Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ប្រយ័ត្នប្រយែង​ពាក្យសម្តី​កុំឲ្យ​កើតមាន​ទំនាស់​ជាមួយ​អ្នក​រួម​ការងារ ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា មិន​ត្រូវ​ប្រើ​សម្តី​ធ្ងន់ៗ​ដាក់​គូស្នេហ៍ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ល្អប្រសើរ តែ​ត្រូវ​សម្រួល​ផ្លូវចិត្ត​កុំ​ឲ្យ​រង​ឥទ្ធិពល​ដោយ​កត្តា​ខាងក្រៅ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល តែ​ក៏​ត្រូវ​ចំណាយ​ច្រើន ។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល ។​

​ឆ្នាំ​ខាល ៖ ការងារ មានរឿង​ប្រែប្រួល​ច្រើន ។ លុយកាក់ ចម្រុងចម្រើន ចំណូល​កើនឡើង​សន្ធឹក ។ មនោសញ្ចេតនា កុំឲ្យ​រឿង​ពីក្រៅ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា​អ្នក និង​គូស្នេហ៍ ។​

​ឆ្នាំ​ថោះ ៖ ការងារ មិន​ត្រូវ​ប្រញាប់ប្រញាល់​អន្ទះសា​ហួស​ក្នុង​ការងារ ។ លុយកាក់ មិន​ស្ថិរភាព ចាយវាយ​ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំ​រោង ៖ ការងារ ជួប​ឱកាសល្អៗ​ច្រើន​ក្នុង​ការងារ ។ លុយកាក់ គួរស្វែងយល់​ឱកាស​វិនិយោគ​ពី​មនុស្ស​នៅ​ជុំវិញ ។ មនោសញ្ចេតនា គួរ​មាន​ការចែករំលែក​ក្នុង​មនោសញ្ចេតនា ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ​ផ្លូវចិត្ត​មិន​សប្បាយ ឥទ្ធិពល​អាក្រក់​ដល់​ការងារ ។ លុយកាក់ មិន​ត្រូវ​ប្រថុយប្រថាន​ក្នុង​ការវិនិយោគ ។ មនោសញ្ចេតនា ត្រូវ​ចេះ​ទប់ចិត្ត អត់ឱន​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​មមី ៖ ការងារ ត្រូវ​ព្យាយាម​ថែម​ទៀត​ក្នុង​ការងារ ។ លុយកាក់ ធូរធារ​ជួប​សំណាង​ល្អ​ច្រើន​អំពី​លុយកាក់ ។ មនោសញ្ចេតនា ត្រូវ​សកម្ម ម្ចាស់ការ​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​មមែ ៖ ការងារ ជួប​រឿង​រំខាន​ចិត្ត​មួយចំនួន តែ​ក៏​អាច​ដោះស្រាយ​រួច ។ លុយកាក់ ត្រូវ​ត្បិតត្បៀត ព្រោះ​ចំណូល​មិន​នឹងនរ ។ មនោសញ្ចេតនា គួរ​កែប្រែ​ខ្លួនឯង​សិន​មុន​នឹង​ឲ្យ​គូស្នេហ៍​ផ្លាស់ប្តូរ ។​

​ឆ្នាំ​វក ៖ ការងារ ទោះបី​រវល់​ច្រើន ក៏​មិន​គួរ​ភ្លេច​ថែរក្សា​សុខភាព ។ លុយកាក់ ធម្មតា ពុំ​មាន​អ្វី​ប្រសើរ ឬ​អន់ថយ​ជាមុន ។ មនោសញ្ចេតនា ងាយ​កើត​ជម្លោះ​ជាមួយ​គូស្នេហ៍ ។​

​ឆ្នាំ​រកា ៖ ការងារ លេច​ចេញ​ឱកាសល្អៗ​ច្រើន តែ​ត្រូវ​ប្រយ័ត្ន​មាន​អ្នក​ឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ ខាតបង់​អស់​ប្រាក់​កាស ។ មនោសញ្ចេតនា គួរ​ថែរក្សា​មនោសញ្ចេតនា​បច្ចុប្បន្ន​ឲ្យ​ល្អ​ប្រសើរ ។​

​ឆ្នាំចរ ៖ ការងារ ត្រូវ​ប្រមូលផ្តុំ​ក្នុង​ការងារ​របស់​ខ្លួន ដើម្បី​ដោះស្រាយ​ឲ្យអស់​កិច្ចការ​នៅ​សេសសល់ ។ លុយកាក់​ទទួលបាន​ដំណឹង​ល្អ​អំពី​ការវិនិយោគ​ពី​មិត្តភក្តិ ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ ។​

​ឆ្នាំ​កុរ ៖ ការងារ ត្រូវ​និយាយ​តិច​ធ្វើ​ច្រើន ។ លុយកាក់ ថ្លឹងថ្លែង​ឲ្យ​ម៉ត់ចត់​មុនពេល​ធ្វើ​ការសម្រេចចិត្ត​ពាក់ព័ន្ធ​ដល់​លុយកាក់ ។ មនោសញ្ចេតនា ត្រូវ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ៕

spot_img
×