Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​បុរស​ម្នាក់​ធ្វើ​ទារុណកម្ម​លើ​កូន ពេល​សុំទាន​មិនបាន គ្មាន​លុយ​ទិញ​គ្រឿងញៀន​ជក់ ទិញ​ស្រា​ផឹក​

spot_img

​បន្ទាយមានជ័យ ៖ កងកម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​និង​ចាប់ខ្លួន​បុរស​ម្នាក់ ក្នុងករណី ប្រើ​អំពើ​ហឹ​ង្សា និង​ធ្វើ​ទារុណកម្ម​លើ​កូនបង្កើត នៅពេល​សុំទាន​មិនបាន ព្រោះ​ត្រូវការ​លុយ​យកទៅ​ទិញ​គ្រឿងញៀន​ជក់ និង​ទិញ​ស្រា​ផឹក ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​៦ ខែ ធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​៩​ខែធ្នូ បាន​ឲ្យ​ដឹងថា ផ្អែកលើ​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ យោងតាម​ការបំភ្លឺ​រប​ស់​ប្រជាពលរដ្ឋ និង​យោងតាម​របាយការណ៍រ​បស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ផង​នោះ ជនសង្ស័យ​ខាងលើ អាច​ត្រូវ​ចោទ​ពីបទ ហឹ​ង្សា និង​ធ្វើ​ទារុណកម្ម​លើ​កុមារ​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ។​

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ៖ ដោយ​មើលឃើញ​ព័ត៌មាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​បង្ហាញ​វីដេអូ ១​ក្លិប របស់​កុមារា​រងគ្រោះ​មានឈ្មោះ ធី នុ​ល (​ហៅ ប៉ូ​យ​) អាយុ ៤​ឆ្នាំ ៨​ខែ ត្រូវ​ឪពុក​វាយ​ធ្វើបាប បង្ខំ​ឲ្យ​ដើរ​សុំទាន តាម​ផ្សារ និង​ទីប្រជុំជន​នានា​ក្នុង​ក្រុង​ប៉ោយប៉ែត ។ ក្រោយពី​ទទួលបាន​ព័ត៌មាន​ស្តីពី​ករណី​ខាងលើ លោក​បាន​រាយការណ៍​ជូន​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ស្នើសុំ​គោលការណ៍​ចុះ​អនុវត្តន៍​តាម​នីតិវិធី ។ ក្រោយពី​ទទួលបាន​ការអនុញ្ញាត​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រួចមក លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​ស្រាវជ្រាវ រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ១​នាក់ ឈ្មោះ ហ៊ុំ រ៉ា ភេទ ប្រុស អាយុ ៣៦​ឆ្នាំ បច្ចុប្បន្ន រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ដើម្បី​យកមក​សាកសួរ ។ បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន និង​ទទួលបាន​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ខាងលើ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​។ ចំណែក​កុមារ​រងគ្រោះ កម្លាំង​កងរាជអាវុធហត្ថ បានប្រគល់​ជូនទៅ​ជីដូន​បង្កើត​របស់​កុមារ​រងគ្រោះ មានឈ្មោះ សោម សារ៉េត អាយុ ៦៤​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។ ដោយ​មើលឃើញ​ពី​ស្ថានភាព​ជីវភាព​របស់​ជីដូន​កុមារ​រងគ្រោះ​ជួប​ការលំបាក លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ និង​សហការី​បាន​នាំយក​អំណោយ​មួយចំនួន​ជូន​ពួកគាត់ ។​

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់​ឲ្យ​ដឹងថា បន្ទាប់ពី​កម្លាំង​ជំនាញ​អាវុធហត្ថ​ខេត្ត​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ៖ ខ្លួន​ពិតជា​បាន​ប្រើ​ហឹ​ង្សា​ទៅលើ​កូន​ពិតប្រាកដ​មែន នៅពេលដែល​ខ្លួន​សុំទាន​មិនបាន ព្រោះ​ខ្លួន​ត្រូវការ​លុយ​យកទៅ​ទិញ​គ្រឿងញៀន​ជក់ និង​ទិញ​ស្រា​ផឹក​៕ ដោយ ​៖ ​កូ​ឡាប​

spot_img
×