Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ហ្វេ​សប៊ុក​រិះគន់​ចៅហ្វាយ​ខណ្ឌមានជ័​យ រឿង​មិន​លើក​ទូរស័ព្ទ ប្អូនស្រី​សម្តេចនាយក​រដ្ឋមន្ត្រី រឿង​ដោះស្រាយ​ដីធ្លី​របស់​គ្រូបង្រៀន​ម្នាក់​

spot_img

​ភ្នំពេញ ​៖ លោក ពេជ្រ កែវ​មុន្នី ចៅហ្វាយ​ខណ្ឌមានជ័យ មិន​ខ្ចី​លើក​ទូរស័ព្ទ ប្អូនស្រី សម្តេចនាយក​រដ្ឋមន្ត្រី ដែល​អត់ទ្រាំ​មិន​ឈឺឆ្អាល ចំពោះ​សម្រែក​ទុក្ខលំបាក របស់​រាស្ត្រ​ក្នុង​រឿង​ដីធ្លី​មិន​បាន​នោះ ត្រូវ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​រិះគន់ យ៉ាង​ចាស់ដៃ​ថា ឋានៈ​ដល់​ប្អូនស្រី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅហើយ នៅ​ទូរស័ព្ទ​មិន​លើក ចុះ​ទម្រាំ​រាស្ត្រសាមញ្ញ​វិញ ទៅជា​យ៉ាងណា​។​

​លោកស្រី ហ៊ុន ស៊ី​ណាត ប្អូនស្រី​សម្តេចនាយក​រដ្ឋមន្ត្រី តាមរយៈ​គណនី​ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន បាន​បង្ហោះ​សារ​មួយ ដោយ​បង្ហាញ​ពី​ការ​ស្ទើរ​អស់​សង្ឃឹម ព្រោះតែ​លោកស្រី ព្យាយាម​ជួយ​ដល់​មន្ត្រីរាជការ​២​នាក់​ប្ដី​ប្រពន្ធ រងគ្រោះ​ព្រោះ​គេ​លេប​ត្របាក់​ដីធ្លី ដែល​ជា​កម្លាំង​ញើស​ឈាម​របស់​ពួកគាត់​។ សារ​នេះ បាន​ធ្វើឲ្យ​មហាជន រិះគន់​ទៅ​លើ​អាជ្ញាធរ​ខណ្ឌ​មានជ័យ ជាពិសេស​លោក​ចៅហ្វាយខណ្ឌ ពេជ្រ កែវ​មុន្នី តែម្ដង ដែល​មិន​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​រាស្ត្រ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ។​

​លោកស្រី ហ៊ុន ស៊ី​ណាត បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖ “​ម្សិលមិញ​រវល់​ការ​ចៅ តែ​ការ​ចៅ​ក​ពិតមែនតែ​អារម្មណ៍ របស់​ខ្ញុំ​ឮ​តែ​សំឡេង​ប្អូន​ម្នាក់ យំ​ស្រែក​ហៅ​ខ្ញុំ​ឲ្យជួយ​រក​យុត្តិធម៌​នៅ​ក្នុង​សង្កាត់​ចាក់អង្រែ ។​រឿង​របស់​លោក​ចៅ លិន ជា​គ្រូបង្រៀន​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ និង​ប្រពន្ធ​ឈ្មោះ ហម សូ​លក្ខណ៍ ជា​មន្ត្រីរាជការ ។​

​បើ​តាម​ការរៀបរាបរ​បស់​គាត់​ដី​នេះ ទិញ​តាំងពី​ឆ្នាំ ២០០៤ លុយ​នេះ​ជា​កម្លាំង​ញើស​ឈាម​របស់​គាត់​សន្សំ​ប្រាក់ខែ ជា​គ្រូបង្រៀន​បន្តិចបន្តួច ហើយ​គាត់​សង្ឃឹមថា ក្នុង​គ្រូ​សារ​ជីវិត​គ្រូបង្រៀន​មួយ​នេះ មាន​ដំបូល​ជ្រកកោន តែ​អនិច្ចា​ណាស់ ខ្ញុំ​បាន​ទូរស័ព្ទ​ជួប​ចៅសង្កាត់​ចាក់អង្រែ​កែវ សាវឿន តែ​គាត់​ថា​រឿង​នេះ ថ្នាក់លើ​បញ្ជា​មក ខ្ញុំ​ទូរស័ព្ទ​ទៅ​លោក​អភិបាលខណ្ឌ​មានជ័យ ពេជ្រ​កែវ មុន្នី តែ​គាត់​មិន​លើក ។ ប្អូនស្រី​បង​នេះ មិនមែន​បុគ្គល​ដោះស្រាយ​ដីធ្លី​ទេ តែ​រឿង​ដី​លោកគ្រូ​នេះ​ខ្ញុំ​ជឿជាក់ និង​សង្ឃឹមលើ​ឯកឧត្តម​ឃួន ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ដោះស្រាយ​ជូន គាត់​មិន​អោយ​ជីវិត​លោកគ្រូ អត់​ដំបូល​ជ្រក​អាស្រ័យ​ឡើយ ។ ម្យ៉ាងទៀត​សូម​លោកគ្រូ​កុំ​អស់សង្ឃឹម​អី ទីណា​មាន​ទុក្ខ​ទីនោះ មាន​សម្ដេច​តេជោ និង ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ដែល​ជា​ដៃស្ដាំ​របស់​សម្ដេច គាត់ និង​ជួយ​រក​យុត្តិធម៌​ជូន​មិន​ខាន សូម​ឯកឧត្តម​ឃួង ស្រេង មេត្តា​ជួយ​លោកគ្រូ​ផង​”​។​

​នៅ​ក្នុង​ការបញ្ចេញមតិ​ខំ​មិន​ឆ្លើយតប​ក្នុងផេក​របស់​លោកស្រី ហ៊ុន ស៊ី​ណាត ចំពោះ​ខ្លឹមសារ​របស់​លោកស្រី មាន​ទាំង​អ្នក​កាន់ជើង និង​អ្នក​រិះគន់​យ៉ាងខ្លាំង​ចំពោះ​លោក​ចៅហ្វាយ​ខណ្ឌមានជ័យ​។​

​លោកស្រី ហ៊ុន ស៊ី​ណាត បាន​សូម​សំពះ​គុណ​ច្រើន​ដល់​បងៗ​ប្អូនៗ​កូន​ក្មួយ​ទាំង​អស់ ដែល​គាំទ្រ​នៅ​សកម្មភាព​របស់​នាង​ខ្ញុំ ដើម្បី​រក​យុត្តិធម៌​ជូន​រាស្ត្រ​ទន់ខ្សោយ ។ ស្រឡាញ់ និង​នឹករលឹក​អ្នក​ទាំងអស់​ជា​និច្ច ។​

​លោក Vannak Pheng បានសរសេរថា អភិបាល​ខណ្ឌ​ស្ដេចត្រាញ់ ដែល​អ្នក​មីង ទូរស័ព្ទ​ទៅ​ហើយ​មិន​លើក​ទៀត​។

​គណនី​ហ្វេ​សប៊ុក LY Seyha ដែល​អះអាង​ថា ជា​ជំនួយការ​លោក​ចៅហ្វាយខណ្ឌ ពេជ្រ កែវ​មុន្នី បាន​តប​ទៅ​សារ​បញ្ចេញមតិ​( Comment) របស់លោក ផែង វណ្ណៈ ដែលថា​៖ មិនមែន​បែបនេះ​ទេ​បង ប្រហែល​អាច​ជា​គាត់​រវល់​មិន​បាន​ដឹង​ដោយ​ទុក ទូរស័ព្ទ​ចោល ណា​មួយ​សម្បូ អ្នកកាសែត​មួយចំនួន​តេ​សុំ​លុយ​ច្រើន អញ្ចឹង​អាច មិ​ស​ស៊ីខ​ល អ្នក​មីង​អាច​នៅ​ខាងក្រោម ។ តែ​ពេល​នេះ​គាត់​និង​ទាក់ទង​ទៅ​អ្នក​មីង​វិញ​ក្រោយ​ចប់​ប្រជុំ​ណា​បង ។​ ​ហើយ​រឿង​នេះ ឯកឧត្តម សុ​យ សារិន ជា​អ្នកដឹកនាំ​ចុះ​រុះរើ ដោយឡែក​លោកគ្រូ​និង ភរិយា​គាត់​ក៏​បាន​មកដល់​សាលាខណ្ឌ​សុំអោយ​លោក​អភិបាល​ជួយ​ដែរ​ក្រោយ​រុះរើ​រហើយ​និង​មុន​រុះរើរ ហើយ​លោក​អភិបាល​ក៏​បាន​ឲ្យ​គាត់​ទាំ​ពីរ​នាក់​ធ្វើ​ប្រវត្តិ​ដី​មក​ឲ្យ​គាត់ ដោយ​ឲ្យដឹង​ឮ​ពី​សង្កាត់​ផ្ទាល់​ថា​តើ​ដី​គា​ទិញ​ពី​ពេល​ណា​? ពី​នា​ក់ណា​? ក្នុង​ឆ្នាំ​ណា​? អគុណ​បងប្រុស នឹក​បងប្រុស​ខាន​ជួប​បង​យូរ​។​

​លោកស្រី ហ៊ុន ស៊ី​ណាត បាន​ឆ្លើយតប​ទៅ​គណនី​ហ្វេ​សប៊ុក LY Seyha៖ លោកក្មួយ​និយាយថា សម្បូ​អ្នកកាសែត​តេ​សុំ​លុយ​ម្ចាស់​ថ្លៃ​អើយ ចុះ​បើ​បែប​នេះ​មែនឲ្យ​រាស្ត្រ​សង្ឃឹម​ខ្យល់ទៅ ក្នុងនាម​ខ្លួន​ជា​អ្នកបម្រើ​រាស្ត្រ មិនគួរ​ខ្លាច​ក្នុងកា​លើក​ទូរស័ព្ទ​ទេ មាន​តែ​មន្ត្រី​គ្រាប់​ល្ពៅ​ឆៅ​ទេ ដែល​ខ្លាច​មិន​ហ៊ាន​លើក​ទូរស័ព្ទ​នោះ​។ ខ្ញុំ​តេ​នេះ​គ្រាន់តែ​ចង់​ដឹង​រឿង​ដី​លោកគ្រូ​ប៉ុណ្ណឹង​ទេ តែ​ខ្ញុំ​តេ​ក្នុង​ថ្ងៃ​អាទិត្យ ខ្ញុំ​គិតថា​បែប​អស់លោក​មិន​លើក​ទូរស័ព្ទ ពី​ព្រោះ​ថ្ងៃ​ក្រហម​…​។​

Tang Sokheang ៖ ក្នុងនាម​ខ្ញុំ​ជា​កូន​ខ្មែរ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ដែល​បាន​ជួយ​រក យុត្តិធម៌​ដល់​រាស្ត្រ​ខ្មែរ​យើង ហើយ​ពួកយើងខ្ញុំ​ទាំងអស់ និង បន្ត​គាំទ្រ​នៅ​អំពើ​មនុស្សធម៌ របស់​លោក​ជំទាវ​ដែល​បាន​ជួយ​ប្រជាជន​ខ្មែរ ដើម្បី វែកមុខ​មន្ត្រី​អាក្រក់ និង​ពុករលួយ មិន​គោរព​ច្បាប់ ដែល​បង្ក​ឲ្យ​អាប់អោន​ដល់​គណបក្ស ប្រជាជន​យើង ដែល​សម្ដេច ហ៊ុន សែន លោក​បាន​ចំណាយ​អស់​កម្លាំងកាយ​ចិត្ត ស្ដារឡើងវិញ​។​

​លោក ផែង វណ្ណៈ ក៏​តប​ការឆ្លើយតប​ខាងលើ​៖ “​ខ្លាច​អ្នក​មីង​តេ​សុំ​លុយ​ដែរ​ទេ​ដឹង បាន​មិន​លើក ហេ ហេ ហេ​”​។ ទើប​លោកស្រី​បន្ត​ថា “Vannak Pheng បែប​ហើយ​ក្មួយ មន្ត្រី​ល្អ​គាត់​ខ្លាច​រាស្ត្រ​តេ​រំខាន ម្សិលមិញ​ម្ចាស់​ដី​គាត់​ឆាត​មក​យំ​រហូត​មីង ចង់​ដឹង​រឿង​ប៉ុណ្ណឹង មីង​ក​តេ​ជាមួយតាំង​ណៃមិត្តរប​ស់​មីង ពីព្រោះ​តាំងណៃ​គាត់ឮ​សំឡែង​នាង​នោះ​យំ តែ​ខ្ជិល​ប្រកាន់​អី​គាត់​មិន​លើក​ហើយ​មាន​តែ​សុំឲ្យ​លោក​ឃួន ស្រេង​ជួយ​មើល​” ។ គណនី LY Seyha៖ សុំ​ទោស​ផង​អ្នក​មីង ក្មួយ​និយាយ​តាម​កា​មើលឃើញ​ទេ​។ អាណិត​លោក​គ្រូ​និង​បងស្រី​ខ្លាំងណាស់ គាត់​ទាំង​ពីរ​នាក់​គឺជា​មនុស្ស​ល្អ​។​

​លោក​ស្រៀង ណា​រិទ្ធ ៖ ប្រហែល​ចៅហ្វាយ​ខណ្ឌមានជ័យ ធ្វើ​រឿង​មិនល្អ ហើយ​អ្នកកាសែត​ដឹង ខ​ល​ទារ​លុយ​ហើយ​មើលទៅ បាន​ខ្លាច​អ្នកកាសែត​។ Preng Satyaphireak ៖ គេ​ខ​ល​សុំ​លុយ​បាន លុះត្រាតែ មានរឿង​ចំណុចខ្សោយ ក្នុង​ដៃ​គេ ? បើ​ចឹង ចៅហ្វាយ​ខណ្ឌ ជា​អាជ្ញាធរ​ស្រាប់ មិន​ចាប់​អ្នកកាសែត​ខូច​ហ្នឹង​ទៅ ដើម្បី​កុំ​ពិបាក ខ្លាច​សម្លេង​ទូរស័ព្ទ​រោទ៍​។ Sokonmuny Meas៖ អាណិត​អ្នក​សារព័ត៌មាន​ទៅវិញ​ទេ​ដែល​ត្រូវ​ខ្លាយជា​ចំណុច​ដោះសារ ។ LY Seyha៖ ដី​របស់​គាត់​គឺជា​កា​ពិត​ហើយ​ដែល​គាត់​ទិញ​ក្នុង​ឆ្នាំ 2014 ក៏ប៉ុន្តែ អនុក្រិត្យ​របស់​រដ្ឋាភិបាល គឺ​ចេញ​ក្នុង​ឆ្នាំ​2006 ដែល​ចាត់ទុក​ត្រង់​នោះ​ជា​ដី​អាង ដោយឡែក​គាត់​បាន​មក​ជួប​លោក អភិបាល​តាមរយៈ​ខ្ញុំ​ជា​ជំនួយការ​របស់​លោក អភិបាលខណ្ឌ ពេលនោះ លោក​អភិបាល​បាន​ឲ្យ​លោក​គ្រូ​ធ្វើ ប្រវត្តិ​រឿង​ដី​នេះ ឲ្យ​គាត់​។

Chau Linn LY Seyha ៖ ប្អូន លី សីហា ប្អូន​កំពុងតែ​និយាយ​ខុស ពី​ការពិត​ហើយ ដី​ខ្ញុំបាទ​ទិញ​តាំងពី​ឆ្នាំ ២០០៤ មក​ម្លេះ សូម​ប្អូន​កែតម្រូវ​ឡើងវិញ​។ Sinath Hun LY Seyha ៖ ក្មួយប្រុស​មីង​ដឹងថា​ពេលនេះ ក្មួយ​ជា​ជំនួយការ​របស់​លោក​អភិបាលខណ្ឌ ក្មួយ​ការពារ​មេ​របស់​ក្មួយ​ទាំង​រឿង​ខ​ល​ទូរស័ព្ទ ក៏​ដូច​រឿង​លោកគ្រូ​ទិញ​ដី​នេះ បើ​តាម​មីង​មើល​ដី របស់​លោកគ្រូ​ទិញ​ក្នុង​ឆ្នាំ​2004 ពីព្រោះ​មីង​បាន​មើល​លិខិត​ផ្ទេរសិទ្ធិ​កាន់កាប់​ដី​នេះ ក្មួយប្រុស​មើល​ឡើង​វិញ​ផង ។​

Sokonmuny Meas ៖ មើល​ឱ្យ​ជាក់​ចាំ​ញាក់​ចិញ្ចើម លោក​ជំនួយការ ។ Sinath Hun Sokonmuny Meas ៖ ពិត​ហើយ​គាត់​ការពារ​មេ តែ​សុំ​ត្រឹម​យុត្តិធម៌​ឲ្យ​លោកគ្រូ​ផង ទៅ​គាត់​ទិញ​មើល​ក្នុង​លិខិត​នេះ​ផង បើ​ក្មួយ​ថា​គាត់​ទិញ​ឆ្នាំ ២០១៤ វា​អយុត្តិធម៌ ទិញ​ក្រោយ​អនុក្រិត្យ​របស់​រដ្ឋាភិបាលចេញ ។ សូម​មើល​ឡើង​វិញ ។ Preng Satyaphireak Sinath Hun ៖ ដី​ទិញ​2004 អនុក្រឹត្យ 2006 មក​ចង់​កែ​ថា 2014 លោក​ជំនួយការ​។ Sinath Hun Preng Satyaphireak ៖ ចាស​ខ្ញុំ​មើលឃើញ តែ​គាត់​ជំនួយការ បែប​មើល ច្រឡំ​ទេ​មើលទៅ ។ LY Seyha ៖ បាទ​អ្នក​មីង​​ក្មួយ​បាន​ឃើញ​ពិតមែន ក្នុង​ឯកសារ​លោកគ្រូ គឺ​ពិតជា​គាត់​ទិញ​ក្នុង​អំឡុង​ឆ្នាំ​2004 ពិតមែន គឺ​ស៊ីញ៉េ​ត្រឹម​សង្កាត់។

LY Seyha ៖ ហើយ​មួយទៀត បើសិនជា​មាន​ការអភិវឌ្ឍ​ន៍​នៅនឹងកន្លែង គឺ​រដ្ឋាភិបាល និង​ជូន​ប័ណ្ណ​ដល់​គាត់ ហើយ​បើសិនជា រដ្ឋាភិបាល​តម្រូវឲ្យ​មាន​កាថែរក្សា​បឹងតូ​ចបឹង​ធំ គឺ​រដ្ឋាភិបាល​និង មាន​ការដោះដូរ គោលនយោបាយ​ជូន​គាត់ ដោយ​មាន​ជា​ដី​រួម​ទាំង​ថវិកា ចំពោះ​លោក​អភិបាល​គាត់​និង​ព្យាយាម​ជួយ​លោកគ្រូ​។ Sinath Hun LY Seyha៖ ចាស​ក្មួយ​សំណព្វ​មីង ដឹង​តើ​ថា​ក្មួយ​របស់​មីង​ម្នាក់នេះ ស្អប់​រឿង​អយុត្តិធម៌​ដូច​មីង​ដែរ​ហ្នឹង មីង​សូម​អរគុណ​ច្រើន ហើយ​ដែល​ក្មួយ​ថា លោក​អភិបាលខណ្ឌ​ព្យាយាម​ជួយ​លោកគ្រូ ។ Tang Sokheang ៖ ក្នុងនាម​ខ្ញុំ​ជា​កូន​ខ្មែរ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ដែល​បាន​ជួយ​រក យុត្តិធម៌​ដល់​រាស្ត្រ​ខ្មែរ​យើង ហើយ​ពួកយើងខ្ញុំ​ទាំងអស់ និង បន្ត​គាំទ្រ​នៅ​អំពើ​មនុស្សធម៌ របស់​លោកជំទាវ ដែល​បាន​ជួយ​ប្រជាជន​ខ្មែរ ដើម្បី វែកមុខ​មន្ត្រី​អាក្រក់ និង​ពុករលួយ មិន​គោរព​ច្បាប់ ដែល​បង្ក​ឲ្យ​អាប់ឱន​ដល់​គណបក្ស ប្រជាជន​យើង ដែល​សម្ដេច ហ៊ុន សែន លោក​បាន​ចំណាយ​អស់​កម្លាំងកាយ​ចិត្ត ស្ដារឡើងវិញ​។​

​ទោះជា​បែបណា​ក៏​ដោយ ចំពោះ​ករណី​នេះ បាន​ធ្វើឲ្យ​រាស្ត្រ​ជាច្រើន ជា​ពិសេស​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក រិះគន់​យ៉ាង​ចាស់ដៃ ទៅលើ​លោក ពេជ្រ កែវ​មុន្នី​។ ម្នាក់ៗ​លើកឡើង​ពី​មតិ​យល់​ឃើញ​រៀងៗ​ខ្លួន ប៉ុន្តែ​ក្នុង​ន័យ​ថា ឋានៈ​ដល់​ប្អូនស្រី​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ទៅ​ហើយ នៅតេ​មិនលើក​ទូរស័ព្ទ ចុះ​ទម្រាំ​រាស្ត្រសាមញ្ញ​វិញ​ ៕ ដោយ ​៖​ រចនា​

    

spot_img
×