Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់​រោងចក្រ ត្រូវ​គោរព​ស្រឡាញ់ និង​យកចិត្ត​ទុក្ខ​ដាក់ ចំពោះ​កម្មករ ហើយ​កម្មករ​ត្រូវ ខិតខំ​បំពេញ​តួនាទី ការងារ​ឲ្យ បានល្អ​ត្រឡប់​ទៅវិញ​

spot_img

​ភ្នំពេញ ​៖ ជាថ្មី​ម្តងទៀត សម្តេច​តេជោ នាយករដ្ឋមន្ត្រី សូម​ឲ្យ​ម្ចាស់​រោងចក្រ ត្រូវ​មាន​ការគោរព​ស្រឡាញ់​គិតគូ និង​យកចិត្ត​ទុក្ខ​ដាក់ ឲ្យបាន​ដិតដល់​ចំពោះ​កម្មករ ហើយ​កម្មករ​វិញ​ត្រូវ ខិតខំ​បំពេញ​តួនាទី ការងារ​ឲ្យ បានល្អ​ត្រឡប់​ទៅវិញ ដើម្បី​បង្កើតបានជា​សាមគ្គីភាព រវាង​ម្ចាស់​រោងចក្រ​និង​កម្មករ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ទន្ទឹមនឹងនេះ ម្ចាស់​រោងចក្រ​ត្រូវ​ខិតខំ​កសាង​បន្ថែម​ទៀត នូវ​អ្វី​ដែល​ខ្វះខាត នៅ​តាម​រោងចក្រ​ខ្លួន​ដូចជា គិលានដ្ឋាន កន្លែង ទទួលទាន​អាហារ ដើម្បី​បង្ក​ភាពងាយស្រួល ដល់​កម្មករ​ពេល ទទួលទាន​អាហារ និង​នៅ​ពេល​សង្គ្រោះបន្ទាន់​។ ទន្ទឹមនឹងនេះ សម្តេច​តេជោ ចង់អោយ​រោងចក្រ​ទាំងអស់ ដែល​បាន​វិនិយោគ​នៅក្នុង​ប្រទេស កម្ពុជា​គឺ​ក្លាយ ទៅជា​សហគមន៍ ដ៏​សុខសាន្ត​មួយ​។​

​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៨ នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំ​ណា​ល​ជាមួយ​កូនក្មួយ​កម្មករ កម្មការិនី ១៧.៦២១​នាក់ មកពី​រោងចក្រ​សហគ្រាស​ចំនួន​២៣ នៅ ក្នុង​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។ រោងចក្រ សហគ្រាស​ទាំងនេះ មាន​រោងចក្រ​ដែល​វិនិយោគ មកពី​ប្រទេស​ចិន​ចំនួន​១៨ កូរ៉េ​ចំនួន​៤ និង​សិង្ហ​បុរី​ចំនួន​១​។ ក្នុងនោះ​មាន​រោងចក្រ​កាត់ដេរ សម្លៀក បំពាក់​ចំនួន​៧ ផលិត​ស្បែកជើង​ចំនួន​៥ ផលិត​កាបូប​ចំនួន​៥ ផលិត​សម្ភារៈ​ធ្វើដំណើរ​ចំនួន​៣ ផលិត​ខ្សែរូត​ចំនួន​១ ផលិត​សម្ភារ​សម្រាប់​ព្យួរ​សម្លៀក​បំពាក់​ចំនួន​១ និង​ផលិត​តង់​ចំនួន​១​។ ផលិត ផល​សម្រេច​ពី​រោងចក្រ​ទាំងនេះ ត្រូវបាន​នាំចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង ប្រទេស​។​

​សម្តេច​តេ​ជោបាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ​ផងដែរ​ចំពោះ​កូន​ក្មួយ​ទាំង​អស់​ដែល​បាន​គោរព​ស្រឡាញ់ សម្តេច​តេជោ​រហូត មក​។ ទន្ទឹមនឹងនេះ​ដែរ សម្តេច​តេជោ ក៏​បាន​អរគុណ​ម្ចាស់​រោងចក្រ​ទាំងអស់ ដែល​បាន​អនុញ្ញាត​ឲ្យ​កូន​ក្មួយ កម្មករ​បាន​ឈប់​សម្រាក​នៅ​ល្ងាច​ថ្ងៃនេះ ដោយ​មាន​ប្រាក់​ឈ្នួល​ពេញ​។ នេះ​គឺ​បាន​បង្ហាញ​ពី​ក្តីស្រឡាញ់ និង​យកចិត្តទុកដាក់​ព្រមទាំង​សាមគ្គីភាព​ល្អ​រវាង​កម្ម​ក​រ និង​ម្ចាស់​រោងចក្រ​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន ចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ក្នុង​អាណត្តិ​ទី​៦ កាលពី​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨ កន្លង ទៅនេះ ដែល​បាន​ចូលរួម​ក្នុង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ជាមួយគ្នា​នោះ សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​អរគុណ​ផងដែរ ចំពោះ​ប្រជាពលរដ្ឋ ក៏​ដូច​ជា​កូន ក្មួយ​កម្មករ​កម្មការិនី​ដែល​បាន ចូលរួម​ថែរក្សា​សន្តិភាព តាមរយៈ​ការបោះឆ្នោត​ជូន​ដល់ គណបក្ស​ប្រជាជន​កម្ពុជា​។ មានតែ​គណបក្ស ប្រជាជន​កម្ពុជា​តែ​១​គត់ ដែល​មាន​សមត្ថិភាព គ្រប់គ្រាន់​ក្នុង​ការថែរក្សា​សន្តិភាព និង​ការអភិវឌ្ឍ ប្រទេស​ឲ្យ​រីកចម្រើន​ទៅ​ទៀត​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ពី​សក្តានុពល នៃ​ផ្លូវ​ជាតិ​លេខ​៤ ដែល​ពេល​នេះ មាន​រោងចក្រ​សហ​គ្រា​ជាច្រើន ដែល​វិនិយោគ​ពី​បរទេស និង​បាន​កំពុងផ្តល់​ការងារ​ដល់​ពលរដ្ឋ កម្ពុជា​ជាច្រើន​ផងដែរ​។​បច្ចុប្បន្ន​ការធ្វើដំណើរ​តាម​ផ្លូវជាតិ​លេខ​៤​នេះ ក៏​មិន​ត្រូវ​បាន​បង់លុយ ដូច​ការ​ពី​មុន​ទៀត​ដោយ​រដ្ឋ​បាន​ដកសិទ្ធិ​គ្រប់​គ្រង់​ផ្លូវជាតិ​លេខ​៤ ពី​ក្រុមហ៊ុន​ឯកជន​វិញ ដែល​នេះ​ជាការកាត់ បន្ថយ​ការចំណាយ​របស់​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើ​ដំណើរ និង​ងាយស្រួល​សម្រាប់ អ្នកវិនិយោគ និង​ពាណិជ្ជករ​នៅ​តាម​ផ្លូវជាតិ​លេខ​៤​ផងដែរ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា នៅ​ឆ្នាំ​២០១៩ ខាងមុខនេះ ប្រាក់ខែ​របស់​កម្មករ កម្មការិនី​នឹង​តម្លើង​ដល់ ១៨២ ដុល្លារ​អាមេរិក​។ ហើយ​ត្រូវបាន​អនុវត្ត​បើកប្រាក់​ប្រចាំ​អាទិត្យ​វិញ គឺ​បើក​២​អាទិត្យ​ម្តងៗ​។ ជាមួយគ្នា​នេះ​ផង​ដែរ សម្តេច​ជោ​នាយករដ្ឋ មន្ត្រី ក៏​បាន​ស្នើ​ឲ្យ​ក្រសួង​ការងារ និង​វិជ្ជាជីវៈ​រក​ដំ​ណោះ ស្រាយ​ក្នុង​ការកំណត់​ប្រាក់ខែ​ចំពោះ​កម្មករ​ផ្នែក​សំណង់ និង​សេវា​កម្មករ​តាមផ្ទះ​ផង​ដែរ ពីព្រោះ​ពួកគាត់​ក៏​ជា​កម្មករ​ដែរ​។​

​ដើម្បី​ជំរុញ​ការអនុវត្ត​ការងារ ឲ្យមាន​ប្រសិទ្ធភាព សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​បន្ត ដាក់ចេញ នូវ​អនុសាសន៍​សំខាន់ៗ​១០​ចំណុច​។​

​នៅក្នុង​ឱកាស​នេះ​ផងដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​រំលឹក​សារជាថ្មី ចំពោះ​សំណើ​ដែល​សម្តេច​តេជោ បាន​ជំរុញ​ឲ្យ​ក្រសួង​ការងារ និង បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រសួង​យុត្តិធម៌ ពន្លឿ​ន​និង​ដោះស្រាយ រឿង​បណ្តឹង​របស់​ក្រុម​សហជីព ប៉ុន្តែ សម្តេច​តេជោ បាន​បញ្ជាក់បន្ថែម​ថា ការ​ពន្លឿន​ដោះស្រាយ​ពាក្យបណ្តឹង​នោះ គឺ​មិនមែន​មានន័យថា ឲ្យ​បញ្ចប់រឿងក្តី​ទាំងនោះ​ទេ​។

អ្នកមាន ទោស គឺ​នៅតែ​មាន​ទោស ព្រោះ​សំណុំរឿង​នៅ​លើ​ដៃ​តុលាការ​នៅ​ឡើយ ជា​ពិសេស​អ្នក​ដែលមាន ខ្លួន​ចូលរួម​ក្នុង​បាតុកម្ម នៅ​លើក​ផ្លូវវេង​ស្រេង កាលពី​ឆ្នាំ​២០១៣ គឺ​នៅតែ​មាន​ទោស​ដដែល​។ ទន្ទឹមនឹងនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មាន ប្រសាសន៍ថា ​តាម​ការស្រាវជ្រាវ​បានឲ្យដឹងថា មាន​មនុស្ស​៣​នាក់​ដែល​មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​នៅក្នុង​រឿង​នេះ គឺមាន ១)​លោក អាត់ ធន ២)​លោក ប៉ៅ ស៊ីណា និង ៣)​លោក ជា មុន្នី​។ ដូច្នេះ​អ្នក​ទាំង​៣​នាក់​នេះ អាច​ទៅ​ស្រាវជ្រាវ​រក​ភស្តុ តាំង​ដើម្បី​បង្ហាញ​ទៅ​តុលាការ​៕ ​ដោយ​ ៖​ កូឡាប​

    

spot_img
×