Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ម្នាក់ ចេញពី​កន្លែង​ផឹកស៊ី ស្រវឹង​ជោក បាញ់បោះ​សេរី​

spot_img

​ភ្នំពេញ ​៖ ​មន្ត្រីនគរបាល​ម្នាក់ ចេញពី​កន្លែង​ផឹកស៊ី ស្រវឹង​ជោក ដក​កាំភ្លើងខ្លី បាញ់​មួយ​គ្រាប់ កម្សាន្ត​លេង ហើយ​ត្រូវ សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឫស្សីកែវ ឃាត់ខ្លួន​បាន នៅ​ម៉ោង ១២ យប់ ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ ២០១៨ ស្ថិត​នៅ​ចំណុច​ជិត​វត្ត​ទួល​អស់លោក​តាម​បណ្ដោយ​ផ្លូវ ៩៩ ក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​មន្ត្រីនគរបាល​នោះ មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ នៅឡើយ​ដោយសារ​មន្ត្រីនគរបាល​រដ្ឋបាល​សង្កាត់​ឫស្សីកែវ​មិនទាន់​ប្រាប់​។​

​មន្ត្រីប៉ូលិស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ស៊ី​រ៉ូស ពណ៌​ក្រហម ពាក់​ស្លាក​លេខ​នគរបាល 1.12 13 ស្រវឹង​ជោកជាំ តាម​បណ្ដោយ​ផ្លូវ ៩៩ ទិសដៅ​ពី​ត្បូង មកដល់​ចំណុច​កើតហេតុ ស្រាប់តែ​មន្ត្រី​នគរបាល​រូបនោះ ឈប់​ម៉ូតូ​បាន​ដក​កាំភ្លើង បាញ់​ឡើង​លើ​ចំនួន ១​គ្រាប់ បាន បង្ក​ឱ្យ មាន ​ការភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជិត​កន្លែងកើតហេតុ ហើយក៏​បាន​រាយការណ៍ ទៅ​សមត្ថកិច្ច​សមត្ថកិច្ច​សង្កាត់ឬ​ស្សី​កែវ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ចាប់​យក​ជនបង្ក យកមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឫស្សីកែវ ហើយ​បាន​សួរនាំ​និង​ធ្វើ​កំណត់ហេតុ រួច​បញ្ជូន ជនបង្ក ទៅ​អធិការដ្ឋាន ខណ្ឌ​ឫស្សីកែវ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

  

spot_img
×