Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ព្រំដែន បដិសេធ​ការចោទប្រកាន់​អំពី​បទល្មើស​ដឹកជញ្ជូន​ឈើ​មួយកន្លែង ឆ្លងកាត់​ខេត្តមណ្ឌលគិរី ទៅ​ប្រទេស​វៀតណាម

spot_img

​ខេត្តមណ្ឌលគិរី ៖ អគ្គ​ស្នងការរង​នគរបាលជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍​ហ៊ូ សា​គុណ ដែលជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរ​បាល​ព្រំដែន បាន​បដិសេធ​ការផ្សាយ ចោទប្រកាន់​អំពី​បទល្មើស ដឹកជញ្ជូន​ឈើ​មួយកន្លែង​ឆ្លងកាត់​ខេត្តមណ្ឌលគិរី ទៅ​ប្រទេស​វៀតណាម ។​នេះ​បើតាម​ការផ្សាយ របស់​វេ​ប​សាយ​អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃទី​៧​ធ្នូ​២០១៨​។​

​គួររំលឹកថា វិទ្យុ​អាស៊ីសេរី ក្នុងការ​ផ្សាយ​មួយ​ថ្ងៃទី​៣១​តុលា​កន្លងមក បាន​រាយការណ៍​ថា មាន​រថយន្ត​មួយគ្រឿង​បានធ្វើការ​ដឹកជញ្ជូន​ឈើ​ពី​ភូមិ​ពូ​លុ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ទៅកាន់​ប្រទេស​វៀតណាម​។ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ូ សា​គុណ ក្នុង​របាយការណ៍​មួយ ដែល​អ្នកសារព័ត៌មាន​ទើប​ទទួលបាន ក្នុង​សប្តាហ៍​នេះ បាន​បញ្ជាក់ថា ក្រោយពី​ការផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី​រួច កងកម្លាំង​នៃ​នាយកដ្ឋាន​កណ្តាល​នគរ​បាល​ព្រំដែន ដោយមាន​រូប​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ចុះ​បញ្ជា​ផ្ទាល់ បានធ្វើ​ដំណើរ​ទៅកាន់​ភូមិ​ពូ​លុ ដោយមាន​កិច្ចសហការ​ជាមួយ​អាជ្ញាធរខេត្ត ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី និង​ប្រធាន​ទីស្នាក់ការ​បរិស្ថាន​ផងដែរ ដើម្បី​ស្រាវជ្រាវ​នូវ​ហេតុការណ៍ ដែល​ជាប់​ពាក់ព័ន្ធ​។​

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ូ សា​គុណ បាន​ថ្លែងថា ក្រោយ​ការចុះ​ស្រាវជ្រាវ “​ពុំមាន​ករណី​ដែល​បានកើត​ឡើង ដូច​អ្វី ដែល​អាស៊ីសេរី​បាន​ចុះផ្សាយ​នោះទេ​”​។ លោក នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​បន្តថា នៅពេលដែល​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​នោះ គេ​បាន​ប្រទះឃើញ​គំនរ​ឈើ​ទាំងនោះ នៅ​ចំណុច​និយាម​ការ​លេខ X០៧៧២៦៥៩ Y១៣៨៦៨០៣ ស្ថិតនៅ​ភូមិ​ប៊ូ​ស្រា ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។​

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍​បញ្ជាក់ថា ឈើ​ទាំងអស់នេះ ឈ្មួញ​បាន​ដឹក​យកទៅ​លាក់​ទុកចោល​នៅក្នុង​ព្រៃ (​ឈើ អ​ញ្ញា​ត្តិ​ជន​)​។​

​បច្ចុប្បន្ន​វត្ថុតាង​ខាងលើ កំពុងធ្វើការ​វាស់វែង ហើយ​ដឹក​យកទៅ​រក្សាទុក នៅ​ស្នាក់ការ​បរិស្ថាន​ដែន​ជំរក​អូរ​ពោត ៕ ​ដោយ ​៖​ រចនា​

spot_img
×