Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ទៀ សីហា កូន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ត្រូវ​តែងតាំង​ជា​អភិបាលខេត្ត​សៀមរាប​, លោក ឃឹម ប៊ុន​សុង ត្រូវ តម្លើង​ឋានន្តរស័ក្តិ ជា នាយ​ឧត្តមសេនីយ៍ និង​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​

spot_img

​ភ្នំពេញ ​៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំងលោក ទៀ សីហា ជា​អភិបាលខេត្ត​សៀមរាប ជំនួស​លោក ឃឹម ប៊ុន​សុង ដែល​ចូល​និវត្តន៍​។​

​លោក ទៀ សីហា ដែល​ជា​កូន​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ត្រូវបាន​រាជរដ្ឋា ភិបាល​តែងតាំង​ជា អភិបាលរង​ខេត្តសៀមរាប កាលពី​ខែ​សីហា ឆ្នាំ​២០១៧​។​

​បន្ទាប់ពី​លោក​ត្រូវ​បាន​ចូលនិវត្តន៍ ពី​អភិបាលខេត្ត​សៀមរាប លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​តម្លើង​ឋានន្ដរស័ក្ដិ​ថ្នាក់ នាយ​ឧត្តមសេនីយ៍ និង​តែងតាំង រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​ ​ពិធី​ប្រកាស​តែងតាំង នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០១៩​ខាងមុខនេះ ៕ ដោយ​៖​កូឡាប​

 

spot_img
×