Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​អតីត​គូរ​ស្នេហ៍ បោក​យក​ខ្សែដៃ ១​ដំឡឹង និង​លុយ រត់​ទៅ​បាត់​២​ឆ្នាំ ផ្អើ​លពេញ​ហាង​កាហ្វេ​នៅ​ផ្សារ​ពោធិ៍ចិនតុង​

spot_img

​ភ្នំពេញ​ ៖ ស្ត្រី​បាន​និយាយ បុរស​ជា​អតីត​គូរ​ស្នេហ៍ បាន​យក​លុយ និង​ខ្សែដៃ​នាង​រត់​គេចខ្លួន ហើយ​នោះ​ពេល​នាង​បាន​ព្យាយាម ទូរស័ព្ទ​ទៅ​ទាមទារ​លុយ និង​ខ្សែដៃ​មកវិញ ត្រូវ​បុរស​នោះ បាន​និយាយ​ឡកឡាយ​ថា មិន​សង​នោះ​ឡើយ ចង់​ទៅ​ប្តឹង​ណា​ប្ដឹងទៅ មិនតែប៉ុណ្ណោះ​ថែមទាំង​បាន​គំរាមកំហែង ដល់​អាយុជីវិត​នាង​ទៀង​ផង​។ ប៉ុន្តែ​ក្រោយរ​ត់ទៅ​បាត់​២​ឆ្នាំ ស្រាប់តែ​នៅ​ថ្ងៃទី​១០​ធ្នូ​នេះ ប្រទះឃើញ​បុរស​កំហូច​នោះ​នៅ​ហាង​កាហ្វេ ក៏​ត្រូវបាន​ស្ត្រី​រូបនោះ ក្របួច​កអាវ​ទារលុយ​ប្រវាយប្រតប់​គ្នា ផ្អើល​ពេញ​ផ្សារ​ពោធិ៍ចិនតុង​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ហាង​កាហ្វេ ទល់មុខ​ផ្សារ​ពោធិ៍ចិនតុង ក្នុង​ភូមិ​ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​មន្ដ្រីនគរបាល បានឲ្យដឹងថា បុរស​រូប​នោះ មានឈ្មោះ នុន ផល្លា អាយុ​៤៨​ឆ្នាំ មាន​ស្រុកកំណើត នៅ​ស្រុក​ស្វាយ​អន្ទោ ខេត្ត​ព្រៃវែង មាន​មុខរបរ​រត់​តាក់ស៊ី បច្ចុប្បន្ន​រស់នៅ​ក្នុង​បុរី លឹម ឈាង​ហាក់ ក្នុង​ខណ្ឌ​ដង្កោ​។ ចំណែក​ខាង​ស្ត្រី​ឈ្មោះ ស៊ិន សុខ​ជូរ អាយុ​៤៣​ឆ្នាំ មុខរបរ​លក់​កាហ្វ​នៅ​ផ្សារ​ពោធិ៍ចិនតុង​។​

​ស្ត្រី ឈ្មោះ ស៊ិន សុខ​ជូរ បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ រូប​នាង​ជា​ម្ចាស់​ហាង​លក់​កាហ្វេ នៅក្នុង​ផ្សារ​ពោធិ៍ចិនតុង ហើយ​បុរស​ឈ្មោះ នុន ផល្លា នោះ​ជា​ម៉ូយ​ផឹក​កាហ្វេ​ជាប្រចាំ ជា​រៀងរាល់ថ្ងៃ​។ លុះដល់​ក្រោយមក រយៈពេល​២​ឆ្នាំ រូបនាង និង​បុរស​ឈ្មោះ នុន ផល្លា​នោះ បាន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា អស់​រយៈពេល​ជាង​១​ឆ្នាំ រូបនាង និង​បុរស​កំណាន់ នុន ផល្លា​នោះ បាន​រស់​នៅ​មិន​ចុះសម្រុង​នឹង​គ្នា ពួកគេ​ក៏​បាន​ចែក​ផ្លូវ​គ្នា​។ បុរស​ជា​អតីត​គូរ​ស្នេហ៍ បាន​យក​ខ្សែដៃ​ផ្លាក់​ទីន របស់​នាង​១​ដំឡឹង និង​លុយ​ចំនួន​៥០០​ដុល្លារ ទៅ​ជាមួយ​គេចខ្លួនបាត់​ជាង​២​ឆ្នាំ​មកហើយ​។ ខណៈ​មក​ដល់​វេលា ម៉ោង​កើតហេតុ រូបនាង​បាន​ឃើញ​បុរស​កំហូច ដែល​ជា​អតីត​គូរ​ស្នេហ៍ កំពុង​អង្គុយ​ផឹក​កាហ្វេ​នៅមុខ​ផ្សារ​ពោធិ៍ចិនតុង​ធ្វើ​ព្រងើយ​។​

ពេលនោះ រូបនាង​បាន​ចូល​ទៅ​ក្របួច​ក្រ​អាវ ដើម្បី​ទា​លុយ និង​ខ្សែដៃ​មកវិញ ទើប​បាន​បង្ក​ទៅ​ជាការ​ប្រវាយប្រតប់​គ្នា ទៅ​មក​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល ពេញ​ហាង​កាហ្វេ និង​ផ្សារ​ចិន​តុង ហើយ​បាន​ទាញ​យក​សោ​រថយន្ត ចាក់​ត្រូវ​ក្បាល​បុរស​នោះ បណ្តាលឲ្យ​របួស​។ បន្ទាប់ពី​កើតហេតុ នគរបាល​ប៉ុស្តិ៍​កា​កាប​១ បាន​ចុះ​ទៅ​អន្តរាគមន៍​ឃាត់ និង​នាំ​ពួកគេ​ទាំង​២ មក​ដោះស្រាយ​គ្នា​នៅ​ប៉ុស្តិ៍​។

ក្នុងពេលដែល​សមត្ថ​កិច្ចធ្វើការដោះស្រាយតាមនីតិវិធីច្បាប់នោះ ស្ត្រី​រូប​នោះ បាន​ព្រមព្រៀង​យល់ព្រម មិន​យក​លុយ និង​ខ្សែ​នោះទេ តែ​ឲ្យ​នគរបាល​ជួយ​ធ្វើ​កិច្ចសន្យា ជាមួយ​បុរស​ឈ្មោះ នុន ផល្លា ដើម្បី​រក្សា​ការពារ​ខ្លួន ពី​ការគំរាមកំហែង របស់​អតីត​គូរ​ស្នេហ៍​នោះ​ទៀត​៕ ដោយ​ ៖ ​រចនា​

spot_img
×