Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជន​ជួញដូ​រគ្រឿង​២​នាក់ សារភាពថា មិន​ស្គាល់​មុខ​មេ​ទេ ព្រោះ​គាត់​ពាក់​ម៉ាស់​រហូត ហើយ​ត្រូវ​ចាប់ខ្លួន​

spot_img

​កណ្តាល ​៖ នគរបាល​ស្រុក​ល្វាឯម បានឲ្យដឹងថា ជនសង្ស័យ​២ នាក់ ត្រូវបាន​ឃាត់ខ្លួន ក្នុងករណី​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ម៉ា​ទឹកកក នៅ​ថ្ងៃ​ទី ១០ ខែ ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង ១៣ នៅ​ចំណុច កំពង់ចំលង​អរិយ​ក្សត្រ ភូមិ អរិយ​ក្សត្រ ឃុំ អរិយ​ក្សត្រ ស្រុក ល្វាឯម ខេត្ត​កណ្តាល ។ ក្នុងដំណាក់កាល​សមត្ថ​កិច្ច​ប៉ូលិស ជនសង្ស័យ​បាន​សារភាពថា ថ្នាំញៀន​នេះ មេ ប្រើ​ឲ្យ​យក​មក​ឲ្យគេ នៅ​ត្រើយ​ខាងកើត​ទន្លេមេគង្គ ហើយ​មិន​ស្គាល់​មុខ​មេ​ទេ ដោយ​គាត់​ពាក់​ម៉ាស់ មិនឲ្យ​ឃើញ​មុខ​។​

​ជនសង្ស័យ ឈ្មោះ ហែម ពៅ អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់​កង់​បី ទីលំនៅ​បច្ចុប្បន្ន សង្កាត់ វត្តភ្នំ ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ និង​ឈ្មោះ ណា ទ្រី អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន មិន​ពិតប្រាកដ​។ វត្ថុតាង​ចាប់​យក​មាន ៖ ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន ១៣ កញ្ចប់ (​ធំ​មធ្យម ៧ កញ្ចប់​,​តូច ៦ កញ្ចប់ ។ ទូរស័ព្ទ​៣ គ្រឿង ម៉ាក iphone5 ០១ គ្រឿង Nokia ០២ គ្រឿង​។ កាំបិត​ចុច ០១​។ បំពង់​សម្រាប់​ជក់​ថ្នាំញៀន​០១ និង កាបូប ស្ពាយ ០១ កញ្ចប់​បារី MEVIUS ០២​។ ម៉ូតូ កង់​បី ចំនួន ០១​គ្រឿង​។ ប្រាក់ ដុល្លា ១០$ និង ប្រាក់រៀល ២០០០០​រៀល​។​

​នៅ​ថ្ងៃ​ខែ​ឆ្នាំ កើតហេតុ​ខាងលើ កំលាំង​ប៉ុស្តិ៍ សារិកាកែវ និង ប៉ុស្តិ៍​អរិយ​ក្សត្រ បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្រុក តាមដាន​មុខសញ្ញា​នេះ ជាច្រើន​ថ្ងៃ​មកហើយ លុះដល់​ថ្ងៃ​កើតហេតុ ក៏​ឃើញ​មុខសញ្ញា​ឆ្លង​ដរ​មកពី​ភ្នំពេញ តាម​កំពង់ចម្លង​អរិយ​ក្សត្រ កម្លាំង​នគរបាល ក៏​បាន​ហៅ​ត្រួតពិនិត្យ ក៏​ឃើញ​មាន​ថ្នាំញៀន ចំនួន ១៣ កញ្ចប់​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​បាន​នាំ​ជនសង្ស័យ មក​អធិការដ្ឋាន​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា ថ្នាំញៀន​នេះ មេ​គាត់​ជា​អ្នក​ប្រើ​ឲ្យ​យក​មក​ឲ្យគេ​នៅ​ត្រើយ​ខាងកើត​ទន្លេមេគង្គ ហើយ​មិន​ស្គាល់​មុខ​មេ​ទេ គឺ​ពេល​ត្រូវកា​ប្រើ​មេ​តេ​ហៅ​ឲ្យ​ទៅយក ឬ​យក​មក​ឲ្យ​ដោយ​ពាក់​ម៉ាស់ មិនឲ្យ​ឃើញ​មុខ​ឡើយ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×