Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ពេជ្រ ស្រស់ ស្នើ​ឲ្យ​លោក William Guang កែសម្រួល​ក្នុង​ឃ្លា ករណី​ដកដំណែង​លោក ឃឹម ប៊ុន​សុង​ពី​អភិបាលខេត្ត​សៀមរាប​

spot_img

​ភ្នំពេញ ៖ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់យោបល់ បាន​ស្នើ​ដល់​លោក William Guang ជួយ​សម្រួល​ក្នុង​ឃ្លា​ក្នុង​អត្ថបទ​របស់​ខ្លួន ករណី​ដកដំណែង​លោក ឃឹម ប៊ុន​សុង ពី​អភិបាលខេត្ត​សៀមរាប ។​

​លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់យោបល់ តាមរ​យៈផេក​ហ្វេស​ប៊ុក​នៅ​ថ្ងៃ​ទី​១២​ខែ​ធ្នូ​នេះ​បាន​ស្នើ​ថា ” សូម​ដល់​ឯកឧត្តម William Guang ជួយ​សម្រួល​ក្នុង​ឃ្លា​នេះ​ ​ដោយហេតុ​ថា​ប្រតិភូ​គណបក្ស​យុវជន​កម្ពុជា​មិន​បាន​ចូល​​រួម​ស្នើ​ដក​អភិបាលខេត្ត​ណាមួយ​នោះ​ទេ ពី​ព្រោះ​យើងខ្ញុំ​​បំពេញ​ការងារ​យោងតាម​ព្រះរាជក្រឹត្យ​មាន​សិទ្ធិ​ត្រឹម​ចូល​
​រួម​ផ្តល់យោបល់ ព្រមទាំង​ស្វែងរក​ដំណោះស្រាយ​ជូន​បង​​ប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​តែប៉ុណ្ណោះ បញ្ហា​ដក​ឬ​ដាក់​​មន្ត្រី​រដ្ឋាភិបាល​ណា​មួយ​ឬ​អភិបាលខេត្ត​ណាមួយ គឺជា​ការ​​សម្រេចចិត្ត​របស់​នាយ​ក​រដ្ឋមន្ត្រី​តែ​មួយគត់ ក្នុងន័យនេះ ខ្ញុំ​​ក្នុងនាម​ប្រតិភូ​គណបក្ស​យុវជន​កម្ពុជា​សូម​បដិសេធ​ចំពោះ​​សំណេរ​របស់​ឯកឧត្តម​ដោយ​មិន​បាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​​គណបក្ស​យុវជន​នោះឡើយ​”​។​

​ចំណែក​លោក​ William Guang បាន​សរសេរ​ក្នុងផេក​របស់​ខ្លួន​ថា “​បន្ទាប់ពី​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់យោបល់​​បាន​​រក​​ឃើញ​កំហុស​ជា​ច្រេី​ន និង​បាន​ស្នេី​ដល់​សម្ដេចនាយក​រដ្ឋមន្ត្រី​អោយ​ដកដំណែង​លោក ឃឹម ប៊ុន​សុង​ពី​អភិបាលខេត្ត​សៀមរាប ។

ខណៈ​នេះ​លោក​ឃឹម ប៊ុន សុង បានបញ្ចប់​មុខងារ​ជា អភិបាល​នៃ​ខេត្ត​សៀមរាប​ហេ​ី​យ សូម​អបអរសាទរ​ចំពោះ​ការបញ្ចប់​មុខងារ​របស់​មន្ត្រី​ខិលខូច​បង្ករ​បញ្ហា​ដល់​ពលរដ្ឋ​មិន​ចេះ​អស់​មិន​ចេះ​ហើយ ។​

​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់យោបល់​ប្រតិភូគណប​ក្ស​ខ្មែរក្រោក បាន​ដាក់​លិខិត​មួយ​ចូល​សម្ដេច​តេជោ នៅ​ថ្ងៃ​ទី ៣០ ខែ ១០ ឆ្នាំ ២០១៨ លេខ ០២០ បាន​គោរព​ជូន​សំណេី​សុំ​បញ្ចប់​បេក្ខភាព​លោក ឃឹម ប៊ុន សុង ពី​អភិបាលខេត្ត​សៀមរាប​ហើយ​ថ្មីៗ​នេះ​យើង​ខ្ញុំ​ក៏​បាន​ស្នេី​សុំ​បញ្ចប់​បេក្ខភាព​អភិបាល​ខេត្ត​ព្រះសីហនុ ដែរ ។​

​បច្ចុប្បន្ន​នេះ​លោក ឃឹម ប៊ុន​សុង បានបញ្ចប់​មុខដំណែង​ពី​អភិបាលខេត្ត​សៀមរាប ហើយ​​ខ្ញុំបាទ​ពុំ​មាន​ភ្ជាប់ពាក្យ​ថា «​ការបញ្ចប់​មុខដំណែង​លោក ឃឹម ប៊ុន​សុង គឺ​តាម​សំណេីរ ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក​ទេ​» តែ​ប្រតិភូ​គណបក្ស​ខ្មែរ​ក្រោក សាទរ​ចំពោះ​ការបញ្ចប់​មុខដំណែង​របស់​លោក ឃឹម​ប៊ុន សុង គឺ​អភិបាល​នៃ​គណ​អភិបាលខេត្ត​សៀមរាប​ ​ករណី​ភាន់ច្រឡំ សុំ​មេត្តា​ព្យាយាម​អាន​ហើយ​ពិចារណា​អោយ​ស៊ី​ជំរៅ ការអាន​ដោយ​មិន​បាន​ពិចារណា​ជាហេតុ​នាំ​អោយ​មាន​ការវិនិច្ឆ័យ​ខុស “៕ ដោយ ​៖ ​រចនា​

spot_img
×