូ​នេះ ក្រុម​អ្នកវិទ្យាសាស្ត្រ​បានដាក់​បង្ហាញ​ប្រភេទ Robot ហោះ មាន​សមត្ថភាព​ធ្វើ​ការវាយប្រហារ​មកលើ​មនុស្ស​ដោយ​ពុំ​ចាំបាច់​មាន​បញ្ជា​ពី​ម្ចាស់​របស់​វា​។​

​ប្រការ​នេះ​បាន​ធ្វើឲ្យ​មាន​ចលនា​មួយ​ស្នើសុំ​ឲ្យ​អង្គការសហប្រជាជាតិ​ចេញ​បទបញ្ជា​ហាមឃាត់​ការអភិវឌ្ឍន៍ Robot ឃាតករ​។ មហា​សេដ្ឋ​បច្ចេកវិទ្យា Elon Musk បាន​ព្រមាន​ពី​បញ្ហា​សិប្បនិម្មិត (AL) អាច​បង្ក​ជា​ថ្ងៃ​អ​វសា​ន្ត​សម្រាប់​មនុស្សលោ​ក​។​

​ថ្មីៗ​បំផុត​នេះ នាយក​បច្ចេកទេស​របស់ Google Ray Kurzweil មេដឹកនាំ​ក្នុង​វិស័យ​ស្រាវជ្រាវ AL ព្រមាន​ថា មនុស្ស​លោក​នឹង​អសមត្ថភាព​ក្នុង​ការត្រួតត្រា Robot ឆ្លាត​វៃ​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​អំពាវនាវ​ឲ្យ​អង្គការសហប្រជាជាតិ​ហាមឃាត់​កុំ​ឲ្យ​បណ្តា​ប្រទេស​អភិវឌ្ឍ Robot ឆ្លាត​វៃ​បម្រើឲ្យ​ការសម្លាប់​មនុស្ស អ្នកឯកទេស AL វ័យ​៦៩​ឆ្នាំ​ម្នាក់ និយាយថា ៖ “​ភាព​ឆ្លាត​វៃ​គឺជា​របស់​មួយ​ពុំ​អាច​ត្រួតត្រា​បាន​។ ប្រសិនបើ​មាន​សភាវៈ​មួយ​ខ្លាំង​ជាង​យើង ហើយ​ឆ្លាត​ជាង​យើង​នោះ​វា​នឹង​ក្លាយជា​មហន្តរាយ​ចំពោះ​មនុស្ស​។ ហេតុ​នេះ​ល្អ​បំផុត​គឺ​ពុំ​ត្រូវ​ទុក​ឲ្យ​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​នោះ​ឲ្យសោះ​”​។​

​រីឯ​នាយក​បច្ចេកទេស​របស់ Google សង្កត់ធ្ងន់​ថា ៖ “​ប្រសិនបើ​មហន្តរាយ​នេះ​កើតឡើង​គឺមាន​តែ AL មួយ ដែល​ស្និទ្ធស្នាល​ហើយ​ឆ្លាត​វៃ​ជាង ទើប​អាច​កំទេច Robot ឃាតករ​បាន​” ។ នេះ​ពុំមែន​ជា​ការឈ្លានពាន​ពី​កងទ័ព​របស់​មនុស្ស​ក្រៅ​ភព​ទេ តែ​វា​ជា​គ្រោះ​គំរាមកំហែង​កើតមានឡើង​ក្នុង​សង្គម​របស់​យើង​តែម្តង​៕ អាទិត្យ​

spot_img
×