Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​មនុស្ស​៤​នាក់​ដែល​លួច​បើក​ទីតាំង ធ្វើ​អាជីវកម្ម​សិប្បកម្ម​ឡធ្យូង​

spot_img

​ក្រចេះ ​៖ ជនជាតិ​វៀតណាម​ម្នាក់ និង​ជនជាតិខ្មែរ​៣​នាក់ ត្រូវបាន​លោកស្រី អ៊ិន ម៉ា​និត្យ ប្រធាន​សាលាដំបូង​ខេត្តក្រចេះ នៅ​រសៀល​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៨ បានចេញ​ដីកា​សម្រេច​ឃុំខ្លួន ដាក់​ពន្ធនាការ ក្រោម​បទចោទប្រកាន់ “​ពីបទ​បង្កើត​ឡ​គ្រប់​ប្រភេទ​ដោយ​គ្មាន​ការអនុញ្ញាត និង​បង្កើត​មូលដ្ឋាន​កែច្នៃ​ផល​អនុផល​ធនធានធម្មជាតិ​គ្រប់​ប្រភេទ​” តាម​បទ​បញ្ញា​តិ្ត​មាត្រា​៥៨ ចំណុច​១ និង​មាត្រា​៦១ ចំណុច​២ នៃ​ច្បាប់​ស្ដីពី​ដំបន់ការពារធម្មជាតិ ប្រព្រឹត្ត​នៅ​ចំណុច​ត្រពាំង​ត្រាច ស្ថិតនៅ​ភូមិ​ឃ្សឹ​ម​ក្រៅ ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨​។​

​ប្រធាន​តុលាការ​ខេត្តក្រចេះ បាន​បង្គាប់​ឲ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច នៃ​កងកម្លាំង​សាធារណៈ ធ្វើការ​នាំខ្លួន​ជន​ត្រូវ​ចោទ​ទៅ​ពន្ធនាគារ ឬ​មណ្ឌល​ឃុំខ្លួន​ខេត្តក្រចេះ ដោយ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់ ហើយ​ប្រធាន​ពន្ធនាគារ ត្រូវ​ទទួល​និង​ឃុំខ្លួន​ជននេះ​រហូតដល់​មាន​បញ្ជា​ថ្មី​សម្រេច​ផ្សេង​ពីនេះ​។​

​លោក ឌួង ឆាយ​សាវុធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃនេះ​ថា ជនសង្ស័យ​ទាំង​៤​នាក់ មានឈ្មោះ សួន វណ្ណឌី ឈ្មោះ​ស៊ីវ គី​លី ឈ្មោះ គាំ សុបិន និង​ឈ្មោះ​ហូ ស៊ុន​ជឿន ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​បើក​ទីតាំង​កែច្នៃ​ផល​អនុផល​ព្រៃឈើ ដោយ​ខុសច្បាប់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន ទៅកាន់​សាលាដំបូង​ខេត្ត​កាលពី​ព្រឹក​មិញ ដើម្បី​បន្តរ​ទៅតាម​នីតិវិធី​ច្បាប់​។​

​លោក​ប្រធាន​មន្ទីរ​រូបនោះ បញ្ជាក់ទៀតថា ជនសង្ស័យ​ចំនួន​៤​នាក់ មាន​ជនជាតិ​វៀតណាម​ម្នាក់ ជា​មេការ​នៅ​ទីតាំង​ធ្វើ​អាជីវកម្ម​សិប្បកម្ម​ឡធ្យូង​ខុសច្បាប់ ហើយ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ខេត្តក្រចេះ ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់ ខណៈ​បម្រុង​ដឹកជញ្ជូន​ធ្យូង​នាំ​ឆ្លងដែន​ទៅ​វៀតណាម និង​ម្នាក់ទៀត​ត្រូវបាន​ឃាត់ខ្លួន​នៅ​ទីតាំង​ខាងលើ​។​

ជនសង្ស័យ​ទាំង​៤​នាក់ បាន​សារភាព និង​ទទួលស្គាល់ថា ខ្លួន​ពិតជា​មាន​ពាក់ព័ន្ធ​នឹង​បើក​ធ្វើ​អាជីវកម្ម កែច្នៃ​ផល​អនុផល​ព្រៃឈើ ដោយ​គ្មាន​ច្បាប់​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×