Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក អ៊ិត សំហេង​៖ ADB បាន​ចូលរួម​យ៉ាង​សំខាន់ លើ​ការគាំទ្រ វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ នៅក្នុង​ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នៅ​កម្ពុជា​រវាង លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយ​លោកស្រី Sunniya Durrani Jamal នាយក​ធនាគារ អភិវឌ្ឍន៍អាស៊ី ប្រចាំ កម្ពុជា​ថ្មី​(ADB) នា​រសៀល​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ នៅ​ទីស្តីការក្រសួង ភាគី​ទាំងពីរ បាន​សំដែង​នូវ​មោទន ភាព ចំពោះ​កិច្ច​សហប្រតិបត្តិកា​រយ៉ា​ង​ល្អ ដែល​បាន​បង្កើត​ឱ្យមាន សមិទ្ធិផល​ជាច្រើន ជាពិសេស​ការជួយ​គាំទ្រ​របស់​គម្រោង ADB លើ​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​។​

​លោកស្រី Sunniya Durrani Jamal បាន​សំដែង​នូវ ការពេញចិត្ត​យ៉ាងខ្លាំង​ចំពោះ​ភាព​រីកចម្រើន​របស់​កម្ពុជា ជាពិសេស​ការខិតខំ​ក្នុងការ អភិវឌ្ឍន៍​ធនធានមនុស្ស តាមរយៈ​ការពង្រឹង​ការអនុវត្ត​គោលនយោបាយ​អប់រំ​បណ្តុះ បណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​កម្ពុជា រួម​ទាំង​ការពង្រឹង​យន្តការ​នានា​ដើម្បី​បង្កើន​ប្រសិទ្ធភាព ការងារ​របស់​គណៈកម្មាធិកា​រ​ជាតិ​បណ្តុះបណ្តាល (NTB) ដែល​ស្របទៅនឹង​ចក្ខុវិស័យ​នៃ​ផែនការ​យុទ្ធសាស្ត្រ​ឆ្នាំ​២០៣០ របស់​ADB ដោយ​ផ្តោត​ទៅលើ​ការអភិវឌ្ឍ​ធនធានមនុស្ស​ឆ្លើយតប ទៅ​និង​ការវិវត្តន៍​រីកចំរើន​នៃ​ឧស្សាហកម្ម​។​

​លោក​រដ្ឋមន្ត្រី​បាន​ស្នើ​ឱ្យ ADB ជួយ​អភិវឌ្ឍន៍​ធនធានមនុស្ស លើ​ផ្នែក​ឌីជីថល និង​ការត្រៀមខ្លួន​ក្នុង​ការដើរ​ទាន់​នូវ បដិវត្ត​ឧស្សាហកម្ម ៤.០ នៅ​កម្ពុជា​។ ជា​ការឆ្លើយតប ADB និង​បន្ត​ផ្តល់​គម្រោង​ថ្មី​មួយ ក្នុង​រយៈពេល​៥​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​២០១៩​ដល់ ២០២៤ ដោយ​ផ្តោត​លើ​យុវជន ដែល​បាន​បញ្ចប់​ការសិក្សា ចាប់ពី​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​ឡើងទៅ ដើម្បី​ឱ្យ​ពួកគេ​មាន​សមត្ថភាព និង​ជំនាញ​គ្រប់គ្រាន់​សម្រាប់​ត្រៀម​ខ្លួន​ចូល ទៅក្នុង​បច្ចេកវិទ្យា​ឌីជីថល និង​បដិវត្ត​ឧស្សាហកម្ម ៤.០ ។​

​យោង​តាម​ការបញ្ជាក់​ពី លោក ឡៅ ហ៊ីម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន អប់រំ​បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ បន្ទាប់​ពី​សិក្សា​យ៉ាង​ល្អិតល្អន់​លើ​តម្រូវការ​ទីផ្សារ​កម្លាំង​ពលកម្ម ដែល​មាន​ជំនាញ​ច្បាស់ លាស់​នៅក្នុង​ប្រទេស​កម្ពុជា ក្នុងពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​នោះ ធនាគារ​អភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា ADB គ្រោង​នឹង​ផ្តល់​ការបណ្តុះបណ្តាល​ជំនាញ បច្ចេកទេស សំខាន់ៗ ចំនួន​៤​មុខ ដល់​យុវជន​កម្ពុជា ដើម្បី​ឆ្លើយតប​នឹង​សេចក្តីត្រូវការ​ចាំបាច់ នៃ​បដិវត្តន៍​ឧស្សាហកម្ម សកលភាវូនីយកម្ម ដែល​កំពុង​តែ​វាយលុក​យ៉ាង​គំហក់ មកលើ បណ្តា​ប្រទេស ដែល​កំពុង​អភិវឌ្ឍន៍ នៅក្នុង​តំបន់ ជា​ពិសេស​ប្រទេស​កម្ពុជា​តែម្តង​។​

​លោក​បញ្ជាក់ថា សម្រាប់​គម្រោង​ប្រកួតប្រជែង​ជំនាញ​ថ្មី​នេះ ផ្តោតទៅលើ វិស័យ​អគ្គិសនី​, អេឡិចត្រូ​វ​និក​, សំណង់ និង​កម្ម​មន្ត​សាល ។ ហើយ​សាលា​ដែល​ត្រូវ​អនុវត្ត គឺ​តម្រូវ​ទៅលើ​សាលា​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ រួម​ទាំង​សាលា​មួយចំនួនទៀត ដែល​នៅក្រោម​ចំណុះ​របស់​ក្រសួង​ការងារ ដែល​មាន​សក្ដានុពល ហើយ​កិច្ចការ​នេះ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ​មើល​រវាង​ក្រសួង​ការងារ និង​ADB​ផ្ទាល់​។​

​ទាក់ទិន​និង​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​អនុវត្ត​គម្រោង​នេះ លោក អគ្គនាយក បាន​អះអាង​ថា នៅ​មាន​បញ្ហា​ខ្វះខាត​នៅឡើយ ដូចជា​អគារ គ្រឿង​ម៉ាស៊ីន និង​សម្ភារៈ​មួយចំនួនទៀត ពិសេស​សមត្ថភាព​គ្រូបង្រៀន ដែល​ទាមទា​ឱ្យ​មាន​ការបណ្តុះបណ្តាល​បន្ថែម ដោយ សារ​មាន​ការវិវត្ត​យ៉ាង​លឿន​លើ​វិស័យ​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ន​នេះ​៕ ​ដោយ​ ៖​ បញ្ញា​សក្តិ​

spot_img
×