Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថ​យន្ត​ដឹក​អ្នក​ដំណើរ ក្រុម​ហ៊ុន ទ្រូ​ម៉ា​នី ចុះ​ចំ​ណោទដាច់​ខ្សែ​ហ្វាំង បុក​នឹង​រនាំង​ការ​ពារ​ផ្លូវ បណ្តាលឲ្យក្រឡាប់ របួស៥នាក់

spot_img

កោះកុង ៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១:២០ នាទីរសៀល មានករណី គ្រោះថ្នាក់ចរាណ៍កើតឡើង ១លើក បង្កដោយរថយន្តដឹកអ្នកដំណើរប្រភេទទេសចរណ៍ ក្រុមហ៊ុនទ្រូម៉ានី ក្រឡាប់ធ្លាក់ផ្លូវ នៅចំណុច ចន្លោះគីឡូម៉ែត្រលេខ ១៣០-១៣១ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ។

រថយន្ត ទេសចរណ៍ ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 3C-6354 មានទិសដៅ ភ្នំពេញ-កោះកុង របស់ ក្រុមហ៊ុនទ្រូម៉ានី អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) ក្នុងនោះមានអ្នករួមដំណើរចំនួន ៤៤នាក់ រងរបួស ៥នាក់ រងរបួសធ្ងន់ ២នាក់ ស្រី ១ នាក់។

ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាតៃក្រោម សហការជាមួយកម្លាំងអន្តរាគមន៍ខេត្ត ចុះជួយសង្គ្រោះអ្នករងបួស ដឹកយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តកោះកុង។

មូលហេតុបណ្តាលមកពី បើកបរក្នុងស្ថានភាពល្បឿនលឿន ហើយចុះចំណោទដាច់ខ្សែហ្វាំង បុកទៅនឹងរនាំង ការពារផ្លូវ បណ្តាល ឲ្យ ក្រឡាប់ធ្លាក់ចិញ្ចើមផ្លូវ ៕ ដោយ ៖ កូឡាប

spot_img
×