Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​អ្នកការទូត​កាណាដា ត្រូវបាន​ចាប់ខ្លួន​នៅ​ចិន ក្រោយពេល​មាន​ការចាប់ខ្លួន​មេ Huawei នៅ​កាណាដា​

spot_img

​អតីត​អ្នកការទូត​កាណាដា​ម្នាក់ ត្រូវបាន​ចាប់ និង​ឃុំខ្លួន​នៅក្នុង​ប្រទេស​ចិន ខណៈ​ដែល​ចៅហ្វាយ​​របស់​គាត់​បាន​បញ្ជាក់​ថា កំពុង​ធ្វើការ​ដើម្បី​ឲ្យមាន​ការដោះលែង​អតីត​អ្នក​ការទូត​នោះ​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់ BBC នៅ​ថ្ងៃ​ពុធ​នេះ​។​

​អង្គការ​វិបត្តិ​អន្តរជាតិ (International Crisis Group) បានឲ្យដឹងថា ខ្លួន​បាន​ដឹង​ពី​សេចក្តី​​រាយការណ៍​ពី​ចាប់ខ្លួន​លោក Michael Kovrig។​

​ចំណែក​នាយករដ្ឋមន្ត្រី​កាណាដា លោក Justin Trudeau បានបញ្ជាក់​ថា កាណាដា​កំពុងធ្វើការ​​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយនឹង​អាជ្ញាធរ​ចិន​ជុំវិញ​ករណី​នោះ​។​

​ការចាប់ខ្លួន​អតីត​អ្នកការទូត​កាណាដា​ដោយ​អាជ្ញាធរ​ចិន កើតឡើង​ប្រហែល​ជិត ២​សប្តាហ៍ បន្ទាប់ពី​មាន​ការចាប់ខ្លួន​អ្នកស្រី Meng Wanzhou នាយក​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Huawei​។​

​នាយករដ្ឋមន្ត្រី​កាណាដា​បញ្ជាក់ថា ករណី​នោះ​កំបុង​ត្រូវបាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​។ ចំណែក​​ក្រសួងការបរទេស​កា​ណា​ដា​មិន​បាន​ផ្តល់​ពត៌មាន​លំអិត​បន្ថែម​ពី​ហេតុការណ៍ ឬ​កិច្ចចរចារ​ជាមួយ​​នឹង​ប្រទេស​ចិន​ឡើយ​។​

​ភាព​តានតឹង​រវាង​កាណាដា និង​ចិន កំពុង​តែ​កើនឡើង​ខ្លាំង ក្រោយពេល​មាន​ការចាប់ខ្លួន​មេ​​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Huawei កាលពី​ថ្ងៃ​ទី ១ ខែ​ធ្នូ​នេះ​។ នាយក​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន Huawei រង​ការចោទប្រកាន់​ពី​បទ​ក្លែងបន្លំ ជុំវិញ​ទណ្ឌកម្ម​របស់​អា​មេ​រិច​ប្រឆាំង​នឹង​ប្រទេស អ៊ីរ៉ង ហើយ​អាច​ប្រឈម​នឹង​ការ​ជាប់គុក​រយៈពេល ៣០​ឆ្នាំ​បើ​រកឃើញ​កំហុស​ដូច​ការ​ចោទ​។​

​សូមបញ្ជាក់​ថា លោក Michael Kovrig គឺ​ជា​អតីត​អ្នកការទូត​កាណាដា ដែល​ធ្លាប់​ធ្វើការ​ក្នុង​ទីក្រុង​ប៉េង​កាំ​ង ហុងកុង និង​នៅអង្គការ សហប្រជាជាតិ​៕ សុភ័ក្ត្រ

​ប្រភព​៖ BBC​

spot_img
×