Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រុម​សហជីព ស្នើ​ទៅ​រាជរដ្ឋាភិបាល​ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​ធំៗ ៦​ចំណុច​

spot_img

​ភ្នំពេញ ​៖ ការស្នើ ត្រូវ​បាន​បញ្ជាក់​ក្នុង​លិខិត​អបអរសាទរ របស់​ក្រុម​សហជីព ក្នុងឱកាស​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​៧០ នា​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៨ ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ ។ ក្រុម​សហជីព​ទាំងនោះ បាន​ស្នើ​ទៅ​រាជរដ្ឋាភិបាល​ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​ធំៗ ៦​ចំណុច ក្នុង​នោះ​ក្រុម​សហជីព​ក៏​បាន​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល កំណត់​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​វិស័យ​សំណង់ និង​សេវាកម្ម​ផងដែរ​។​

​បញ្ហា​មួយចំនួន​ដែល​សហជីព ស្នើ​ទៅ​កាន់​រាជរដ្ឋាភិបាល​នោះ​រួមមាន​៖

១៖ សូមឱ្យ​រាជរដ្ឋាភិបាល​ជួយ​អន្តរាគមន៍ ឱ្យ​និយោជក​ទទួលយក​ថ្នាក់ដឹកនាំ និង​សកម្មជន​សហជីព ដែល​ត្រូវ​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ​ដោយ​ខុសច្បាប់ ដើម្បីឱ្យ​សកម្មជន​សហជីព​ទាំងនោះ​បាន​ចូលធ្វើការ​វិញ និង​សង​ប្រាក់​រំលឹក​ដល់​ពួកគេ​ផងដែរ​។​

២៖ ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​ពិនិត្យ​ឡើងវិញ​នូវ​មាត្រា​មួយចំនួន នៃ​ច្បាប់​ស្ដី​ពី​សហជីព​។​

៣៖ ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​ពិនិត្យឡើងវិញ ចំពោះ​ប្រកាស​លេខ ៣០៣​ក​.​ប​/​ប្រ​.​ក​.​គ​.​ក ចុះ​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០១៨ ស្ដី​ពី​ភាព​ជា​តំណាង​បំផុត​នៃ​សហជីព​។​

៤៖ ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​ផ្ដល់​សច្ចាប័ន​ដល់​អនុសញ្ញា ILO លេខ​១៤៩ ស្ដីពី​ការការពារ​កម្មករ​ធ្វើការ​តាម​ផ្ទះ​ក្នុង​ស្រុក និង​ទេ​សន្ត​ប្រវេ​សន៍​។​

៥៖ ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​ជំរុញ​ការអនុវត្ត​ច្បាប់ ស្ដីពី​ការងារ​ចំពោះ​កម្មករ​ធ្វើ​ការងារ​តាម​ផ្ទះ​។​

៦៖ ស្នើឱ្យ​រាជរដ្ឋាភិបាល​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​វិស័យ​សំណង់ និង​សេវាកម្ម​៕ ​ដោយ​៖​រចនា​

   

spot_img
×