Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ផឹកស្រវឹង បានចាប់រំលោភសម្លាប់ស្ដ្រីពិការ គថ្លង់ បញ្ជូនទៅតុលាការ

spot_img

កំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១០ធ្នូនេះបានឲ្យដឹងថា ប៉ូវស្រាបណ្តូលពេជ្រនឹកចង់​មក​ចាប់​ជន​រង​គ្រោះ​រំលោភ ហើយច្របាច់កសម្លាប់ នៅថ្ងៃទី១០ធ្នូ២០១៨ ជនល្មើសឈ្មោះ យុក រ៉ាត់ ភេទប្រុសអាយុ៣៣ឆ្នាំ ត្រូវបានបញ្ជូនទៅ
អយ្យការ​អមសាលាដំបូងខេត្តកំពង់ស្ពឺ ។

ករណីឃាតកម្មមួយកើតឡើង ជនសង្ស័យម្នាក់ ផឹកស្រាស្រវឹងបានធ្វើសកម្មភាពឡើងចាប់រំលោភបានសម្រេច ទៅលើស្រ្តីពិការគ ថ្លង់ ហើយសម្លាប់យកសពដេកឱប បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២រំលងអធ្រាត្រចូលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិក្រាំង​ឈើនាង ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

ជនរងគ្រោះជាមនុស្សកំព្រាគ្មានឪពុកម្តាយហើយ រស់នៅម្នាក់ឯង ជីភាពខ្វះខាត មិនតែប៉ុណ្ណោះ ជាមនុស្សពិការ គរ ថ្លង់ និយាយមិនកើតស្ដាប់ មិនឮ ។

ជនសង្ស័យឈ្មោះ យ៉ុក សារ៉ាត់ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិព្រៃអន្ទាវ ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកស្រ្តីរងគ្រោះ យ៉ា សាវរី ហៅតី អាយុ៣៣ឆ្នាំ ជាមនុស្សពិការ គ ថ្លង់ រស់នៅភូមិ ឃុំខាងលើ ។

ខណៈដែលជនរងគ្រោះ កំពុងតែនៅផ្ទះម្នាក់ឯង ត្រូវបានជនសង្ស័យ ជាអ្នកស្រុកភូមិ ជាមួយគ្នា លបលួច​ឡើងទៅ​លើផ្ទះ​ធ្វើ​សកម្មភាព​ចាប់រំលោភ ហើយសម្លាប់ជនរងគ្រោះចោល យ៉ាងព្រៃផ្សៃ បង្កឲ្យភ្ញាក់ផ្អើល ពលរដ្ឋក្នុងភូមិ ជនសង្ស័យ​គេចទៅ​ណាមិន​រួច សង្ងំនៅលើផ្ទះ យកសាកសពដេកឱប រហូតដល់កម្លាំងសមត្ថកិច្ចឡោមព័ទ្ធចាប់បានភ្លាមៗ តែម្តង នាំទៅសាក​សួរនៅ​ផ្នែក​ជំនាញ​អធិការដ្ឋាននគរបាលស្រុក ។

បើតាមនគរបាលមូលដ្ឋានបញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថា ពិតជាបានរំលោភសម្លាប់ជនរងគ្រោះ​ប្រាកដ​មែន ដោយសារខ្លួនផឹកស្រាស្រវឹង៕ ដោយ ៖ បញ្ញាស័ក្តិ

  

spot_img
×