Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​ជីវ​ករ ផ្សារ​ព្រៃ​សណ្តែក ១៥​ភាគ​រយ ចោទ​ប្រកាន់​អ្នក​វិនិ​យោគ​ផ្សារ​ថា រំ​លោភ​លើ​កិច្ច​សន្យា ខណៈ ៨៥ភាគរយ បានគាំទ្រក្រុមហ៊ុន

spot_img

តាកែវ ៖ តំណាងអោយក្រុមអាជីវករក្នុងផ្សារព្រៃសណ្តែក ស្រុកទ្រាំង លោក សាន សារ៉េត បាននិយាយថា អាជិវករ​មួយចំនួន​ប្រមាណ​ជា១៥ភាគរយ ចោទអ្នក​វិនិយោគ​ផ្សារ​ថា​មិនគោរពទៅ តាមកិច្ចសន្យាដែលបាន​សន្យាជាមួយពួកគាត់មុនពេល​សាង​សង់​ផ្សារ​ថ្មី ដល់ពេលសាងសង់ជិតរួចរាល់បែជាតម្រូវអោយពួកគាត់ទិញតូបទៅតាមតម្លៃហាងឆេងខាងមុខ និងក្រោយទៅវិញ ដែល​មុនពេលចូលមកធ្វើការអភិវឌ្ឍន៏ផ្សារព្រៃសណ្តែកនេះ ក្រុមហ៊ុនបាន​និយាយថា​និងធ្វើការ​អភិវឌ្ឍន៏ផ្សារ​នេះអោយល្អស្អាត​ឡើងវិញ ដោយ​មានការផ្តិតមេដៃទទួលស្គាល់ពីអាជីវករ យល់ព្រម​អោយក្រុមហ៊ុន​ធ្វើការអភិវឌ្ឍន៍​នៅលើទីតាំង​របស់ខ្លួនដែលធ្លាប់​លក់ដូរ​ពីមុន​មក ដោយគ្រាន់តែទិញក្នុងតម្លៃមួយសមរម្យសម្រាប់អាជីវករចាស់ និងតម្លៃមួយផ្សេងទៀតសម្រាប់អាជីវករថ្មី ។ ដោយឡែក​ក្នុងនោះដែរ ក៏មានក្រុមអាជីវករប្រមាណជា ៨៥ភាគរយបានចេញមុខនាំគ្នាគាំទ្រ និងធ្វើការ​អំណសារទរ​ដល់ក្រុមហ៊ុន​ដែលសាង​សង់​ផ្សារព្រៃសណ្តែកនេះបានល្អស្អាត និងរួចផុតពីភួក់ជ្រំ សម្រាមស្អុយក្នុងផ្សារទៅវិញ ។

លោកស្រី យស សុន ជាអាជីវករចាស់លក់ដូរក្នុងផ្សារព្រៃសណ្តែកនេះតាំងពីឆ្នាំ១៩៩០ តំណាងអោយក្រុម​អាជីវករចាស់​ដែលគាំទ្រ​លើ​ក្រុមហ៊ុន បាននិយាយថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ នៅមិនទាន់មានក្រុមហ៊ុនណា ហានចូលធ្វើមក​ការ​វិនិយោគ​ផ្សារព្រៃ​សណ្តែក​នោះ​ទេ ដោយទុកអោយផ្សារនេះ ធ្លាក់ទៅជាផ្សារមួយដែលពពេញទៅដោយភួក់ជ្រំ សម្រាមគរ​ជាគំនរ​ដូចភ្នំនៅ​ចំកណ្តាល​ផ្សារ ដែលធ្វើអោយពួកគាត់ជាអាជីវករលក់ដូរមួយចំនួន មានការពិបាកខ្លាំងក្នុង​ការទ្រាំលក់ដូរ​ដោយមានក្លិនស្អុយ​ចេញពី​កណ្តាល​ផ្សារ ធ្វើអោយប៉ះពាល់ដល់សុខភាពជាខ្លាំង រហូតមកដល់ឆ្នាំ ២០១៧នេះ ក៏មានក្រុមហ៊ុន ខេង យ៉ារី ឌីវេឡប់មែន បានសុំចូល​មកធ្វើ​ការ​វិនិយោគលើផ្សារព្រៃសណ្តែកនេះ ដោយសុំសាងសង់ផ្សារនេះអោយថ្មីឡើងវិញ ។ លោកស្រីបន្តថា បន្ទាប់ពីទទួលដំនឹងថា មាន​ក្រុមហ៊ុន​ចង់វិនិយោគ និងជួសជុលផ្សារនេះអោយថ្មី និងល្អស្អាតឡើងវិញនោះ អាជីវករទាំង​អស់ក៏​បានសំដែង​នៅសេចក្តីសប្បាយ​រីក​រាយ យ៉ាងខ្លាំងព្រោះបានផ្សារល្អស្អាត ងាយស្រួលក្នុងការលក់ដូរ ទើបក្រុមអាជីវករទាំងអស់បាននាំគ្នាចូលមកចុះឈ្មោះ និងផ្តិត​មេដៃ​ជាសម្គាល់ ដើម្បីយល់ព្រមអោយក្រុមហ៊ុនធ្វើការវិនិយោគ ។ លោកស្រីបានបន្តទៀតថា បន្ទាប់ក្រុមហ៊ុន​ចាប់ផ្តើមសាង​សង់នៅ​សំណង់ផ្សារនេះ គឺក្រុមហ៊ុនបានតម្រូវអោយអាជីវករលក់ដូរទាំងអស់ដែលមានបំណងចង់ទិញតូប និងអាជីវករចាស់ ចូលមកធ្វើការ​បង់​លុយកក់ មុនធ្វើការបុកគ្រឹះសចំនួន ៣៥ភាគរយ ហើយក្រោយពេលផ្សារសាងសង់បាន ៥០ភាគរយ គឺតម្រូវអោយបង់ ៣៥ភាគ​រយ​បន្តទៀត រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានសាងសង់ផ្សារហើយជិតរួចរាល់បាន ៩៥ភាគរយ ក៏តម្រូវអោយ​ក្រុមអាជីវករ​ទាំង​នោះ​ធ្វើការបង់ផ្តាច់ មុនពេលចូលមកលក់ដូរផងដែរ ។

ជុំវិញការចោទប្រកាន់របស់ក្រុមអាជីវករមួយចំនួនតូចខាងលើនេះដែរម្ចាស់វិនិយោគឈ្មោះ ខេង យ៉ារី ដែលជាប្រធានក្រុមហ៊ុន ខេង យ៉ារី ឌីវើឡុបមែន បាននិយាយប្រាប់ក្រុមអ្នកសារពត័មានវិញថា ការវិនិយោគលើផ្សារព្រៃសណ្តែកខាងលើនេះ គឺរូបលោក​ផ្ទាល់​មានឯកសារគ្រប់ជ្រុងជ្រោយនៃការសុំអនុញ្ញាតច្បាប់វនិយោគទាំងអស់ មួយវិញទៀតចំពោះ​ការចោទប្រកាន់ខាង​លើរបស់​ក្រុម​អាជីវករ លោកបានអះអាងថា គឺមានតែអាជីវករតែ ៦ ទៅ ៧នាក់តែប៉ុណ្ណោះដែលកំពុងមានជម្លោះ និងបង្កើតជាក្រុមធ្វើការតវ៉ាជា​មួយ​និង​ក្រុមហ៊ុនតែប៉ុណ្ណោះ ដោយឡែកមានអាជីវករ ជាច្រើនផ្សេងទៀតប្រមាណជា៨៥ភាគរយទៅ ៩០ភាគរយហើយ បាន​អនុវត្តទៅតាមគោលការណ៏ណែនាំរបស់ក្រុមហ៊ុន និងសារទរជាមួយនិងក្រុមហ៊ុនដែលបានធ្វើផ្សារនេះបានល្អស្អាត មាន​ប្រព័ន្ធ​លូរបង្ហូរទឹកស្អុយ ទីតាំងស្តុកសម្រាម និងមានសភាពរឹងមាំ ថែមទៀត ។ ក្នុងនោះដែរលោកបានបញ្ជាក់យ៉ាងច្បាស់ថា ចំពោះ ក្រុមអាជីវករដែលមិនសុខចិត្ត និងកំពុងមានជម្លោះជាមួយនិងក្រុមហ៊ុននោះ លោកនិងបើកទ្វារ​ជានិច្ចជាមួយនិងការ​ចរចាររក​ដំណោះ​ស្រាយ​ស្របតាមលក្ខណ្ឌដែលអាចទទួលយកបានទាំងសងខាង បើសិនជាពួកគាត់ ចូលមកធ្វើការដោះស្រាយ​ដើម្បី​បាន​តបលក់ដូរក្នុងផ្សារព្រៃសណ្តែកនេះដូចមុនដូចគេដូចឯងដែរ ។ សូមបញ្ជាក់ថា ផ្សារព្រៃសណ្តែកនេះ បានធ្វើហើយជតិរួចរាល់​ហើយ និងធ្វើការបើកអោយក្រុមអាជីវករដែលបានធ្វើការទិញនៅតូបរបស់ខ្លួននោះ ចូលមកលក់ដូរជាធម្មតាឡើងវិញ នៅពេលឆាប់ៗ​ខាង​មុខនេះ ។

លោក ឈួន ផានី អភិបាលស្រុកទ្រាំង បាននិយាយថា ជុំវិញបញ្ហា ការតវ៉ារបស់ក្រុមអាជីវករ ជាមួយនិងអ្នកវិនិយោគផ្សារ​ព្រៃ​សណ្តែក​នេះ គឺអាជ្ញាធរស្រុកធ្លាប់បានធ្វើការដោះស្រាយជាច្រើនលើកមកហើយ តែនៅមិនទាន់ទទួលបាន​លទ្ធផលវិជ្ជមាននៅ​ឡើយ ដោយសារក្រុមអាជីវកមិនទទួលយកការសម្របសម្រួលជាមួយនិងក្រុមហ៊ុន ។ លោកអភិបាលស្រុកបានបន្តថា ចំពោះ​អជីវករ​ដែលធ្វើការតវ៉ានោះ គឺមានតែ ៧នាក់តែប៉ុណ្ណោះ ដែលកំពុងមានជម្លោះ ជាមួយនិងអ្នកវិនិយោគ លើលក្ខណ្ឌតម្លៃ និង​ទំហំតូប​លក់ដូរក្នុងផ្សារ ។ លោកបានបន្តថា ការសម្របសម្រួលនេះគឺមានភាពងាយស្រួលទេ បើសិនជាអ្នកវិនិយោគ ធ្វើការចរចារ បន្ធូរ​បន្ថយនៅតម្លៃបន្តិច នោះនិងត្រូវរូវគ្នាវិញហើយ ៕ ដោយ ៖  តាកែវ

 

spot_img
×