Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតមេ​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ​ឃាំង បាន​អំ​ពាវ​នាវ ដល់​ខ្មែរ​គ្រប់​រូប គោរព​សិទ្ធិ​គ្នា​ទៅ​វិញ​ទៅ​មក

spot_img

ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរ ទិវាសិទ្ធិមនុស្សអន្តរជាតិ លើកទី៧០ (១០ ធ្នូ ១៩៤៨ – ១០ ធ្នូ ២០១៨) លោក កឹម សុខា
អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំឃាំងនៅក្នុងផ្ទះរបស់ខ្លួន បានអំពាវនាវ ដល់ខ្មែរគ្រប់រូបគួរតែបញ្ឈប់ ការធ្វើឲ្យខ្មែរដូចគ្នាឈឺចាប់ ដោយចាប់ផ្តើមពីការគោរពសិទ្ធិគ្នាទៅវិញទៅមក បង្កើតឲ្យមាន បរិយាកាសសង្គមមួយ ដែលខ្មែរគ្រប់និន្នាការ មានសិទ្ធិមូលដ្ឋាន ។

យោងតាមគេហទំព័រ ហ្វេសប៊ុកផ្លូវការ របស់លោក កឹម សុខា កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា “សូម​អបអរ​សាទរ «ទិវា​សិទ្ធិមនុស្សអន្តរជាតិ លើកទី៧០» (១០ ធ្នូ ១៩៤៨ – ១០ ធ្នូ ២០១៨)។ សិទ្ធិមនុស្សគឺជាគ្រឹះនៃជីវិតរបស់មនុស្សគ្រប់រូប ព្រោះថា​បើ​មនុស្សម្នាក់ៗគ្មានសិទ្ធិមូលដ្ឋានទេ សន្តិភាព អភិវឌ្ឍន៍ និងការបង្រួបបង្រួមជាតិក៏មិនអាចមាននិរន្តរភាពដែរ។ សិទ្ធិមូល​ដ្ឋាន​គឺជា​ច្បាប់ធម្មជាតិ ពោលគឺមនុស្សគ្រប់រូបកើតមកដោយមានសិទ្ធិទាំងនេះជាប់ខ្លួន។ សង្គមមួយដែលមានការរំលោភសិទ្ធិទាំងនេះ មិន​ថាតាមរូបភាពណាក៏ដោយ តែងតែបង្កឲ្យមានការឈឺចាប់ ។ ហើយសង្គមមួយដែល​ពោរពេញដោយការ​ឈឺចាប់នឹងធ្វើឲ្យប្រជាពល​រដ្ឋ​ខ្លួនបែកបាក់សាមគ្គី។

ដូច្នេះ ដើម្បីឲ្យសង្គមយើងមានសាមគ្គីភាព សន្តិភាព និងអភិវឌ្ឍន៍ ខ្មែរគ្រប់រូបគួរបញ្ឈប់ការធ្វើឲ្យខ្មែរដូចគ្នាឈឺចាប់ ដោយចាប់ផ្តើម​ពីការ​​គោរពសិទ្ធិគ្នាទៅវិញទៅមកដោយបង្កើតឲ្យមានបរិយាកាសសង្គមមួយដែលខ្មែរគ្រប់និន្នាការមានសិទ្ធិមូលដ្ឋាន ដូចជាសិទ្ធិ​រស់រានមានជីវិត សិទ្ធិទីលំនៅ ពិសេសគឺសិទ្ធិក្នុង​ការបញ្ចេញមិតិយោបល់​និងចូលរួមកសាង​សង្គមដោយគ្មាន​ការ​ភ័យខ្លាច​និង​រើស​អើង” ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×