Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃ​រំលឹក​ទិវា​សិទ្ធិមនុស្ស រដ្ឋបាល​ត្រាំ បាន​ដាក់​ទណ្ឌកម្ម​លើ​ជំនួ​ការ​ជាន់ខ្ពស់​របស់ គីម ជុង​អ៊ុន ជុំវិញ​ការរំលោភ​សិទ្ធិមនុស្ស​

spot_img

​រដ្ឋបាល​របស់​លោក ដូ​ណា​ល់ ត្រាំ បាន​ដាក់​ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​ទៅនឹង​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​​ចំនួន៣​នាក់​ កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ទីក្រុង​ព្យុង​យ៉ាង​ដែល​នៅតែ​បន្ត​​ការរំលោភ​សិទ្ធិមនុស្ស​។​

​ការប្រកាស​ការដាក់ទណ្ឌកម្ម​លើ​បុគ្គល​កូរ៉េខាងជើង ៣​នាក់​បន្ថែម​កើតឡើង ខណៈ​ដែល​លោក​ត្រាំ​ ​ហាក់​បណ្តែតបណ្តោយ​ចំពោះ​គំរោង​នៃ​ជំនួប​កំពូល​លើក​ទី ២​ជាមួយនឹង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​។​

​រដ្ឋមន្ត្រី​ក្រសួង​រតនា​គារ​អា​មេ​រិច Steven Mnuchin បាន​ថ្លែង​នៅក្នុង​សេចក្តីប្រកាស​ថា “​ទណ្ឌកម្ម​ទាំងនេះ​បង្ហាញ​ពី​ការបន្ត​ការគាំទ្រ​របស់​អា​មេ​រិច​​ចំពោះ​សេរីភាព​នៃ​ការបញ្ចេញមតិ និង​ការប្រឆាំង​ទៅ​នឹង​រាល់​ការ​រឹតត្បិត និង​ការរំលោភ​សិទ្ធិមនុស្ស​”​។​

​ក្រសួង​រដ្ឋ​រតនាគារ​ដដែល​បញ្ជាក់​ទៀត​ថា ទណ្ឌកម្ម​ថ្មីៗ​នោះ​បង្ហាញ​ពី​ប្រព្រឹត្ត​របស់​ជន​ទាំងនោះ​នៅ​​ក្នុង​ប្រទេស​កូរ៉េខាងជើង និង​ក៏​ជា​ក្រើនរំលឹក​ទៅ​ដល់​ការ​ព្យាបា​ប​រហូតដល់​ស្លាប់​របស់​និស្សិត​​អា​មេ​រិច​កាំ​ង​ម្នាក់ ដែល​បាន​ស្លាប់​កាលពី ១៨​ខែ​មុន បន្ទាប់ពី​មាន​ការឃុំខ្លួន​ក្នុង​គុក​ក្នុង​កូរ៉េ​​ខាងជើង​៕ សុភ័ក្ត្រ​

​ប្រភពៈ CNN​

spot_img
×