Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរ​ចូល​ប្លន់​យក​គោបា​សំរឹទ្ធិ ដែល​ល្បី​មាន​មហិទ្ធិឫទ្ធិ​ពូកែ តែ​យក​មិនបាន ហើយ​បាញ់​បុរស​ម្នាក់​រងរបួស​

spot_img

​កំពង់ឆ្នាំង ៖ គោបា​ធ្វើ​ពី​សំរឹទ្ធិ ពិតជា​មាន​មហិទ្ធិឫទ្ធិ​មែនឬ​? បាន​ជា​ចោរ​៣​នាក់​ចូល​ទៅ​ប្លន់​យក តែ​យក​មិន​បាន​ហើយ​បាញ់​នឹង​កាំភ្លើង បណ្តាលឲ្យ​របួស​ប្រជា​ការពារ​ម្នាក់​នៅ​ស្រុក​បរិបូរណ៍ ដែល​ព្យាយាម​ទៅ​ជួយ​ជនរងគ្រោះ​។ ប៉ុន្តែ​ពួក​ចោរប្លន់ យក​មិន​បាន​គោបា ធ្វើ​ពី​សំរឹទ្ធិ​នោះទេ យក​បាន​តែ​លុយ​និង ទូរស័ព្ទ ហើយ​គេចខ្លួន​បាត់​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​​ម៉ោង​២១​និង​៣០​នាទី​យប់ ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច ភូមិ​ដំរី​កូន ឃុំ​អញ្ចាញ់​រូង ស្រុក​បរិបូរណ៍ ខេត្ដ​កំពង់ឆ្នាំង ។​

​ជនសង្ស័យ​មាន​គ្នា​៣​នាក់ ប្រដាប់​ដោយ​អាវុធខ្លី ១​ដើម ជិះ​រថយន្ដ​១​គ្រឿង បាន​ចូល​ប្លន់​ផ្ទះ​ឈ្មោះ​ស៊ុយ គឹម ភេទ​ប្រុស​
​អាយុ​៥២​ឆ្នាំ ហើយ​បាន​បាញ់​ចំនួន​៥​គ្រាប់ ត្រូវ​ជនរងគ្រោះ​​ម្នាក់​ត្រង់​ភ្លៅ​ឈ្មោះ វ៉ាត់ សុខ​សាន អាយុ​២៧​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ឃុំ​ខាងលើ ជា​ប្រជា​ការពារ ពេល​ចូល​ទៅ​ជួយ​ម្ចាស់ផ្ទះ ។​

​ឈ្មោះ​ស៊ុយ គឹម មាន​គោបា​ធ្វើ​ពី​សំរឹទ្ធិ​ដែល​ល្បី​ថា​មាន​មហិទ្ធិឫទ្ធិ​អំណាច​ពូកែ​ស័ក្តិសិទ្ធិ ទើប​ពួក​ចោរ​ចូល​ប្លន់​យក ប៉ុន្តែ​ពួកវា​ប្លន់​យក​មិន​បាន​នោះ​ទេ យក​បាន​តែ​លុយ​​ចំនួន​៥​ម៉ឺន​រៀល និង ទូរស័ព្ទ តែប៉ុណ្ណោះ ហើយ បាន​គេចខ្លួន​បាត់ ចំណែក​ជនរងគ្រោះ ត្រូវ​គេ​បញ្ជូន​មក​ព្យាបាល​នៅ​មន្ទីរ​​ពេទ្យ​ខេត្ដ​កំពង់ឆ្នាំង​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×