Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ ប្រែប្រួល​ច្រើន កើត​មាន​រឿង​ខុស​បំណង​មួយចំនួន ។ លុយកាក់ មិន​ត្រូវ​ខ្ជះខ្ជាយ​ទៅ​ក្នុង​ការទិញ​របស់ ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​គូស្នេហ៍ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ផ្លូវ​ចិត្ត​មិន​សប្បាយ​ឥទ្ធិពល​មិនល្អ​ដល់​ការងារ ។ លុយកាក់ គួរ​ស្តាប់​យោបល់​គ្រប់គ្នា​មុន​ពេល​សម្រេច​ចិត្ត​បោះទុន​វិនិយោគ ។ មនោសញ្ចេតនា រីករាយ​កក់ក្តៅ ។​

​ឆ្នាំ​ខាល ៖ ការងារ ធ្លាក់ចុះ គួរ​បង្ហើយ​កិច្ចការ​នៅ​សេសសល់​ឲ្យបាន​ឆាប់ ។ លុយកាក់ ខ្សត់ខ្សោយ ថ្ងៃ​នេះ​មិន​ល្អ​សម្រាប់​ការស្វែងរក​លាភ ។ មនោសញ្ចេតនា កើត​មាន​រឿង​ឈ្លោះប្រកែក​គ្នាច្រើន ។​

​ឆ្នាំ​ថោះ ៖ ការងារ ជួប​សម្ពាធ​ច្រើន អារម្មណ៍​តានតឹង ។ លុយកាក់ មិន​ត្រូវ​ប្រញាប់ប្រញាល់​ហួស​ក្នុង​បញ្ហា​លុយកាក់ គួរ​ថ្លឹងថ្លែង​ឲ្យ​ល្អិតល្អន់ ។ មនោសញ្ចេតនា មានការ​អាក់អន់ស្រពន់ចិត្ត​នឹង​គ្នា ។​

​ឆ្នាំ​រោង ៖ ការងារ អំណោយផល​ល្អ ត្រូវបាន​ថ្នាក់លើ​ពេញចិត្ត កោតសរសើរ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ត្រូវ​ប្រមូលផ្តុំ​ក្នុង​ការងារ ប្រយ័ត្នប្រយែង​ពាក្យសម្តី​កុំឲ្យ​គេ​ចាប់កំហុស ។ លុយកាក់ ចម្រុងចម្រើន គ្រប់យ៉ាង​ពាក់ព័ន្ធ​ដល់​លុយកាក់ សុទ្ធ​តែ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ។ មនោសញ្ចេតនា មាន​ការខ្វែងគំនិត​គ្នា​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​មមី ៖ ការងារ ត្រូវ​ម្ចាស់ការ​សកម្ម​ជាងនេះទៀត ទើប​សម្រេច​បាន​សមិទ្ធ​ផល​ខ្ពស់ ។ លុយកាក់ ប្រយ័ត្ន​រក្សា​របស់រប​រ​ប្រាក់កាស​ក្រែង​ត្រូវ​ចោរលួច ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំ​មមែ ៖ ​ការងារ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដោយ​រលូន​ល្អ មាន​ឱកាស​បាន​ឡើង​តំណែង ។ លុយកាក់ ធូរធារ ចំណូល​កើនឡើង​ច្រើន ។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល​។​

​ឆ្នាំ​វក ៖ ការងារ មិនល្អ កម្លាំង​ដែល​ប្រឹងប្រែង​ទាំង​ប៉ុន្មាន​មិន​ត្រូវបាន​គេ​ទទួលស្គាល់ ។ លុយកាក់ ត្រូវ​គ្រប់គ្រង​លុយកាក់​ឲ្យបាន​ត្រឹមត្រូវ ប្រយ័ត្ន​មាន​អ្នក​កែ​បន្លំ ។ មនោសញ្ចេតនា កើតមាន​ទំនាស់​ក្នុង​មនោសញ្ចេតនា ។​

​ឆ្នាំ​រកា ៖ ការងារ លេច​ឱកាសល្អៗ​ច្រើន​ក្នុង​ការងារ ។ លុយកាក់ ជួប​សំណាងល្អ​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ ។

​ឆ្នាំចរ ៖ ការងារ មិន​ត្រូវ​ទទួល​ទាន​ស្រា​ច្រើន ពេល​ពិភាក្សា​ការងារ​ជាមួយ​ដៃគូ ដើម្បី​បញ្ចៀស​ការ​នាំពាក្យ​ផ្តេសផ្តាស ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា មិនល្អ​ប្រយ័ត្ន​មាន​វត្តមាន “​ជន​ទី​៣” ។

​ឆ្នាំ​កុរ ៖ ការងារ ជួប​ការលំបាក ឧបសគ្គ​ច្រើន ហេតុនេះ​អារម្មណ៍មិនល្អ ។ លុយកាក់ មិន​ស្ថិរភាព ត្រូវ​ចេះ​សន្សំសំចៃ ។ មនោសញ្ចេតនា កុំឲ្យ​រឿង​ការងារ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា ។​

spot_img
×