Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខណៈពេល​ដែល​ស្រី​វ័យ​ចំណាស់​ប្រច័ណ្ឌ​ប្តី ហើយ​ចាប់​បង្ខំ​ឲ្យធ្វើ​ការជ្រើសរើស​យក​ខ្លួន ឬ​យក​តុក្កតា​សិច​

spot_img

ដោយ​ទ្រាំលែងបាន​នឹង​ការ​ង​ប់ង​ល់​ហួសហេតុ​របស់​ប្តី​ចំពោះ​តុក្កតា​សិច ស្ត្រី​ជា​ភរិយា​បាន​ចេញ​ឱសានវាទ ឲ្យ​ស្វាមី​ជ្រើសរើស​រវាង​ខ្លួន​និង​តុក្កតា​សិច​។ ចំណងទាក់ទង​រវាង Tine និង​ស្វាមី​កំពុង​រង​ការគំរាមកំហែង​ដោយសារ​តុក្កតា​សិច​។​

James ជា​វិស្វករ​នៅ Atlanta អាមេរិក ពិតជា​ស្រឡាញ់​ក្រុម​តុក្កតា​សិច​របស់ខ្លួន ពិសេស​គឺ​នាង​តុក្កតា​សក់​លឿង ភ្នែក​ខៀវ ឈ្មោះ April​។ ពេលខ្លះ James ថែម​ទាំង​សរសើរ April ថា​ជា​ស្រី​ពេញលក្ខណៈ​។ ចំពោះ​ភរិយា​ដែល​បាន​រួមរ​ស់នឹង​គ្នា​រយៈពេល​៣០​ឆ្នាំ​មកហើយ ព្រោះតែ​ខឹង នឹង​មនោសញ្ចេតនា ដែល​ប្តី​ផ្តល់ឲ្យ​ពួកតុ​ក្កតា អ្នកស្រី Tine បាន​ចេញ​ឱសានវាទ ឲ្យ​ប្តី​ត្រូវ​ជ្រើសរើស​យក​ខ្លួន ឬ​យក​ស្រី​ស្នេហ៍​សិប្បនិម្មិត ។​

James បង្ហើប​ថា ៖ ខ្ញុំ​ពុំ​ដឹង​ថា​គួរ​ជ្រើសរើស​អ្វី​ទេ​។ ខ្ញុំ​ពុំ​អាច​និយាយ​កុហក​បានឡើយ ។ វា​ជា​លើកដំបូង​ហើយ​ដែល​ខ្ញុំ​ធ្លាក់​ក្នុង​ស្ថានភាព​ប្រទាញប្រទង់​បែបនេះ​។

James ពេលនេះ​កំពុង​ប្រឈម​នឹង​ការ​ប្រទាញប្រទង់​ផ្លូវចិត្ត​។​

​​មុន​នោះ Tine បាន​វិល​ទៅ​ផ្ទះ​ម្តាយបង្កើត​មួយរយៈ​ដើម្បី​ថែទាំ​ជំងឺ​គាត់ ៩​ខែ​ក្រោយ​មក ពេល​គាត់​ត្រឡប់មកវិញ ពិត​ជា​ស្ទើល​ស់​ព្រលឹង​ពេល​ឃើញ​ក្រុម​តុក្កតា​សិច នៅ​ពាសពេញ​ក្នុងផ្ទះ​។​

ប្តី​ប្រពន្ធ​នេះ​បាន​រួមរស់​ជាមួយគ្នា ៣៦​ឆ្នាំ​មកហើយ​

Tine បាន​ចែករំលែក “​ដំបូង​ខ្ញុំ​ពិតជា​មាន​ការ​ខ្វាយខ្វល់ ហើយក៏​បាន​ធូរស្បើយ​បន្តិច​ម្តងៗ ប្រសិនបើ​គាត់​នៅ​មាន​តណ្ហា​នោះ គាត់​អាច​ទៅ​រក​អ្នក​ផ្សេង​បាន តែ​ត្រូវ​មាន​សាច់មាន​ឆ្អឹង​ពិតៗ ប៉ុន្តែ​បែរជា​ពុំ​យល់​រឿង​បែបនេះ ។ គាត់​តែងតែ​ស្មោះត្រង់​ជាមួយ​ខ្ញុំ​តាំងពី​ដើម​មក​”​។​

​ក្រុម​តុក្កតា​សិច​របស់ James

Tine រំលឹក​ឡើងវិញ​ថា រឿងរ៉ាវ​ទាំងឡាយ​បាន​ឆ្លង​ផុត​បន្ទាត់​ក្រហម ខណៈពេល James ងាក​មក​អភិវឌ្ឍ និង​សម្តែង​ទំនាក់ទំនង​យ៉ាង​ជ្រាលជ្រៅ​ជា​មួយ April​។ ដំបូង​អាច​គាត់​ចាត់ទុក​វា ជា​វត្ថុ​មួយ​ជំនួស​ឲ្យ​ប្រពន្ធ ប៉ុន្តែ​បន្តិច​ម្តងៗ​ខ្ញុំ​មាន​អារម្មណ៍​ថា វា​ហាក់ដូចជា​មាន​ការផ្សាភ្ជាប់​ដ៏​ពិបាក​យល់​រវាង​គាត់ និង​នាង​តុក្កតា​សិច​។​

April ជា​មូលហេតុ​ដើម​នាំ​ឲ្យ​មនោសញ្ចេតនា​ប្តី​ប្រពន្ធ Tine បាក់បែក​។​

 

 

spot_img
×