Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិវាសិទ្ធិមនុស្ស ដើម្បីរំ ឭកការចងចាំ និងការយល់ដឹងពីសិទ្ធិមនុស្ស

spot_img

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងថា ទិវាសិទ្ធិមនុស្ស១០ធ្នូ បានផ្តល់ឲ្យយើង នូវឱកាសមួយឆ្នាំម្តង ដើម្បីរំឭកការចងចាំ និងការ​យល់​ដឹង​ពីសិទ្ធិមនុស្សដែលមានជាប់ជាមួយយើងម្នាក់ៗតាំងពីកំណើតមិនអាចកាត់ផ្តាច់បានឡើយ។ សិទ្ធិទាំងអស់ជាកម្មសិទ្ធិរបស់យើង និងក៏ជាកម្មសិទ្ធិរបស់អ្នកនៅជុំវិញខ្លួនយើងទាំងអស់គ្នាផងដែរ។ សិទ្ធិទាំងអស់នេះ យើងត្រូវតែគោរពឲ្យបានត្រឹមត្រូវ ស្មើភាព និងយោគយល់គ្នាទៅវិញទៅមកក្នុងព្រំដែនច្បាប់ និងសិទ្ធិអ្នកដទៃ។

នៅ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១០ ខែធ្នូ​​​ ឆ្នាំ២០១៨នេះ បាន​អញ្ជើញ​ធ្វើជា​អធិតី អបអរសារទរ ទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧០ ក្រោមប្រធានបទ «រួមគ្នាថែរក្សាសន្តិភាព ដើម្បីលើកម្ពស់សិទ្ធិ មនុស្ស» នៅសាលមហោស្រពកោះពេជ្រ។

សម្តេចវិបុលសេនាភក្តី សាយ​ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងដា​ទិវា​សិទ្ធិមនុស្ស១០ធ្នូ បានផ្តល់ឲ្យ​យើង នូវឱកាសមួយឆ្នាំម្តង ដើម្បី​រំឭកការចងចាំ និងការយល់ដឹងពីសិទ្ធិមនុស្សដែលមានជាប់ជាមួយយើងម្នាក់ៗតាំងពីកំណើតមិនអាចកាត់ផ្តាច់បានឡើយ។ សិទ្ធិ​ទាំង​​អស់ជាកម្មសិទ្ធិរបស់យើង និងក៏ជាកម្មសិទ្ធិរបស់អ្នកនៅជុំវិញខ្លួនយើងទាំងអស់គ្នាផងដែរ។ សិទ្ធិទាំងអស់នេះ យើង​ត្រូវ​តែ​គោរព​​ឲ្យបានត្រឹមត្រូវ ស្មើភាព និងយោគយល់គ្នាទៅវិញទៅមកក្នុងព្រំដែនច្បាប់ និងសិទ្ធិអ្នកដទៃ។

​ប្រវត្តិសាស្រ្តសកលលោក ជាពិសេសប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា បានបង្ហាញឲ្យយើងទាំងអស់គ្នាបានឃើញហើយថា សិទ្ធិ​មនុស្ស​មិនត្រូវបានគោរពនោះទេក្នុងកាលៈទេសៈដែលប្រទេសកើតមានសង្រ្គាម ភាពចលា​ចល និងអសន្តិសុខ សង្គម។ ជាក់ស្តែង​ប្រជាជនកម្ពុជាយើងធា្លប់ទទួលរងនូវការរំលោភសិទ្ធិមនុស្សគ្រប់បែបយ៉ាងចាប់តាំងពីការកើតមានសង្រ្គាមនាដើមទសវត្សឆ្នាំ១៩៧០មកម្លេះ ជាពិសេស ក្នុងរបបកម្ពុជាប្រជាធិប្បតេយ្យពីឆ្នាំ ១៩៧៥ ​ដល់ឆ្នាំ១៩៧៩។ របបប៉ុលពត ៣ឆ្នាំ ៨ខែ ​និង២០ថ្ងៃ នេះ បាន​បំផ្លិច​បំផ្លាញប្រទេសជាតិខ្ទេចខ្ទីលើគ្រប់វិស័យ មានជាអាទិ៍ ប្រព័ន្ធអប់រំ ប្រព័ន្ធសុខាភិបាល ប្រព័ន្ធតុលាការ ច្បាប់ និងសិទ្ធិមនុស្ស សាសនា ប្រពៃណី និងវប្បធ៌ម។ល។ ប្រជាជនមិនដែលហ៊ានបញ្ចេញមតិ ទាមទារយុត្តិធ៌ម ប្រើប្រាស់សិទ្ធិ និងសេរីភាព ឬ​ប្រជា​ធិប​តេយ្យចំពោះមុខរដ្ឋអំណាចអាវខ្មៅនោះឡើយ ពីព្រោះសិទ្ធិទាំង​ឡាយត្រូវបានអង្គការខ្មែក្រហមដកហូតទាំងអស់ សូម្បីតែ​សិទ្ធិ​រស់​រាន​មានជីវិតដែលជាសិទ្ធិដំបូងរបស់មនុស្សក៏ត្រូវបានគេដកហូតដែរ។ ប្រជាពលរដ្ឋបានទទួលរងនូវការធ្វើទារុណកម្ម ការ​បង្អត់​អាហារ ការកាប់សម្លាប់ និងអំពើឃោរឃៅអមនុស្សធ៌មគ្រប់រូបភាព ដែលបណ្តាលឲ្យបាត់បង់ជីវិតមនុស្សជាង៣លាននាក់។ ក្នុង​ពេលដែលកម្ពុជាទទួលរងនូវវិនាសកម្មបែបនេះ ពុំមានក្រុមសិទ្ធិមនុស្សណាមួយ ប្រទេសណាមួយ បាន​លើកពី​ករណី​រំលោភ​សិទ្ធិ​មនុស្សនៅកម្ពុជានោះទេ មានតែគណៈបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលក្នុងពេលនោះដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន ​សែន បានងើប​តស៊ូ​បង្កើត​រណៈសិរ្ស​សាមគ្គីសង្រ្គោះជាតិកម្ពុជានៅថ្ងៃទី២ ខែធ្នូ ឆ្នាំ​១៩៧៨ ដើម្បីសង្រ្គោះជាតិ និងប្រជាជនឲ្យរួចផុត​ពីរបប​ប្រល័យពូជសាសន៍​ដ៏ឃោរ​ឃៅ​នេះ នាថ្ងៃទី ៧ មករា ១៩៧៩ ហើយបាននាំមកនូវអ្វីៗគ្រប់បែបយ៉ាង រួមទាំងសិទ្ធិមនុស្ស សិទ្ធិរស់រាន​មានជីវិត​ដល់​ប្រជា​ជន​កម្ពុជា​យើងឡើងវិញ។

​ខ្ញុំសូមយកឱកាសនេះ វាយតម្លៃ និងកោតសរសើរយ៉ាងខ្លាំងចំពោះរាជរដ្ឋា ភិបាលក្រោមការដឹកនាំរបស់ សម្តេច​អគ្គមហាសេនា​បតី​តេ​ជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាន​បញ្ចប់​សង្រ្គាមស៊ីវិល​ទាំងស្រុងនៅ​កម្ពុជាតាម​នយោបាយ​ឈ្នះ​-ឈ្នះនាឆ្នាំ១៩៩៨ និងទប់ស្កាត់ទាន់ពេលវេលានូវចលនាបដិវត្តន៏ព៌ណដែលបានប៉ុនប៉ងបង្កើតសង្រ្គាមនៅកម្ពុជា និង​បាន​នាំ​មក​នូវ​សុខសន្តិភាព​ និងការអភិវឌ្ឍលើគ្រប់វិស័យជូនជាតិមាតុភូមិដូចសព្វថ្ងៃនេះ។ ខ្ញុំក៏សូមវាយតម្លៃ និង​កោត​សរសើរ​ផងដែរ​ដល់ស្ថាប័ន​ព្រឹទ្ធសភា រដ្ឋសភា និងស្ថាប័នពាក់ព័ន្ធ ទាំងអស់ ដែលបាន និងកំពុងបន្តអនុវត្តតាមស្មារតីរដ្ឋធម្មនុញ្ញ គោរពគោលការណ៍​ប្រជា​ធិបតេយ្យ​សេរីពហុបក្ស នីតិរដ្ឋ លើកស្ទួយ ការពារនិងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា និងបន្តអនុវត្ត​យ៉ាងត្រឹមត្រូវ​នូវ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស​ កតិកាសញ្ញា និងអនុសញ្ញាអន្តរជាតិសិទ្ធិមនុស្ស និងឧបករណ៍​សិទ្ធិមនុស្សអន្តរជាតិនិងតំបន់ផ្សេងៗទៀតដែលកម្ពុជាជាភាគី។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ពិធីនេះ បានធ្វើឲ្យអាជ្ញាធររាជធានីភ្នំពេញ ចូលការគោរពសិទ្ធិ​មនុស្ស កាន់តែល្អប្រសើរខ្លាំង ដើម្បីគោលការប្រយោជន៍ជាតិ ។

សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ តាមរយៈ Facebook សម្តេច​ក៏បានផ្ញើរសារ ចូលរួមអបអរសាទរខួបលើកទី៧០ នៃទិវាសិទ្ធមនុស្សអន្តរជាតិ «១០ធ្នូ» (១០ ធ្នូ ១៩៤៨-១០ ធ្នូ ២០១៨) ផងដែរ។
សម្តេច​តេជោនាយករដ្ឋមន្រ្តី បានថ្លែងងថា ជារៀងរាល់ឆ្នាំ ប្រទេសកម្ពុជាតែងតែប្រារព្ធទិវាសិទ្ធិមនុស្ស ១០ធ្នូ ដែលជាទិវាសិទ្ធិមនុ
ស្សសកល (Human Rights Day) ដែលអង្គការសហប្រជាជាតិ (UN) បានប្រកាសឲ្យប្រើតាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ ១៩៤៨ ដើម្បី​លើក​ស្ទួយសិទ្ធិសេរីភាពរបស់មនុស្សជាតិគ្រប់រូបនៅលើពិភពលោកដែលកើតមកមានសិទ្ឋិសេរីភាព និងស្មើភាពគ្នា​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ។ នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៩៧៥-១៩៧៩) គឺប្រជាពលរដ្ឋមិនមានសិទ្ធិសេរីភាពអ្វីទាំងងអស់ សូម្បីសិទ្ឋិ​រស់រាន​មានជីវិត សិទ្ឋិទទួលទានអាហារ សិទ្ឋិពិនិត្យព្យាបាលជំងឺ សិទ្ឋិជំនឿសាសនា សិទ្ឋិសិក្សាអប់រំ សិទ្ឋិជ្រើសរើសតំណាង និង​សិទ្ឋិបញ្ចេញមតិ សិទ្ឋិរៀបអាពាហ៌ពិពាហ៌ និងសិទ្ឋិប្រកបការងារជាដើម..។ល។

របបប្រល័យពូជសាសន៍ប៉ុលពតបានដកហូតសិទ្ឋិសេរីភាពទាំងអស់ ហើយបានបង្ខំឱ្យ​ពលរដ្ឋទាំងក្មេង​ចាស់ប្រុស​ស្រីធ្វើការ​ហួស​កម្លាំង ឈឺស្លាប់ដោយគ្មានពេទ្យនិងថ្នាំព្យាបាល ព្រមទាំងបានសម្លាប់ចោលអស់ជាង៣លាននាក់នៅក្នុងរយៈពេលតែ ៣ឆ្នាំ ៨ខែនិង ២០ថ្ងៃប៉ុណ្ណោះ។

ក្រោយពេលប្រទេសជាតិត្រូវបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតនៅថ្ងៃទី ៧ មករា ១៩៧៩ គឺសិទ្ឋិសេរីភាព​របស់​ពលរដ្ឋត្រូវបានទទួលពេញលេញឡើងវិញរហូតដល់សព្វថ្ងៃនេះ។ សិទ្ឋិសេរីភាព គឺបានធ្វើអោយប្រជាពលរដ្ឋរស់នៅ និងប្រកប​ការងារ​តូចធំ ជ្រើសរើសជំនឿសាសនា និងបោះឆ្នោតជ្រើសតាំងមេដឹកនាំដែលខ្លួនពេញចិត្តដោយសេរី ហើយ​សិទ្ឋិ​សេរីភាព​ក៏បានធ្វើអោយកម្ពុជាកាន់តែរីកចម្រើនជឿនលឿនទៅមុខ ។

សូមបងប្អូនជនរួមជាតិចូលរួមថែរក្សាការពារសន្តិភាពអោយបានគង់វង្ស ដើម្បីឲ្យកម្ពុយើងកាន់តែរីកចម្រើន។

សូមបញ្ជាក់ដែរថា នៅក្នុងខួប៧០ឆ្នាំ នៃទិវាសិទ្ធិមនុស្សលើពិភពលោកនេះ គេសង្កេតឃើញថា ទាំងខាងរាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិលក្រៅរដ្ឋាភិបាល សុទ្ធតែបានប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិមនុស្សនេះ ក្រោមពាក្យស្លោក និងទិសដៅផ្សេងៗគ្នា។

ជាមួយព្រឹត្តិការណ៍នេះ មានអង្គការ សមាគមចំនួន៧ បានប្រារព្ធ ទិវាសិទ្ធិមនុស្ស១០ធ្នូ នៅទីលានប្រជាធិបតេយ្យថ្មី ក្រោមការ​ឃ្លាំ​មើល​យ៉ាងតឹងរឹងពីអាជ្ញាធរមានសមត្ថកិច្ចយ៉ាងច្រើនសន្ធឹកសន្ធាប់។

ផ្ទុយពីការរំពឹងទុក អង្គការ សមាគម និងប្រជាពលរដ្ឋសហគមន៍ មិនអាចហែរក្បួន ក្នុងការប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ បានត្រឹមតែ​ជួប​ជុំ​សម្ដែងមតិនៅទីលានប្រជាធិបតេយ្យថ្មី ក្នុងខ័ណ្ឌឫស្សីកែវ៕ ដោយ ៖ កូឡាប

   

spot_img
×