Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំលៃ​អំពៅស្ករ​មាន​ការធ្លាក់​ចុះ​ ខណៈ​ទិវា​ប្រមូល​ផលដំណាំ​អំពៅស្ករ​ឆ្នាំ ​២០១៧-២០១៨ ​នៅ​ខេត្ត​ស្វាយរៀង​បាន​មកដល់​

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោក សុខ រស់ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត កាលពី​ព្រឹក​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិ​ធីបើ​កការប្រមូ​លផលអំពៅ​ស្ករ នៅ​ភូមិ​តា​ប៉ោ​ញ ឃុំ​ព្រៃ​តា​អី ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង ។​

ក្នុង​ពិធី​នេះ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ប្រធាន​នាយកដ្ឋាន ក​សិ​-​ឧស្សាហកម្ម នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក​ប្រធាន​មន្ទីរ​កសិកម្មរុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត លោក​អភិបាលស្រុក​ស្វាយទាប លោក​មេឃុំ​មនោ​រម្យ ពពែ​ត ព្រៃ​តា​អី ឃុំ​គគីរ​សោម ក្រុមហ៊ុន​សហប្រតិបត្តិ​ការ​ស្វាយរៀង​-​តៃនិញ សមត្ថកិច្ច​តាម​ព្រំដែន ប្រជាពលរដ្ឋ ជា​ពលករ​កាប់​អំពៅ ប្រមាណ ៣៥០​នាក់​។

​លោក កុយ សា​រ៉េ​ន តំណាង​ឱ្យ​ក្រុមហ៊ុន អ៊ីស​ធើន​រ៉ាយ​ស៍​ហ្វៀល​ឌីវេ​ឡុប​មេន​ខូ​អិល​ធី​ឌី​ដាំ​ដំណាំ​អំពៅស្ករ​បានឱ្យដឹងថាៈ ដោយ​អនុវត្ត​តាម​ផែនការ​គម្រោង​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការចុះ​កិច្ចសន្យា​វិនិយោគ​ដាំ​ដំណាំ​កសិឧស្សាហកម្ម កសិកម្ម លើ​ដំណាំ​អំពៅ​ស្ករ ដំឡូង​មី សណ្តែក ល្ង ឳ​ឡឹ​ក និង​ដំណាំ​ស្រូវ​ដែល​ក្រុមហ៊ុន​របស់​លោក​បាន​រៀបចំ​ចុះកិច្ចសន្យា​តាមបណ្តា​ក្រុមហ៊ុន​ដៃគូរ​បាន​ចំនួន​១៦​ដើម្បី​ធ្វើ​ការដាំ​ដំណាំ​ដោយ​គម្រោង​ខាងលើ​ដោយ​មាន​ការជួយ​ផ្តល់​ទុន​វិនិយោគ​ពី​រោងចក្រ​អំពៅស្ក​រថា​ញ់​ថាញ់​កុង​ខេត្ត​តៃនិញ​ប្រទេស​វៀតណាម​។​

​លោក កុយ ស​រ៉េ​ន បានឱ្យដឹង​ទៀតថា ៖ ​នៅ​ក្នុងស្រុក​របស់​លោកមា​ន​ក្រុមហ៊ុន​ចំនួន​៥​ដែល​កំពុង​អនុវត្ត​ចំនួន​២​ស្រុក​គឺ​ស្រុក​ស្វាយទាប​ មាន​៣​ក្រុមហ៊ុន​និង​ស្រុក​រំដួល​មាន​២​ក្រុមហ៊ុន​ដោយ​មាន​ផ្ទៃដី​សរុប​ទាំង​២​ស្រុក​ចំនួន​៤១១៦​ហិកតា​ហើយ​ពូជអំពៅ​ដែល​ត្រូវ​រក្សា​ពូជ​ដាំ​នៅក្នុង​តំបន់​នេះ​នៅសល់តែ​២​ពូជ​ទេ​ដែល​សមស្រប​តាម​ភូមិសាស្ត្រ​ដី​គឺមាន ១.​ពូជ K.K3 ២.​ពូជ L.K 92.11 ។​

​លោក​តំណាង​ក្រុមហ៊ុន​បាន​មានប្រសាសន៍​បន្ថែម​ទៀតថា៖ គម្រោង​បាន​អនុវត្ត​ជោគជ័យ​ទៅបាន​ដោយសារ​បាន​ការគាំទ្រ​ចង្អុល​បង្ហាញ​​ពី​លោក​អភិបាលខេត្ត​ដើម្បី​ធ្វើ​ការអភិវឌ្ឍ​នៅ​តំបន់​ភូមិសាស្ត្រ​ឃុំ​ជាប់​ព្រំដែន​ឱ្យទៅជា​តំបន់​ពណ៍​បៃតង​ហើយ​មាន​ការគាំទ្រ​នូវ​បច្ចេកទេស​ពី​មន្ទីរ​កសិកម្ម​ខេត្ត​ស្វាយរៀង អាជ្ញាធរ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​និង​ក្នុង​មូលដ្ឋាន​​ជួយ​បង្ក​លក្ខណៈ​ងាយស្រួល​ដើម្បី​ឱ្យ​ក្រុមហ៊ុន​ធ្វើ​ការអភិវឌ្ឍ​ពី​ដី​វាល​ទំនេរ ដី​វាលទំនាប​តំបន់​លិច​ទឹក​ត្រូវបាន​រៀបចំ​កសាង​នូវ​ប្រព័ន្ធ​ផ្លូវ​ដឹកជញ្ជូន​.​ប្រព័ន្ធ​ផ្លូវទឹក​ហូរ​ឆ្លង​កាត់ បានបង្កើត​ការងារ​ឱ្យ​កូនចៅ​ប្រជាពលរដ្ឋ​មាន​ការងារ​ធ្វើ​ទទួលបាន​ប្រាក់កំរ៉ៃ​ប្រចាំ​ថ្ងៃ​ដូច្នេះ​ការអភិវឌ្ឍនៅ​តំបន់​នេះ​មាន​រយៈ​ពេល​៨​ឆ្នាំ​មកហើយ​ចាប់ពី​ឆ្នាំ​២០១១​មកដល់​ឆ្នាំ​២០១៨​នេះ​។​

​លោក កុយ សា​រ៉េ​ន បាន​សង្កត់ធ្ងន់ថា ៖ នៅ​ចំពោះមុខ​តំលៃ​អំពៅ​ក្នុង​ឆ្នាំ​២០១៨​នេះ​រោងចក្រ​ថាញ់​ថាញ់​កុង​តៃនិញ​បាន​ទទួល​ទិញ​អំពៅស្ករ​ក្នុង​១​តោន​ចំនួន​៣០​ដុល្លារ​ បើ​ប្រៀបធៀប​ឆ្នាំ​២០១៧​ឃើញ​ថា​ខុស​គ្នា​៨​ដុល្លារ​ក្នុង​១​តោន​នេះ​(​ថោក​ជាង​) បើ​គិត​ជាតិ​ស្ករ​បាន ១០.ccs តែ​បើកំ​រឹតជាតិ​ស្ករ​ទាប​គឺ​កាន់តែ​ខាត​តែម្តង ។ ដូចនេះ​នៅ​ឆ្នាំ​២០១៩​ខាង​មុខ​ផ្ទៃដី​មួយចំនួន​ត្រូវបាន​ប្តូរ​ពី​ដាំ​អំពៅស្ករ​មក​ដាំ​ដំណាំ​ផ្សេងៗ​វិញ​ហើយ​ផ្ទៃ​ដី​មួយ​ចំនួន​ទៀត​គឺ​ត្រូវ​បោះបង់​ចោល​ទាំងស្រុង​។​

​ក្នុងឱកាស​នោះ លោក សុខ រស់ អភិបាលរង​ខេត្ត ក៏បាន​​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ខាង​ក្រុមហ៊ុន​ជា​ដៃគូរ​ដែល​បាន​មក​ធ្វើ​ការវិនិយោគ​នៅតាម​តំបន់​ព្រំដែន​បង្កើតបានអភិវឌ្ឍន៍​ទៅជា​តំបន់​បៃតង​បង្កើត​ការងារ​ឱ្យ​កូនចៅ​ប្រជាពលរដ្ឋ​មាន​ការងារ​ធ្វើ​ទទួល​បាន​ប្រាក់កំរ៉ៃ​ប្រចាំថ្ងៃ​។​

លោក​អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ៖ ​យើង​មិន​ត្រូវ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ការដាំ​ដំពៅ​ស្ករ​តែមួយ​មុខ​ប៉ុណ្ណោះ​ទេ​យើង​ត្រូវ​បង្កើន​ការដាំដុះ​នូវមុខ​ដំណាំ​ផ្សេងៗ​ទៀត​មាន​ជាអាទិ៍៖ ដំឡូង​មី សណ្តែក ល្ង ឳ​ឡឹ​ក ជា​ដើម​ដើម្បី​បង្កើន​ចំណូល​ក្នុង​គ្រួសារ ។​

​នា​ឱកាស​នោះ​លោក​អភិបាលរង​ខេត្ត​ក៏​បាន​នាំយក​អំណោយ​របស់​លោក​អភិបាលខេត្ត ចែក​ជូន​ប្រពល​រដ្ឋ​ដែល​បាន​ចូលរួម ក្នុង​ម្នាក់ៗ​ទទួលបាន សា​រ៉ុង​១ និង​ស្ករស ១​គីឡូក្រាមផងដែរ ៕ ដោយ ៖ វ៉ៃ​គោ​

 

spot_img
×