Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទើប​ចេញពី​គុក​ថ្មីៗ បន្ត​មុខរបរ​ដដែល ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់បញ្ជូន​ចូល​គុក​វិញ​

spot_img

​ភ្នំពេញ ​៖ នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៨ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ២​នាក់ ជា​ចោរលួច​(​ម៉ូតូ​) ទៅ​តុល​ការ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាមច្បាប់​។​

​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ករណី​លួច​នេះ កើតឡើង​កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១០:១៥​នាទី នៅ​ចំណុច ផ្លូវលំ ក្រុមទី​២ ភូមិ​ទ្រា​២ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ខណៈពេល​ដែលមាន​ជនសង្ស័យ ០២​នាក់ កំពុងតែ​គាស់​ស្លាក​លេខ​ចេញពី​ម៉ូតូ ១​គ្រឿង ម៉ាក ស៊ី​រ៉ុ​ស ពណ៌​ខ្មៅ ពេលនោះ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ ល្បាត​ឃើញ មានការ​សង្ស័យ ក៏​ឃាត់ខ្លួន​ពួកគេ​ទាំង ២​នាក់ មក​សួរនាំ ឃើញ​រូបគេ​ទាំង ២​នាក់ ជា​ចោរលួច​(​ម៉ូតូ​) ប្រាកដ​មែន​។​

​ពួកគេ​ទាំង ២​នាក់​នេះ​មាន​៖១/ ឈ្មោះ ជឿន ណា​រិ​ទ្ធ ហៅ​ខុង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ២/ ឈ្មោះ វ៉ា សុខ​គា ភេទ​ប្រុស អាយុ ២៩​ឆ្នាំ​ ​ក្រោម​វិធានការ​នៃ​ការសាកសួរ របស់​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឈ្មោះ ជឿន ណា​រិ​ទ្ធ ហៅ​ខុង និង​ឈ្មោះ វ៉ា សុខ​គា បាន​សារភាព​ឲ្យ​ដឹងថា ពួកគេ​ទាំង ២​នាក់ ទើបតែ​ស្គាល់គ្នា​បាន​ប្រហែល ១​ខែ​ប៉ុណ្ណោះ ហើយ​ថែមទាំង​ធ្លាប់​ជក់​គ្រឿងញៀន​ជាមួយគ្នា​ផងដែរ​។ នៅ​ថ្ងៃកើតហេតុ ឈ្មោះ ជឿន ណា​រិ​ទ្ធ ហៅ​ខុង បាន​ខ្ចី​ម៉ូតូ​របស់​ឈ្មោះ ថា ភេទ​ប្រុស អាយុ​ប្រហែល ១៩​ឆ្នាំ ម៉ាក ស៊ី​រ៉ុ​ស ពណ៍​ខ្មៅ ស្លាក​លេខ បាត់ដំបង 1B-2896 ដោយ​កុហកថា ខ្ចី​ជិះ ទៅ​ទិញ​ចំណី​ហូប​។ បន្ទាប់មក រូបគេ​បាន​ជិះ​ម៉ូតូ​នោះ ទៅ​ភូមិ​ទ្រា​២ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ ហើយ​បានគាស់​ស្លាក​លេខ​ម៉ូតូ​នោះ​ចេញ រហូតដល់​វេលា​ម៉ោង ១០:១៥​នាទី​ថ្ងៃ​ដដែល រូបគេ​បាន​ឲ្យ​ឈ្មោះ វ៉ា សុខ​គា ទៅ​ទិញ​ខ្ចៅ យក មក​ចាប់​ស្លាក​លេខ​ម៉ូតូ​នោះ​វិញ ហើយ​ពេលដែល​រូបគេ​ទាំង ២​នាក់ កំពុង​ចាប់​ស្លាក​លេខ​ម៉ូតូ​នោះ ក៏មាន​សមត្ថកិច្ច​អាវុធហត្ថ ចុះមក​ធ្វើ​ការឃាត់​ពួកខ្លួន​តែម្តង​។​

​ឈ្មោះ ជឿន ណា​រិ​ទ្ធ ហៅ​ខុង បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា កន្លងមក​រូបគេ​ធ្លាប់​ជាប់ពន្ធនាគារ​ព្រៃ​សរ​រយៈពេល ១​ឆ្នាំ ចេញ​មកវិញ​កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៧ ហើយ​ពេលចេញ​មកវិញ រូបគេ​បាន​បន្តធ្វើ​សកម្មភាព​លួច​ម៉ូតូ និង​ឆក់​កាបូប​ជា​ញឹកញាប់​ផងដែរ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​៕ ដោយ​ ៖ ​កូ​ឡាប​

spot_img
×