Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក កែវ រ៉េមី បាន​អះអាង​ថា សិទ្ធិមនុស្ស​នៅ​កម្ពុជា មាន​ភាព​ល្អ​ប្រើ​សើរ ជាង​អាមេរិក​

spot_img

​ភ្នំពេញ ​៖ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស បាន​អះអាង​ថា នៅ​អឺរ៉ុប​ក៏​នៅ​មាន​បញ្ហា​សិទ្ធិមនុស្ស ហើយ​នៅ​អូស្រា្តលី ក៏​មាន​បញ្ហា​សិទ្ធិមនុស្ស​ដែរ ពាក់ព័ន្ធ​នឹង​ការសុំ​សិទ្ធិ​ជ្រកកោន​ពី​ជនភៀសខ្លួន​។ ដោយឡែក សហរដ្ឋអាមេរិក​វិញ ក៏​មាន​បញ្ហា​សិទ្ធិមនុស្ស​ច្រើន​ដូច​គ្នា ហើយ​បើ​និយាយ​អំពី​សិទ្ធិ​មនុស្ស​វិញ កម្ពុជា​មាន​ភាព​ល្អ​ប្រើ​សើរ​ជាង​អាមេរិក​។​

​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស បាន​ថ្លែង​បែបនេះ នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​ធ្នូ​នេះ ក្នុងឱកាស​ដែល​កម្ពុជា ប្រារព្ធ​ពិធី​ខួប​លើក​ទី​៧០ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ “​រួមគ្នា​ថែរក្សា​សន្តិភាព ដើម្បី​លើកកម្ពស់​សិទ្ធិមនុស្ស​” ក្រោម​អធិបតីភាព​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅ​សាល​មហោស្រព​កោះ​ពេជ្រ​។​

​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ថ្លែងថា សហរដ្ឋអាមេរិក មិនមែន​ជា​បិតា​ប្រជាធិបតេយ្យ​នោះ​ទេ​។​
​លោក កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទទួលបន្ទុក​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​សហរដ្ឋអាមេរិក មាន​បងប្អូន​ប្រជាជន​ខ្មែរ​យើង​ខ្លះ លោក​មាន​ការយល់​ច្រឡំ​ថា ជា​បិតា​ប្រជាធិបតេយ្យ តាម​ពិត​មិនមែន​ទេ​។ បញ្ហា​ច្រើនណាស់​”​។​

​លោក បាន​លើកឡើង​ថា មាន​បងប្អូន​ប្រជាជន​ខ្មែរ​យើង​ខ្លះ មាន​ការយល់ច្រឡំ ថា​សហរដ្ឋអាមេរិក ជា​ប្រទេស​បិតា​លទ្ធិប្រជាធិប តេយ្យ និង​សិទ្ធិមនុស្ស ជា​ការពិត​គឺ​មិនមែន​ទេ ។ អាមេរិក មាន​បញ្ហា​ច្រើនណាស់ ពាក់ព័ន្ធ​ទៅនឹង​សិទ្ធិមនុស្ស​។ លោក កែវ រ៉េមី បានឲ្យដឹងថា ប្រជាជន​អាមេរិក ស្មើនឹង​៥​ភាគរយ នៃ​ប្រជាជន​នៅលើ​សកលលោក​។ ក៏​ប៉ុន្តែ​អ្នក​ដែល​ជាប់​ពន្ធនាគារ មិនមែន​តួលេខ​៥​ភាគរយ ដូច​ប្រជាជន​លើ​សកលលោក​ទេ គឺ​២៥​ភាគរយ ស្នើ​នឹង​ចំនួន​អ្នក​ជាប់គុក​ទូ​ទាំង​សកលលោក​។ លោក​ថា បើ​គិត​អត្រា​នៃ​អ្នក​ជាប់គុក​នៅ​អាមេរិក គឺ​ខ្ពស់​មែនទែន ហើយ​បើ​គិត​ជា​តួលេខ គឺ​២,៤​លាន​នាក់ បើ​គិត​ជា​ប្រជាជន​នៅ​រាជធានី​ភ្នំពេញ ប្រហាក់ ប្រហែល​នៅ​ទីក្រុង​ភ្នំពេញ​។ លោក កែវ រ៉េមី បាន​បន្តថា គេ​សង្កេតឃើញ​ទៀតថា អ្នក​ជាប់គុក​នៅ​សហរដ្ឋអាមេរិក ៦០​ភាគរយ សម្បុរ​មិន​មែន​ពណ៌​ស​ទេ គឺ​ដូចជា ស្បែក​ខ្មៅ ម៉ិចស៊ីកូ និង​អាស៊ី​។​ល​។ លោក កែវ រ៉េមី បាន​ថ្លែងថា យើង​អាច​និយាយបាន​ថា បញ្ហា​សិទ្ធិ មនុស្ស​មាន​ច្រើន​ណាស់​នៅ​លើ​សកលលោក ។ មិន​មាន​ប្រទេស​ណាមួយ​នៅលើ​សាកលលោក មាន​ការគោរព​សិទ្ធិ​មនុស្ស​បាន​ពេញលេញ​នោះទេ​។ ខ្ញុំ បាន​សិក្សា​ស្រាវជ្រាវ​ទាក់ទង​បណ្តា​ប្រទេស​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក គឺ​មាន​បញ្ហា​សិទ្ធិ​មនុស្ស​ទាំងអស់ គ្រាន់​តែ​បញ្ហា​សិទ្ធិមនុស្ស​នេះ មាន​តិច​ឬ​ច្រើន ប៉ុណ្ណោះ​។ ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា មាន​លក្ខណៈ​ល្អប្រសើរ​ណាស់ បើ​ប្រៀប​ជាមួយ​សហរដ្ឋអាមេរិក អឺរ៉ុប និង​ប្រទេស​មួយចំនួន​នៅ​តំបន់​អាស៊ី រួម​ទាំង​ប្រទេស​ជិតខាង​ផងដែរ​។​

​លោក​បញ្ជាក់​បន្ថែមថា “​មាន​បងប្អូន​ខ្លះ​បាន​ចូល​ក្នុង​ហ្វេ​សប៊ុក​ហើយ សួរ​ខ្ញុំ​ថា កម្ពុជា មាន​សិទ្ធិ​មនុស្ស​ឬទេ​? មាន​ការគោរព​សិទ្ធិ​មនុស្ស​ឬ​អត់​? អ៊ីចឹង​ខ្ញុំ​សុំ​ជម្រាប​ជូន​ទៅ​វិញ​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា មាន​លក្ខណៈ​ល្អប្រសើរ​ណាស់ ប្រៀបធៀប​ជាមួយ​បណ្តា​ប្រទេស​ជិតខាង ប្រទេស​មួយចំនួន នៅ​អាស៊ី នៅ​អឺរ៉ុប នៅ​អាមេរិក ស្ថានភាព​របស់​យើង មាន​លក្ខណៈ​ល្អប្រសើរ​។ អ៊ីចឹង​ខ្ញុំ សូម​ជម្រាប​ជូន​បន្ត​ទៀត​ថា កត្តា​សន្តិភាព រក្សា​សន្តិភាព ដើម្បី​លើកកម្ពស់​សិទ្ធិមនុស្ស សន្តិភាព​ជា គឺជា​គន្លឹះ​មួយ នៃ​ការអបអរសាទរ​នៃ​ខួប​ទី​៧០​របស់​យើង​នាពេលនេះ នៅ​ក្នុង​ការលើកកម្ពស់​សិទ្ធិមនុស្ស​”៕ ​ដោយ​ ៖​ រចនា​

spot_img
×