Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជន​សង្ស័យ ៣ នាក់ ធ្វើ​សិប្ប​កម្មឡធ្យូងដុត​អុុសខ្នាត​យក្ស បំ​ផ្លាញដើម​ឈើ

spot_img

ខេត្តក្រចេះ ៖ កម្លាំងសមត្ថកិច្ច ចម្រុះនៃ គណៈបញ្ជាការឯកភាព ខេត្តក្រចេះ ចុះបង្ក្រាបទីតាំង ឡដុតធ្យូងរបស់ក្រុមហ៊ុនវៀតណាម ដោយមិនគោរពតាមកិច្ចសន្យា ស្ថិតក្នុងឃុំឃ្សឹបស្រុកស្នួល ប្រតិបត្តិការនេះ សម្របសម្រួល ដឹកនាំដោយលោក ជា សុភក៌ ព្រះ​រាជ​អាជ្ញារង អមសាលាដំបូងខេត្តក្រចេះ យោងតាមបទល្មើសជាក់ស្ដែង ដោយមាន១២ឡា វត្ថុតាងដើមឈើ នឹងកូនឈើ ស្រស់ៗ យក​មក​ដុត ដើម្បីបំប្លែងក្លាយជាធ្យូង ។

ជនសង្ស័យ៣នាក់ ពាក់ព័ន្ធ ក្នុងករណី ធ្វើអាជីវកម្ម សិប្បកម្ម ឡ ធ្យូង ដុតពីអុសខ្នាតយក្ស នៅភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុក-​ខេត្ត​ក្រចេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៧ ធ្នូ ឆ្នាំ២០១៨ ។

យោងតាមការសាកសួរ របស់ កម្លាំងកងរាជអាវុធហត្ដខេត្តក្រចេះ និងចម្លើយជនសង្ស័យចំនួន៣នាក់ នៅថ្ងែទី៩ ខែធ្នូ ២០១៨ នេះ បានឆ្លើយដាក់បន្ទុកទៅលើចៅក្រមម្នាក់នៅខេត្តក្រចេះថានៅពីក្រោយខ្នង ពាក់ព័ន្ធ ក្នុងការ ធ្វើ សិប្បកម្ម ឡ ធ្យូង ឥតច្បាប់ ដែល កាប់កូនឈើ ដើមឈើ គ្មានប្រភព យកដុតបំលែងអោយក្លាយទៅជាធ្យូង ហើយបន្តលក់ទៅប្រទេសវៀតណាម ឆ្លងកាត់ ភូមិជើងក្លេ ឃុំ២ធ្នូស្រុកស្នួល ។

សូមបញ្ជាក់ ជនសង្ស័យ ទាំង៣នាក់ ខាងលើ មានជនជាតិវៀតណាម១នាក់ ជាម្ចាស់សិប្បកម្ម ឡធ្យូង , ខ្មែរ២នាក់ ជាអ្នកបើកបរ និង​ម្នាក់ទៀត ម្ចាស់ភាគហ៊ុន ក្នុងសិប្បកម្ម ឡធ្យូងនេះ។ បើយោងតាមប្រភព នៅកូមិឃុំ ខាងលើបានលួចខ្សឹបថា កន្លងមកគេ ឃើញ​មាន​មន្ត្រីជំនាញ និងមន្ត្រីបរិស្ថាន ឧស្សាចេញចូលនិងឆ្លងកាត់ នៅសិប្បកម្ម ឡ ធ្យូង នោះណាស់ ហើយក៏មិនមែនអាជ្ញាធរ​មិនដឹង​នោះ​ទេ ព្រោះសិប្បកម្មមួយនេះធំណាស់ ហើយដឹកដើមឈើកូនឈើ ស្រស់ៗ យកមកដុត ដោយឆ្លងកាត់ ស្នាក់ការ​និងមន្ត្រីជំនាញ​បរិស្ថាន ។

ប្រភពបន្តថា បើក្នុងរឿងនេះមិនទាក់ទងនិងមន្ត្រីនោះទេ វាមិនអាចបើកធ្វើអាជីវកម្ម ដោយឥតច្បាប់រាប់សិបឆ្នាំបានទេ គួរតែ​ប្រព័ន្ធ​ច្បាប់​​មេត្តាបើកការស៉ើបអង្កេតក្នុងរឿងនេះផង ដើម្បីយុត្តិធម៌ទាំងអស់គ្នា ម៉្យាងជារឿងមួយដែលប៉ះពាល់ធ្ងន់ធ្ងរ ដល់ធនធាន​ធម្មជាតិ ដែលជាសម្បត្តិរបស់រដ្ឋ (កូនឈើស្រស់ៗ ដើឈើថ្មី ត្រូវកាប់យកមកដុត)៕ ដោយ ៖ រចនា

  

spot_img
×