Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សារ​រាត្រី​កុងតឺន័រ​ក្បែរ​ស្ថានទូត​រុស្ស៊ី ត្រូវ​បិទ​ជា​ស្ថាពរ ស្រប​ពេល​តម្លៃ​ដី ឡើងថ្លៃ​ដូច​មាស​

spot_img

​ភ្នំពេញ ​៖ ផ្សារ​រាត្រី​កុងតឺន័រ (Jet’s Container Night Market)​នៅ​ទីក្រុង​ភ្នំពេញ ក្បែរ​ស្ថានទូត​រុស្ស៊ី ត្រូវបាន​ទីបំផុត​ត្រូវបាន​បិទ​​ជា​ស្ថាពរ និង​ត្រូវបាន​រុះរើ​សម្ភារ​ចេញ​អស់​ទៅហើយ បើ​គិត​ត្រឹម​ថ្ងៃ​ទី​១១​ខែ​ធ្នូ​នេះ​។ ចំណែក​ក្រុម​យុវជន​ដែល​តែងតែ​ណាត់​គ្នា​​មកជួប​ក្នុង​ផ្សារ​នេះ បាន​សម្តែង​ការសោកស្តាយ ព្រោះ​ទើបតែ​បើក​ថ្មី ហើយ​កំពុង​មាន​ការពេញនិយម ក៏​ត្រូវ​បិទ​ទាំង​បង្ខំ​បែបនេះ​។​

​ទីតាំង​ផ្សារ​រាត្រី​កុងតឺន័រ Jet’s Container Night Market មាន​ទំហំ​ជិត ២ ហិកតា ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប របស់លោក​​គិត ម៉េង ហើយ​ត្រូវបាន​ក្រុមហ៊ុន Jet Group របស់​លោក​ឧកញ៉ា ស្រី ចាន់ថន ជួល​យក​មក​បើក​ជា​ផ្សារ​រាត្រី Jet’s Container Night Market​។​

Jet’s Container Night Market គឺជា​ផ្សារ​រាត្រី​កុងតឺន័រ​ធំ​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​បើក​ដំណើរការ​កាលពី​ជាង ២ ឆ្នាំមុន​​ដោយ​មាន​ហាង​លក់​ម្ហូបអាហារ ភេសជ្ជៈ និង​វត្ថុ​អនុស្សាវរីយ៍ ចន្លោះ​ពី ២០០-៣០០ ហាង​តូប​។​

​មូលហេតុ​ដែល​ផ្សារ​រាត្រី កុងតឺន័រ Jet’s Container Night Market ត្រូវ​បិទ​នោះ ដោយសារ​តែ​កិច្ចសន្យាជួល​ដី​ត្រូវអស់ ស្របពេល​​ម្ចាស់​ដី​ដំឡើងថ្លៃ និង​មាន​បញ្ហា​ក្នុង​ការសុំច្បាប់​មួយចំនួន​នោះ ក្រុមហ៊ុន​ក៏​បាន​សម្រេច​បិទ និង​ម្យ៉ាងទៀត​មានការ​ប្តឹង​ពី​ស្ថានទូត​រុស្ស៊ី​​ដែល​បង្ក​ការរំខាន និង​សំឡេង​ខ្លាំងៗ ប៉ះពាល់​ដល់​ស្ថានទូត​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ គេ​ឃើញ​មាន​ក្រុម​កម្មករ រថយន្ត​ដឹកទំនិញ និង​រថយន្តស្ទូច​កំពុង​ធ្វើ​ការរុះរើ​ទីតាំង​ខាងលើ​។​
​ក្រុម​យុវជន​ដែល​ចូល​ចិត្ត​ទៅ​ពិសា​អាហារ​និង​ផឹកស៊ី នៅក្នុង​ផ្សារ​រាត្រី​កុងតឺន័រ​ ​បាន​សម្តែង​ការសោកស្តាយ​ដែល​ផ្សារ​ដ៏​ទាន់​សម័យ នេះ​ត្រូវ​បិទ ព្រោះ​កំពុងតែ​ពេញនិយម​យ៉ាងខ្លាំង​ពី​សំណាក់​យុវវ័យ​ ​ដែល​មក​ពិសា​អាហារ ជជែក​លេង​កម្សាន្ត​ជាមួយ​មិត្តភក្តិ​នាពេល​រាត្រី​។ ទោះយ៉ាងណា ពួកគាត់​ក៏​បាន​ព្រលយ​ពាក្យ​ផងដែរ​ថា​​ទំនង​ជា​កន្លែង​នេះ ដី​ត្រូវប៉ាន់​ហើយ ជា​ម្ចាស់​ដី​ឈប់​ជួល ហើយ​យកទៅ​លក់​ក្នុងតម្លៃ​ត្រូវប៉ាន់ ក៏​មិនដឹង​។ ចំណែក​ក្រុម​អ្នករត់​ម៉ូតូឌុប​ ​ដែល​តែងតែ​អង្គុយ​រង់ចាំ​ដឹក​ភ្ញៀវ​ចេញ​ពី​កន្លែង​នេះ បាន​និយាយរ​អូ​ថា ពេល​ផ្សារ​នេះ​បិទ​ដាក់​ម៉ូយ​អស់ហើយ ហើយ​គេ​ឈប់​លក់ដូរ​ ​ដោយ​យក​ដី​ទៅ​លក់​ឲ្យ​អ្នកវិនិយោគធ្វើ​ជា​អគា​រ​ខ្ពស់ៗ​ទំនើប​ទាន់ សម័យ ពី​ព្រោះ​ដី​កន្លែង​នេះ​ថ្លៃ​ដូច​មាស ពេជ្រ​អីចឹង​​នរណា​មក​រកស៊ី​យក​លុយ​បន្តិចបន្តួច​បែបនេះ ៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

spot_img
×