Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូនជី​សាលា​សាសនា​មួយ​នៅ​អា​មេ​រិច លួច​លុយ​ជាង ៥​សែន​ដុល្លារ យក​ទៅ​លេង​ល្បែង និង​ដើរ​លេង​

spot_img

​ដូនជី ២​នាក់ ​នៅក្នុង​សាលា​សាសនា​កា​តូ​លិច​មួយ​ក្នុង​រដ្ឋ​កាលីហ្វ​ញ៉ា បាន​ទទួលស្គាល់​ថា​ពួកគេ​បាន​​កិប​កេង​លុយ​ប្រហែល​៥០០.០០០​ដុល្លា​រអា​មេ​រិច​ពី​មូលនិធិ​សាលា និង​បាន​យក​វា​ទៅ​លេង​ល្បែងស៊ីសង​ ​ក្នុង​ទីក្រុង Las Vegas និង​ដើរ​លេង​កំសាន្ត​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។​

​ដូនជី​ខិលខូច​ទាំងពីរ​ខាងលើ​មានឈ្មោះ​ថា Mary Margaret Kreuper និង Lana Chang ដែល​អ្នក​ទាំង​ពីរ​ជា​មិត្ត​ជិតស្និទ្ធ​នឹង​គ្នា​។​
​ពួកគេ​​បាន​កិប​គេង​លុយ​ពី​សាលាបង្រៀន​សាសនា​កា​តូ​លិច​ឈ្មោះ James Catholic School ដែល​បានមកពី​ការបង្រៀន ថ្លៃ​សាលា និង​ការបរិច្ចាក​ផ្សេងៗ​។​

​លុយ​ទាំង​នោះ​ត្រូវបាន​គេ​ដឹងថា​បាត់ បន្ទាប់​ពី​ខាង​សាលា​បាន​ធ្វើ​ការជម្រះបញ្ជី ហើយ​ខាង​សាលា​​មាន​ការជឿជាក់​ថា ដូនជី​ទាំងពីរ​អ្នក​នោះ​ជា​អ្នក​លួច​លុយ​អស់​ជាង ១០​ឆ្នាំ​មកហើយ​។​

​ដូនជី Mary Margaret Kreuper គឺ​ជា​អតីត​នាយក​សាលា ដែល​គាត់​បាន​ធ្វើការ​អស់ ២០​ឆ្នាំ​​មក​ហើយ ​មុនពេល​គាត់​ចូល​និវត្តន៍​កាលពីដើមឆ្នាំ​នេះ ចំណែក Lana Chang គឺជា​គ្រូ​បង្រៀន​​នៅ​សាលា​ខាងលើ​អស់​រយៈពេល ២០​ឆ្នាំ​ដែរ និង​បាន​ចូលនិវត្តន៍​ក្នុង​ឆ្នាំ​ជាមួយគ្នា​ដែរ​ ៕ សុភ័ក្ត្រ

​ប្រភព​៖ Channelnewsasia​

spot_img
×