Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​នេន ទុំ ពន្លះ​អ្នក​គ្រូពេទ្យ​ពីរ​នាក់ នៅ​មន្ទីរពេទ្យ​រុស្ស៊ី មាន​សម្តី និង​ចរិត​ឫកពារ​មិន​ថ្លៃថ្នូរ​

spot_img

​ភ្នំពេញ​ ៖ លោក​នេន ទុំ ដែល​មហាជន​ស្គាល់​ថា​ជា​ឌី​ជេ បាន​បញ្ចេញ​នូវ​វីដេអូ​មួយ ដោយនិយាយ​រិះគន់​ខ្លាំងៗ​ទៅលើ​អ្នក​គ្រូពេទ្យ ២​នាក់​​ដែល​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី ដែល​ប្រើ​សម្ដី​គំរោះគំរើយ ពេល​លោក​ជូន​ប្អូន​ទៅរក​សេវា​ព្យាបាល តែ​ពេទ្យ​នោះ​មិន​ខ្ចី​មើលមុខ​​ថែម​ទាំង​ប្រើ​សម្ដី​សម្លុត ធ្វើឲ្យ​លោក​ស្រងាកចិត្ត និង​ខឹង​យ៉ាងខ្លាំង​។​

​ក្នុង​វីដេអូ​នោះ នេន ទុំ បាន​បញ្ចេញ​នូវ​ទស្សន​កាលពី​ថ្ងៃ​ទី​៧​ខែ​ធ្នូ​ថា “​ខ្ញុំ​មិន​ពេញចិត្ត​នូវ​សម្តី​របស់​អ្នក​គ្រូពេទ្យ​ទាំងនោះ​ទេ​​ដែល​មិន​សម​តម្លៃ​នៃ​ការងារ​របស់​ពួកគាត់​សោះ ហើយ​លោក​បន្តថា ក្នុងនាម​ជា​គ្រូពេទ្យ​ត្រូវមាន​សម្តី និង​ចរិត​ឫកពារ​ថ្លៃថ្នូរ មាន​វិជ្ជាជីវៈ​​មាន​សេចក្តីថ្លែថ្នូរ មាន​ក្រមសីលធម៌ ឲ្យ​សមជា​គ្រូពេទ្យ ពីព្រោះ​ទម្រាំ​បាន​ធ្វើ​ជា​ពេទ្យ​ត្រូវ​អស់​ជាច្រើន​ឆ្នាំ មាន​លុយ​ប្រាក់​ច្រើន​​មាន​រថយន្ត​ជិះ​ទំនើប ធ្វើការ​នៅ​មន្ទីរពេទ្យ​ល្អៗ បែរ​មក​ជា​ប្រើ​ចរិត​ថោកទាប​បែប​មនុស្ស​មិនដឹងខ្យល់​អី​បែបនេះ​ទៅ​វិញ​។ លោក​បន្តថា​​ខ្ញុំ​និយាយ​រិះគន់​តែ​អ្នក​គ្រូពេទ្យ​ពីរ​នាក់​នេះ​ទេ ហើយ​ខ្ញុំ​សោកស្តាយ​ណាស់ ចំពោះ​ចំណេះវិជ្ជា​នេះ អ្នក​គ្រូពេទ្យ​អើយ មាយា​ទ​អន់ ថោក​​ ចំណែក​ពេទ្យ​ល្អ ខ្ញុំ​សុំ​ទោស កុំ​ប្រកាន់ ខ្ញុំ​និយាយ​តែ​ពេទ្យ​ពីរ​នាក់​នៅក្នុង​ពេទ្យរុស្ស៊ី​នេះ​ទេ​”​។​

​ទោះយ៉ាងណា នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់​មន្ទីរពេទ្យ​មិត្ត​ភាព​ខ្មែរ​-​សូ​វៀត​(​ពេទ្យរុស្ស៊ី​) បាន​បង្ហោះ​សារ​ឆ្លើយតប​នឹង​ការរិះគន់​របស់​អ្នក​​ចម្រៀង និង​ជា​ឌី​ជេ នេន ទុំ ហើយ​ដោយ​សន្យា​ចាត់វិធានការ​លើ​បុគ្គលិក​នោះ បើ​ពិតជា​រកឃើញថា​ប្រព្រឹត្តិ​កំហុស​ដូច​ការ​ចោទ មែន។​

​ទំព័រ​ហ្វេ​សប៊ុក​មន្ទីរពេទ្យឈ្មោះ​ផ្នែក​ជំងឺ​សើ​ស្បែក​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត បាន​សរសេរ​រៀបរាប់ថា “​ក្នុងនាម​យើង​​ខ្ញុំ​ជា​អ្នកទទួលខុសត្រូវ ផ្នែក​ជំងឺ​សើ​ស្បែក​នៃ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​~​សូ​វៀត សូម​ថ្លែងអំណរគុណ​ចំពោះ​ម្ចាស់ Facebook​ឈ្មោះ Nen Tum ដែល​បាន​អញ្ជើញ​មក​ប្រើប្រាស់​សេវា នៅ​ផ្នែក​របស់​យើងខ្ញុំ ហើយ​បាន​ផ្តល់​យោបល់​រិះគន់​ស្ថាបនា ដើម្បី​ឲ្យ​យើងខ្ញុំ ពិនិត្យ និង​យក​​ចិត្ត​ទុកដាក់ ក្នុង​ការពង្រឹង​ការផ្តល់សេវា ជូន​ដល់​អតិថិជន​ឲ្យបាន​កាន់តែ​ល្អប្រសើរ​។ បើសិន​យើងខ្ញុំ​រកឃើញ​កំហុស ដូច​ការលើក ឡើង​​ដូច​ម្ចាស់ face book ខាងលើ​ពិតប្រាកដ​មែន យើង​នឹង​មាន​វិធានការ​អប់រំ ណែនាំ​ដល់​បុគ្គល​នោះ​។ យើងខ្ញុំ​ស្វាគមន៍​រាល់​មតិយោបល់​​ពី​សំណាក់​អតិថិជន ក្នុងន័យ​រិះគន់​ដើម្បី​ស្ថាបនា​”៕ ​ដោយ​ ៖​ រចនា​

spot_img
×