Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរ​ឲ្យ​សោក​ស្តាយ! សត្វ​កង​គូ​រ៉ូ ដែល​ល្បី​ដោយ​សារ​មាន​សាច់​ដុំ​ធំ​ៗ​ដូច​កី​ឡា​ករ បាន​ស្លាប់​នៅ​អា​យុ… (វីដេអូ)

spot_img

សត្វកងគូរ៉ូ មួយក្បាលដែលល្បីឈ្មោះទូទាំងពិភពលោកដោយសារមានកាយសម្បទាមាំមួន និងមានសាច់ដុំធំៗដូចកីឡាកាស​បាន​ស្លាប់​ដោយសារវ័យជរា នៅអាយុ ១២ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់ BBC នៅថ្ងៃច័ន្ទនេះ។

សត្វកងគូរ៉ូនោះមានឈ្មោះថា​ Roger។ វាត្រូវបានគេជួយសង្រ្គោះតាំងពីតូច បន្ទាប់ពីមេរបស់វាបានងាប់ដោយសារឡានបុក ហើយ​វា​ត្រូវគេចិញ្ជឹម និងលូតធំធាត់ក្នុងតំបន់អភិរក្សាសត្វកងគូរ៉ូស្ថិតក្នុងប្រទេសអូស្រ្តាលី។

សត្វនោះវាធំខ្លាំងណាស់ ដោយមានកំពស់រហូតដល់ ២ម៉ែត្រ និងមានទំងន់ ៨៩គីឡូក្រាម។

តំបន់អភិរក្សដែលមើលថែ Roger បានប្រកាសពីការស្លាប់របស់សត្វនោះកាលពីចុងសប្តាហ៍មុន។

សូមបញ្ជាក់ថា សត្វកងគូរ៉ូ Roger បានធ្វើអោយពិភពលោកមានការចាប់អារម្មណ៍លើវាយ៉ាងខ្លាំងក្នុងឆ្នាំ ២០១៥ នៅពេល​ដែល​រូប​ភាព​​របស់វាវាយបំបែកធុងដែក ដោយប្រើកម្លាំង និងសាច់ដុំដ៏ធំៗរបស់វា។

ប៉ុន្តែគួរអោយសោកស្តាយ នៅប៉ុន្មានឆ្នាំក្រោយមក វាក៏មានជំងឺសន្លាក់ និងបញ្ហាភ្នែក និងបានធ្វើការចូលនិវត្តន៍ក្នុងឆ្នាំ ២០១៦។

ចំពោះអាយុរបស់សត្វកងគូរ៉ូវិញ វាអាចរស់នៅបានត្រឹមតែ ១០ឆ្នាំ ក្នុងព្រៃ ឬអាចយូរជាងនេះបន្តិចប៉ុណ្ណោះ៕ សុភ័ក្ត្រ

ប្រភព៖ BBC

spot_img
×