Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​បាន​ជនសង្ស័យ​៤​នាក់ ដក​ហូតគ្រឿ ញៀន ១៤០០​គ្រាប់​

spot_img

​រតនគិរី​ ៖ នគរបាល ប្រឆាំង​គ្រឿងញៀន ចុះបង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ដោយ​វិធី​ញុះញង់ ឈាន​ដល់​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​៤​នាក់ ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ទម្ងន់​២៨០,៣៣​ក្រាម WY​ចំនួន ១៤០០​គ្រាប់​។​

​ប្រតិបត្តិការ​ចុះ​បង្ក្រាប​គ្រឿងញៀន​នេះ ធ្វើឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៨​នៅ​ចំណុច​ផ្ទះ​មុខសញ្ញា ស្ថិតនៅ​ភូមិ​តា​វែង​លើ ឃុំ​តា​វែង​លើ ស្រុក​តា​វែង ។​

​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានឲ្យដឹងថា កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​អធិការ ដ្ឋាន​នគរបាល​ស្រុក កម្លាំងយោធា​ស្រុក​និង កម្លាំង​ប៉េអឹម​ស្រុក​តា​វែង បាន​ធ្វើ​ការឆែកឆេ​ររ​ក​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន ដកហូត​វត្ថុតាង​រួមមាន​ ៖

​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​៣​ថង់​ធំ និង​១​កញ្ចប់​តូច​​ទម្ងន់​២៨០.៣៣​ក្រាម​ទ WY​ចំនួន​៧​ថង់ ស្មើរ​និង ១៤០០​គ្រាប់​ ​ដាវ​សាំ​ម៉ូ​រៃ​១​ដើម ម៉ូតូ​៣​គ្រឿង ទូរស័ព្ទដៃ​១​គ្រឿង ។​

​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន រួមមាន​៖ ឈ្មោះ តាំង សុធី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ឈ្មោះ ហូ​យ សុ​ថៃ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ឈ្មោះ នួន វណ្ណៈ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​និង​ឈ្មោះ អូន ឆេន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ​។​ ​ក្រោយពី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ធ្វើតេស្ត​ទឹកនោម​លទ្ធផល​វិជ្ជមាន​៣​នាក់ អវិជ្ជមាន ១​នាក់​។​

​បច្ចុប្បន្ន​ជនសង្ស័យ រួម​ទាំង​វត្ថុតាង ត្រូវ​បាន​ឃាត់ និង​រក្សា​ទុក​បណ្ដោះអាសន្ន នៅ​ការិយាល័យ​ជំនាញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×