Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាការៈ​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម​

spot_img

​ជំងឺ​លើស​សម្ពាធ​ឈាម​កើតឡើង​នៅពេល​ដែល​សម្ពាធ​ឈាម​ដែល​ធ្លាប់តែ​មាន​កម្រិត​ធម្មតា​បែរជា​កើនឡើង​ខ្ពស់​។​

​ជំងឺ​នេះ​ជាទូទៅ គឺ​ជា​ជំងឺ​ស្ងៀមស្ងាត់ ដែល​ជាហេតុ​នាំ​ឲ្យ​អ្នកជំងឺ​ភាគច្រើន​មិន​បានដឹងថា​ខ្លួនឯង​មាន​ជំងឺ​នេះ​ឡើយ​ដោយសារ​តែ​វា​គ្មាន​បង្ក​រោគសញ្ញា​។ វា​អាច​នឹង​ត្រូវការ​ពេល​ច្រើន​ឆ្នាំ ឬ​គ្រប់គ្រាន់​នឹង​ដល់​កម្រិត​មួយ​ធ្ងន់ធ្ងរ ទើប​ចេញ​ជា​រោគសញ្ញា​ជាក់ស្តែង​។​

​លក្ខណៈ​សម្គាល់​ជំងឺ​ឡើ​ស​សម្ពាធ​ឈាម​ដែល​យើង​គួរតែ​កត់ចំណាំ​នោះ​មានដូចជា​៖

– ឈឺក្បាល​

– ពិបាក​ដកដង្ហើម​

– ឈាម​ច្រមុះ​

– ក្តៅ​ពេញខ្លួន​

– វិលមុខ​

– ឈឺ​ក្នុង​ទ្រូង​

– បម្រែបម្រួល​គំហើញ​

– មាន​ឈាម​ក្នុង​ទឹកនោម​

​រោគសញ្ញា​ទាំងនេះ​មិន​កើត​ឡើង​លើ​អ្នកជំងឺ​គ្រប់​គ្នា​ទេ ប៉ុន្តែ​ការ​រងចាំ​ដល់​តែ​ឃើញ​ជំងឺ​នេះ​តែ​ម្តងនោះ​អាចជា​រឿង​គ្រោះថ្នាក់​បាន​។ មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ដឹង​ថា​មាន​ជំងឺ​ឡើ​ស​សម្ពាធ​ឈាម​ឬ​អត់​នោះ គឺ​ត្រូវ​វាស់​សម្ពាធ​ឈាម​ជា​ទៀងទាត់​៕ សុភ័ក្ត្រ

​ប្រភព​៖ health

spot_img
×