Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តស្វាយរៀងចាត់វិធានការទៅលើករណីចាក់ដីរំលោភចូលដីព្រែកនៅជិតផ្សារប្រសូតិ ស្រុកស្វាយទាប

spot_img

ខេត្តស្វាយរៀង ៖ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្តនារសៀលថ្ងៃអាទិត្យ ២កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨នេះ បានធ្វើសន្និសីទសារព័ត៌មាន និង​អនុវត្ត​វិធានការរបស់រដ្ឋបាលខេត្ត ជុំវិញករណីចាក់ដីរំលោភចូលដីព្រែកនៅជិតផ្សារប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ក្នុងជំនួបសន្និសីទនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកនាយកទីចាត់ការអន្តរវិស័យខេត្ត លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោកអភិបាល អភិបាលរងស្រុក នាយករដ្ឋបាលសាលាស្រុក លោកប្រធានការិយាល័យអន្តរវិស័យស្រុក លោកមេឃុំ និងអាជ្ញាធរពាក់ព័ន្ធ រួមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀត ។

មានប្រសាសន៍នៅក្នុងឱកាសនោះលោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត បានលើកយកនូវចំណុច​សំខាន់ៗមួយ​ចំនួនពាក់ព័ន្ធនឹង​ការ​ខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងការបម្រើសេវាប្រជាពលរដ្ឋ ក៏ដូចជា​ការភិវឌ្ឍនៅ​ក្នុងមូលដ្ឋានជាដើម រួមទាំងការដោះស្រាយបញ្ហាផ្សេងៗ ដែលបានកើតឡើងក្នុងខេត្តស្វាយរៀង ជាក់ស្តែង​ករណីចាក់ដីរំលោភ​មក​ចូល​ព្រែក ហើយកំពុងត្រូវបានដោះស្រាយនៅថ្ងៃនេះ។

លោកក៏បានលើកយកនូវចំណុចសំខាន់ៗជាច្រើនទៀតជុំវិញការសាងសង់ផ្សារប្រសូតិថ្មីនេះ និងបាន​បកស្រាយ​យ៉ាងក្បោះក្បាយ​ដល់​អ្នក​​សារព័ត៌មាន និងមហាជនទូទៅបានជ្រាប។

ឆ្លៀតក្នុងឱកាសនោះលោកអភិបាលរងខេត្តក៏បានបើកឱកាសឲ្យបងប្អូនអ្នកសារព័ត៌មានលើកយកនូវសំនួរ និងចម្ងល់​ផ្សេងៗ​ផងដែរ។ បន្ទាប់ពីធ្វើការបកស្រាយនូវបញ្ហាខាងលើជាមួយក្រុមសារព័ត៌មានលោកអភិបាលរងខេត្ត និង​ក្រុមការងារ​ពាក់ព័ន្ធជា​ច្រើនរូបទៀត រួមទាំងអ្នកសារព័ត៌មានបានអញ្ជើញចុះទៅដល់ទីកន្លែងចាក់ដីរំលោភចូលព្រែកនោះ ដើម្បីប្រើប្រាស់ គ្រឿង​ចក្រ​ធ្វើការកាយដីដែលបានលួចចាក់លើសចូលព្រែកនោះចេញឲ្យដូចដើមឡើងវិញ។

សូមជម្រាបថា កន្លងមក ក្រោយពីអាជ្ញាធរស្រុក ខេត្ត និងអាជ្ញាធរមូលដ្ឋានបានដឹងពីករណីនេះ គណៈកម្មការ​ចម្រុះដោះស្រាយដី​ធ្លីបានចុះទៅហាមឃាត់ឲ្យបញ្ឈប់សកម្មភាព និងធ្វើការដោះស្រាយ​ដោយឲ្យម្ចាស់​ផ្សារដែលចាក់ដីលើសចូល​ព្រែកនោះ​កាយមក​ខាង​លើ ឲ្យដូចដើមវិញ ហើយការអនុវត្តវិធានការនោះបាននិងកំពុងចាប់ផ្តើមនៅរសៀលថ្ងៃនេះ ។

ឆ្លើយតបទៅនឹងសារព័ត៌មួយចំនួនដូចជា(ICDTV) អនឡាញ ដែលទៅធ្វើការឡាយផ្ទាល់នៅចំណុចនេះកាលពីរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ បានធ្វើការអត្ថាធិប្បាយដោយចោទប្រកាន់ធ្ងន់ៗមកលើអាជ្ញាធរមូលដ្ឋាន អាជ្ញាធរខេត្ត ថាមិនបានអើពើរចំពោះករណីនេះ តាមពិតបញ្ហានេះអាជ្ញាធរបានចុះទៅរកដោះស្រាយ និងកំណត់ការអនុវត្តរួចហើយតាំងពីមុនសាព័ត៌មានចុះមកម្លេះ។ ដូច្នេះ​សូមឲ្យ​អ្នក​សារព័ត៌មានមួយចំនួនដែលចោទប្រកាន់មកលើអាជ្ញាធរថាបានឃុបឃិតគ្នាចាក់ដីលុបព្រែកសូមធ្វើការកែតម្រូវឡើងវិញផង ព្រោះការចោទប្រកាន់នេះវាមិនមែនជាពិតនោះទេ ៕ ដោយ ៖ វ៉ៃគោ

 

spot_img
×