Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ គ្មាន​ជំនឿ​ថា រដ្ឋបាល​ខេត្ត​នេះ អាច​ការពា​របឹង​-​ប្រឡាយ និង​អូរ​ធម្មជាតិ បាន​គង់វង្ស​ទេ​?

spot_img

​ខេត្ត​ព្រះសីហនុ ​៖ ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ បង្ហាញ​កង្វល់​ថា ធនធានធម្មជាតិ​ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន​ក្នុង​ខេត្ត​នេះ ទំនង​ជា​មន្ទីរ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ថែរក្សា​មិន​បាន​គង់វង្ស​ទេ​។​

​ពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ បាន​កត់សម្គាល់​ថា ជា​បន្តបន្ទាប់​មក​នេះ​ធនធានធម្មជាតិ ដែល​មាន​សេសសល់​នៅ​មូលដ្ឋាន​នេះ​មាន​ដូចជា​៖ ព្រៃឈើ ព្រៃកោងកាង បឹង អូរ ប្រឡាយ និង​ព្រៃឈើ​នៅក្នុ​បរិវេណ​ឧទ្យាន​ជាតិ​រាម​ជាដើម ត្រូវ​បំផ្លាញ និង​ក្លាយ​ជា​កម្មសិទ្ធិ​ឯកជន​ស្ទើ​ទាំងស្រុ​ងអស់​ទៅហើយៗ គ្នាន​មន្រី​មន្ទីរ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ទប់ស្កាត់​ឱ្យមាន​ប្រសិទ្ធភាព​ទេ​។​

​ទោះជា​បែប​នេះ​ក្តី កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៨ រដ្ឋបាល​ក្រុង​ព្រះសីហនុ បាន​សហការ​ជាមួយ​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​មួយ ចំនួន​ទៀត បាន​ចុះ​ដកហូត​សំភារៈ របស់​ការដ្ឋាន​សំណង់​មួយកន្លែង ដែល​សង់​រំលោភ​មាត់​អូរ​ធម្មជាតិ នៅ​ចំណុច​អន្លុង​ក្រពើ ស្ថិត ក្នុង​សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​សំភារៈ​ទាំងអស់​នោះ ត្រូវ​មន្ត្រី​ជំនាញ និង​កម្លាំង​ប្រជា​ការពារ បាន​នាំយក​ទៅ​រក្សាទុក​នៅ​សាលាក្រុង​ព្រះសីហនុ ដើម្បី​បន្ត​នីតិវិធី​ដោះស្រាយ​..​។​

​ទាក់ទិន​បញ្ហា​នេះ មាន​មតិ​មហាជន​មួយចំនួន បាន​លើកឡើង​ថា ឱ្យ​យ​វា​រលាយ​ហិនហោច​ឆាប់ៗ​ទៅ កុំទៅ​ខ្វល់​ច្រើនពេក ទុក​វា​ធ្វើ​អី​ទៀត​អំពី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ឬ​ធនធាន​ធម្មជាតិ​ដែល​នៅ​សេសសល់​មានដូចជា​៖ ត្រពាំង បឹង អូរ​ធម្មជាតិ ព្រៃឈើ និង​ដី​ព្រៃកោងកាង ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន​នា​ខេត្ត​ព្រះសីហនុ​..​។​

​បញ្ហា​នេះ ប្រជាពលរដ្ឋ និង​សាធារណៈជន បាន​លើក​ជា​សំណួរ​បែប​ចំអក​ដល់​រដ្ឋបាល​ខេ​ត្រ​ព្រះសីហនុ​ថា តើ​ការបាត់បង់​ស្រះ ឬ​អន្លុង​ក្រពើ ដែល​ជា​អាង​ស្តុក​ទឹក ឬ​ជា​អូរ​ធម្មជាតិ ត្រូវ​បុគ្គល​មួយចំនួន ចាក់ដី​លុប និង​បាន​សង់​សំណង់​រឹងមាំ ធ្វើ​កម្មសិទ្ធិ​ឯកជន​ដោយ​រលូន​រាល់ថ្ងៃនេះ តើ​ជា​កំហុស របស់​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឬ​ជា​កំហុស​អ្នករំលោភ ឬ​មួយ​ក៏​មាន​អ្វី​ពិសេស​នៅ​ពីក្រោយ​រឿង​ខាងលើ​នេះ​..?​។​

​ត្រង់​ចំណុច​នេះ ប្រជាពលរដ្ឋ និង​មហាជន​មួយចំនួន បានបង្ហាញ​អារម្មណ៍​ហួសចិត្ត កាល​បើ​សង្កេតឃើញថា បច្ចុប្បន្នភាព នៃ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ដែល​ជា​ទីតាំង​ខេត្ត​ទេសចរណ៍ ជាប់​ឆ្នេរសមុទ្រ​ដ៏​ប្រណិត​មួយ​នេះ ប៉ុន្តែ​បែរជា​ធនធានធម្មជាតិ ដែល​នៅ​សេសសល់​ទាំង​អម្បាល​មាណ ស្ទើរ​ត្រូវ​រលាយ​ហិនហោច​បន្តិច​ម្តងៗ​ទៅវិញ​..?​។​

​ប្រជាពលរដ្ឋ​មាន​ចម្ងល់​ទៀតថា ធនធានធម្មជាតិ ដែល​នៅ​សេសសល់​មានដូចជា​៖ បឹង​ព្រែក​ទប់ (​បឹង​ទឹកសាប​)- បឹង​កង្កែប​(​ព្រៃកោងកាង​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ​)- ស្រះ ឬ​អន្លុង​ក្រពើ​ឬ​អូរ​ធម្មជាតិ​សម្រាប់​ស្តុក​ទឹក​- អូរ​កំបុត​- ព្រៃឈើ​នៅ​លើ​កោះរ៉ុង និង​កោះរ៉ុង​សន្លឹម ព្រម​ទាំង​ព្រៃឈើ​នៅក្នុង​ឧទ្យាន​ជាតិ​រាម​ជាដើម ត្រូវបាន​បាត់បង់ ឬ​បាន​ក្លាយ​ជា​កម្មសិទ្ធិ​បុគ្គល​ឯកជន របស់​អ្នក​មានទ្រព្យ និង​មន្ត្រី​មាន​អំណាច​ជា​បណ្តើរៗ ស្ទើរ​រលាយ​ហិនហោច​ទាំងស្រុង​អស់​ទៅហើយ​។​

ផ្តើម​ពី​បញ្ហា​នេះ ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ បាន​លើក​ជា​សំណួរ​ថា ហេតុអ្វី​បានជា ថ្នាក់ដឹកនាំ​នៅតាម​មន្ទីរ ស្ថាប័នរដ្ឋ​នានា នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ មិន​រួម​សហការ​គ្នា​ថែរក្សា ធនធានធម្មជាតិ​ទាំងនោះ ឱ្យបាន​គង់វង្ស ប៉ុន្តែ​ផ្ទុយទៅវិញ​បែរជា បាន​ចូល​ដៃ​ចូល​ជើង​បំផ្លាញ​ធនធាន​ទាំងអស់​នោះ ឱ្យ​រលាយ​ហិនហោច​បែបនេះ​ទៅវិញ​ទេ​..?​។​

​និយាយ​ដល់​ចំណុច​នេះ ប្រជាពលរដ្ឋ មន្ត្រីរាជការ​ថ្នាក់ទាប និង​ភ្ញៀវទេសចរ​មួយចំនួន បង្ហាញ​ការហួសចិត្ត ចំពោះ​បុគ្គល​បំរើការ​នៅ​តាម​មន្ទីរ​ស្ថាប័ន​ខ្លះ ដែល​មាន​ជាប់​ពាក់ព័ន្ធ​សកម្មភាព​រួមដៃគ្នា បំផ្លាញ​ធនធានធម្មជាតិ នៅ​ខេត្ត​ព្រះសីហនុ ថា​ជា​ការ​សាង​បាបកម្ម ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ​។ ហើយ​ថា បុគ្គល​មួយចំនួន​នោះ ក៏​អាច​នឹង​រួម​ចង្អៀត ឬ​ក៏​បាត់បង់​ទៅតាម​ធន​ធម្មជាតិ​ទាំងនោះ​ដែរ ក្នុង​ពេល​ឆាប់ៗ​នេះ​ជាក់​ជា​មិនខានឡើយ​..​។​

​ងាក​មក​បរិយាយ​អំពី​ស្រះ ឬ​អន្លុង​ក្រពើ​ឯណោះ​វិញ​ម្តង គឺថា ស្រះ​ស្តុក​ទឹក ដែល​មាន​ទីតាំង​នៅក្នុង​សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ខាងលើនេះ គឺ​ស្រះ​ឬ​អូរ​ធម្មជាតិ​មួយ​នេះ ត្រូវបាន​គេ​ចាក់ដី​លុប សង់​ជា​សំណង់​រឹងមាំ និង​បាន​ក្លាយជា​អាគារ​ផ្ទះជួល ស្ទើរ​ទាំងស្រុង​អស់​ទៅហើយ​..!​។​

​ប្រភព​ព័ត៌មាន​មួយ​បានឱ្យដឹងថា ស្រះ​ឬ​អន្លុង​ក្រពើ​នេះ កន្លងមក ត្រូវបាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ ក្នុង​អាណត្តិ​ទី​១ បាន​ប្រជុំ​អនុម័ត​ដាក់​ជា​ដី​បម្រុង​ទុក របស់​រដ្ឋ​។​

​ត្រង់​ចំណុច​នេះ​ព ក្រុម​ប្រជាពលរដ្ឋ បាន​លើក​ជា​ចម្ងល់​ទៀតថា បើ​បែប​នេះ​ទៅហើយ តើ​ហេតុម្ដេច​បានជា ថ្នាក់ដឹកនាំ​មន្ទីរ ស្ថាប័ន​ពាក់ព័ន្ធ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បានរួម​គ្នា​ឃុបឃិត​កែឆ្នៃ ឱ្យ​ស្រះ​ទឹក​ស្តុក​ទឹក ឬ​ធូរ​ធម្មជាតិ​ខាងលើនេះ ក្លាយទៅជា​កម្មសិទ្ធិ​របស់​បុគ្គល​ឯកជន​បាន​ដោយ​រលូ​ន​បែបនេះ​ទៅ​វិញ ពិតជា​គួរឱ្យ​សង្ស័យ​មែនទែន​។​

​ត្រង់​ចំណុច​នេះ ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​ដែនដី​នគររូបនីយកម្ម និង​សំណង់ ក្រសួង​បរិស្ថាន និង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជាពិសេស​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជួយ​បញ្ជូន​មន្ត្រី​ស្អាតស្អំ​ចុះ​អង្កេត​ស្រាវជ្រាវ​លើ​ករណី​មន្ត្រី​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​បាន​ឃុបឃិត ជាមួយ​បុគ្គល​ឯកជន​ខ្លះ ឈាន​ទៅ​បំផ្លាញ​ធនធានធម្មជាតិ ឱ្យ​រលាយ​ហិនហោច​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ឱ្យបាន​ឆាប់​ដោយ​អនុគ្រោះ​ផង​..៕ ដែន សីមា​

      

spot_img
×