Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន ៖ អ្នកបម្រើ​លើ​យន្តហោះ ត្រូវ​ផ្អាក​ការងារ ព្រោះ​មាន​ភស្តុតាង​បញ្ជាក់​ថា បាន​បរិភោគ​អាហារ​…​សេសសល់​ពី​អ្នកដំណើរ​

spot_img

​អ្នកបម្រើ​លើ​យន្តហោះ​មួយ​នៅ​ប្រទេស​ចិន បាន​រង​ការផ្អាក​កា​ងារ ក្រោយពេល​មាន​ខ្សែ​វីដេអូ​មួយ ថត​ជាប់​រូបភាព​នាង​កំពុង​បរិភោគ​សំណល់​អាហារ​របស់​ភ្ញៀវ ត្រូវបាន​គេ​បង្ហោះ​លើ​បណ្តាញ​សង្គម​។​

​ប៉ុន្តែ​អ្នក​បម្រើ​យន្តហោះ​រូបនេះ ត្រូវបាន​ប្រជា Internet ស្រែក​ការពារ​។ ពួកគេ​ថា ការ​ដែល​នាង​បរិភោគ​សំណល់​អាហារ​ពុំ​មាន​អ្វី​ខុសឆ្គង​ទេ ចំពោះ​អ្នក​ដែល​ត្រូវ​ថ្កោលទោស​គឺ​អ្នក​លួច​ថត ។​

​ខ្សែ​វីដេអូ ត្រូវ​បាន​បង្ហោះ​ផ្សាយ​មុននេះ ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ហើយ​វា​បាន​បង្ហាញ​ពី​ទិដ្ឋភាព​របស់​អ្នក​បម្រើ​លើ​យន្តហោះ នៃ​ក្រុមហ៊ុន Urumqi Air កំពុង​បរិភោគ​ម្ហូប​សេសសល់​ក្នុង​ប្រអប់​មួយ ក្នុង​ប្រអប់​១៥ ដែល​តម្រៀប​គ្នា​ត្រង់ភ្លឹង នៅ​ពីមុខ​នាង​។​

​ក្នុង​សេចក្តីប្រកាស​កាលពី​ថ្ងៃ ៧/១២ Urumqi Air បាន​បញ្ជាក់​ពី​រឿងរ៉ាវ​នេះ ហើយ​ក៏​ប្រកាស​ថា នារី​ក្នុង​ខ្សែ​វីដេអូ ដែល​បម្រើការ​លើ​យន្តហោះ​ត្រូវបាន​ផ្អាក​ពី​ការងារ​។ តាម​សេចក្តីប្រកាស​ខាងលើ​ដែរ នោះ​គឺជា​សំណល់​អាហារ ប៉ុន្តែ​អ្នក​បម្រើ​រូប​នេះ​ពុំ​បាន​បំពេញ​ការរៀបចំ​ទុកដាក់​ត្រឹមត្រូវ​តាម​បទ​កំណត់​៕ អាទិត្យ​

spot_img
×