Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រទេស​ឆែក ប្តេជ្ញាចិត្ត​បន្ត​ការគាំទ្រ វិស័យ​សុខាភិបាល​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បានអនុញ្ញាត​ឱ្យ លោក​Vaclav Balek អគ្គនាយក​ទទួលបន្ទុក​កិច្ចសហប្រតិបត្តិការ​ដើម្បី​អភិវឌ្ឍន៍ នៃ​ក្រសួង​ការបរទេស សាធារណរដ្ឋ​ឆែក នៅ​រសៀល​ថ្ងៃ​អង្គារ៍ ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៨​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្តីការ​ក្រសួង​សុខាភិបាល​។​

​លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សុខាភិបាល នៃ​ប្រទេស​ទាំង​ពីរ ជាពិសេស​ចំពោះ ការសាងសង់​មណ្ឌល​សុខភាព​ចំនួន​៣ និង​កិច្ចសហប្រតិបត្តិកា​រប​ច្ចេកទេស​នៅ​ខេត្តតាកែវ​។​

​លោក​អគ្គនាយក ក៏​បាន​ជម្រាបជូន​ថា ប្រទេស​ឆែក​ប្តេជ្ញាចិត្ត​បន្ត​ការគាំទ្រ​វិស័យ​សុខាភិបាល​កម្ពុជា ជា​បន្ត​ទៀត ទាំង​ក្នុង​ទម្រង់​ជា​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ ទាំង​ទម្រង់​ភាព​ជា​ដៃគូ​រវាង​រដ្ឋ​និង​ឯកជន និង​ទាំង​ទម្រង់​ជា​កច្ចី​ដែល​មាន​ការប្រាក់​ទាប​។ លោក​អគ្គនាយក ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​សុខាភិបាល ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ប្តេជ្ញាចិត្ត​គាំទ្រ​កិច្ច​សហ​ប្រតបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​។​

​លោក​រដ្ឋមន្ត្រី បាន​ស្វាគមន៍ និង​ថ្លែងអំណរគុណ ចំពោះ​សាធារណរដ្ឋ​ឆែក ដែល​បាន​ប្តេជ្ញាចិត្ត​បន្ត​គាំទ្រ​ដល់​វិស័យ​សុខាភិបាល ជាពិសេស​លើ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍ រវាង​អ្នកឯកទេស​វេជ្ជសាស្ត្រ នៃ​ប្រទេស​ទាំង​ពីរ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×