Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ្រោះថ្នាក់​ចរាចរ ថ្ងៃទី​១១ ខែ​ធ្នូ ស្លាប់​៦​នាក់ និង​របួស​១១​នាក់​

spot_img

​ភ្នំពេញ ​៖ យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ឲ្យដឹង​ថា នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួ​១០​លើក បណ្ដាលឲ្យ​មនុស្ស​ស្លាប់​៦​នាក់ របួសស្រាល​៤​នាក់ និង​របួសធ្ងន់​៧​នាក់​។​

​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ទាំង​១០​លើក​នេះ បណ្ដាលឲ្យ​ខូតខាត​ម៉ូតូ​ចំនួន​១១​គ្រឿង រថយន្ត​តូច​៣​គ្រឿង និង​រថយន្ដ​ធុន​ធំ​៤​គ្រឿង ហើយ​មូលហេតុ​ដែល​បណ្ដាលឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍​រួម​មាន​មិន​ប្រកាន់​ស្ដាំ ប្រជែង និង​មិន​គោរព​សិទ្ធិ​។​

​សូមបញ្ជាក់​ថា រយៈពេល​១១​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​កើត​ឡើង​ចំនួន​១១១​លើក បណ្ដា​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៥០​នាក់ របួសធ្ងន់​៩៨​នាក់ និង​របួសស្រាល​៤៤​នាក់​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×