Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គីម ជុង​អ៊ុន ប្រ​ហែល​មិន​បាន​ទៅ​កូរ៉េ​ខាង​ត្បូង​ទេ ក្នុង​ឆ្នាំ​នេះ

spot_img

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនប្រហែលមិនបានធ្វើដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងទេ ក្នុងឆ្នាំ ២០១៨។ នេះបើ​តាម​​ការ​ចេញផ្សាយរបស់ទូរទស្សន៍ YTV នៅថ្ងៃច័ន្ទនេះ តាមរយៈការដកស្រង់សម្តីរបស់មន្រ្តីនៃការិយាល័យ​ប្រធានាធិបតីកូរ៉េ​ខាង​ត្បូង។

ពីមុន មានការព្យាករណ៍ថា មេដឹកនាំកូរ៉េខាងជើងអាចនឹងទៅទស្សនៈកិច្ចនៅទីក្រុងសេអ៊ូល ក្នុងបំណាច់ឆ្នាំ ២០១៨នេះ ក្រោយពេល​មេដឹកនាំនៃប្រទេសទាំងពីរ បានយល់ព្រមធ្វើដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសទាំងពីរទៅវិញទៅមក។ ការព្រម​ព្រៀង​នោះ​បាន​កើត​​ឡើងក្នុងជំនួបកំពូលកាលពីខែកញ្ញាកន្លងទៅក្នុង ទីក្រុងព្យុងយ៉ាង នៃប្រទេសកូរ៉េខាងជើង៕ សុភ័ក្ត្រ

ប្រភព៖ Channelnewsasia

spot_img
×