Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស ៣​នាក់​ស្លាប់​ក្នុងការ​បាញ់ប្រហារ​នៅ​បារាំង ខ្មាន់កាំភ្លើង​កំពុង​រត់គេចខ្លួន​

spot_img

​មនុស្ស​ចំនួន ៣​នាក់​បាន​ស្លាប់ និង ១២​នាក់​ផ្សេង​ទៀត​រងរបួស​ក្នុង​ការបាញ់ប្រហារ​នៅក្នុង​ទីក្រុង​ Strasbourg ភាគ​ខាងកើត​ប្រទេស​បារាំង​។​

​ខ្មាន់កាំភ្លើង​ដែល​កង​កម្លា​ង​សន្តិសុខ​ស្គាល់​អត្ថ​សញ្ញាណ កំពុង​រង់គេចខ្លួន និង​កំពុង​ត្រូវ​ក្រុម​ប៉ូលីស​​តាម​ប្រមាញ់​។ បើ​តាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​មហាផ្ទៃ​លោក Christophe Castaner បាន​និយាយថា ខ្មាន់កាំភ្លើង​នោះបាន​វាយ​គ្នា​ជាមួយនឹង​កងកម្លាំង​សន្តិសុខ​ចំនួន ២​ដង​។​

​ការបាញ់ប្រហារ​នោះ​បាន​កើតឡើង​នៅ​ជិត​ផ្សារ​ណូ​អ៊ែល​មួយ​។ ព្រះរាជអាជ្ញា​ផ្នែក​បង្ក្រាប​ភេរវកម្ម​​បារាំង​កំពុង​ធ្វើ​ការស៊ើបអង្កេត​។​​ក្នុងចំណោម​ជនរងគ្រោះ មាន ៦​នាក់​កំពុង​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​។​

​បើ​តាម​ការបញ្ជាក់​របស់​ប៉ូលីស ជនសង្ស័យ​មាន​អាយុ ២៩​ឆ្នាំ និង​ជា​អ្នក​កើត​នៅក្នុង​ទីក្រុង​កើត​​ហេតុណ៍​។ ជនសង្ស័យ​ត្រូវ​បាន​កងកម្លាំង​សន្តិសុខ​ស្គាល់​ថា អាច​ជា​ការគំរាមកំហែង​ភេរវកម្ម​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC​

spot_img
×