Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ ម្នាក់​ត្រូវ​រថយន្ត​មិន​ ស្គាល់​ម៉ាក​បុក​ស្លាប់​ នៅ​សង្កាត់​រលាប​

spot_img

​ពោធិ៍សាត់​៖​ បុរស​ ម្នាក់​ត្រូវ​រថយន្ត​បុក​ស្លាប់​ នៅ​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥​ ស្ថិត​ត្រង់​ចំណុច​ស្ពានថ្ម​ស្រង់​ធំ​ ក្នុងភូមិ​ទួល​ម្កាក់​ សង្កាត់​រលាប​ ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​ កាលពី​វេលា​ម៉ោង​១៣​និង​៣០​នាទី​នា​រសៀល​ថ្ងៃ​ទី​៩​ ខែធ្នូ​ ឆ្នាំ​២០១៨​ ។​

​សាក្សី​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីមសង់ សេ១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ប៉ៃលិន​ 1A-3760​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។ មួយសន្ទុះ​ក្រោយមក​ ស្រាប់ តែ​មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​ មួយ​គ្រឿង​ បើក​បោះពួយ​យ៉ាង​លឿន​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ បើក​ប៉ះ​អ្នក​ជិះ​ម៉ូតូ​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ ទៅ​ប៉ះ​បង្កាន់ដៃស្ពាន​បណ្តាល​ឲ្យ​ស្លាប់​នៅ​ហ្នឹង​កន្លែង​។​ ក្រោយ​ពេល​កើតហេតុ​ អ្នកបើកបរ​រថយន្ត​បាន​បន្ថែម​ល្បឿន​ បើក​រត់គេច​ខ្លួន​បាត់​។ ក្រោយមានការ ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ ដល់​កន្លែង​កើតហេតុ​ពិនិត្យ​ មិនឃើញ​ឯកសារ​សម្គាល់​អត្តសញ្ញាណ​សាកសព​បុរស​រង​គ្រោះ​ ក៏​បាន​បញ្ជូន​មក​តម្កល់​ទុក​ នៅ​មន្ទីរពេទ្យ​ពោធិ៍សាត់​ ដើម្បី​ស្វែងរក​សាច់ញាតិ មកទទួលយក​សព៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×